ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការទីតាំងប្រគល់​រថយន្ត ហ្វដ លំដាប់អន្តរជាតិ

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការទីតាំងប្រគល់រថយន្ត ហ្វដ សាខាបឹងបៃតង” ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានប្រមាណជាង ២០០ នាក់។ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)  បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន … Read more

រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ បានមកដល់ទីផ្សារកម្ពុជាហើយ !

រាជធានីភ្នំពេញ ៖ រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤​ គឺជារថយន្តប្រភេទដឹកអ្នកដំណើរដ៏ពេញនិយមនៅទីផ្សារប្រទេសកម្ពុជា ដែលបានផ្តល់នូវភាពធន់ រឹងមាំ ផាសុកភាព ទំនើប និងសុវត្ថិភាពដល់អតិថិជនដែលទទួលបានគាំទ្រពីអតិថិជន មកពីសំណាកវិស័យទេសចរណ៍ វិស័យដឹកជញ្ជូនអ្នកដំណើរ និងវិស័យបដិសណ្ឋារកិច្ចកន្លងមក ។ សម្រាប់រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ គឺនៅតែបន្តផ្តល់នូវទំនុកចិត្តដល់អតិថិជនដោយបានបំពាក់នូវបច្ចេកវិទ្យាប្រព័ន្ធសុវត្ថិភាពចុងក្រោយដែលផ្តល់ផាសុកភាព សុវត្ថិភាពជូនដល់អ្នកបើកបរ និងអ្នករួមដំណើរផងដែរ ។ រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ ត្រូវបានរចនាឡើងដែលមានលក្ខណៈធំទូលាយ និងដំបូលខ្ពស់ស្រឡះភ្ជាប់មកជាមួយប្រព័ន្ធម៉ាស៊ីនត្រជាក់គ្រប់ជួរ ដែលផ្តល់នូវផាសុកភាព និងភាពស្រស់ស្រាយដល់អ្នកធ្វើដំណើរ មិនថាការធ្វើដំណើរកម្សាន្តទីជិត ឬទីឆ្ងាយ ។ ជាពិសេស រថយន្ត Ford Transit ក៏បានបំពាក់បន្ថែមនូវឈ្នាន់ជាន់អេឡិចត្រូនិច និងដែកបង្កាន់ដៃដ៏រឹងមាំដែលផ្តល់ភាពងាយស្រួលសម្រាប់អ្នកដំណើរក្នុងការឡើងចុះ និងចេញចូលរថយន្ត ។ សម្រាប់អ្នកបើកបរផ្នែកខាងមុខ ត្រូវបានរចនាឡើងដោយផ្តល់នូវផ្ទៃធំទូលាយងាយស្រួលក្នុងការមើលឃើញឧបសគ្គខាងមុខ មិនថាពេលថ្ងៃ ឬពេលយប់ បូករួមកញ្ចក់មើលក្រោយពីចំហៀងធំ រួមទាំងភ្លើងស៊ីញ៉ូរផ្តល់នូវសុវត្ថិភាព និងភាពងាយស្រួលដល់អ្នកបើកបរ ។ មិនតែប៉ុណ្ណោះ … Read more

ការ​នាំចេញ​កាហ្វេ​ក្នុង​ឆ្នាំ 2023 របស់​វៀតណាម សម្រេច​បាន​ 1.61 លាន​តោន​

យោង​តាម​អគ្គនាយកដ្ឋាន​ស្ថិតិ​របស់​វៀតណាម ឆ្នាំ 2023 ប្រទេស​នេះ​បាន​នាំ​ចេញ​កាហ្វេ​​ប្រមាណ 1.61 លាន​តោន​ កើន​ 3.1% និង​មាន​តម្លៃ​សរុប​ 4.18 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ក្នុង​ខែ​ធ្នូ 2023 ការ​នាំ​ចេញ​កាហ្វេ​របស់​វៀតណាម​ សម្រេច​បាន​ខ្ពស់​បំផុត​ក្នុង​អំឡុង 9 ខែ​កន្លង​ ពោល​គឺ 190,000 តោន​ កើន 59.3% ធៀប​នឹង​ខែ​វិច្ឆិកា 2023។ ក្នុង​ខែ​ធ្នូកន្លង តម្លៃ​នាំ​ចេញ​សម្រេច​បាន​ 538 លាន​ដុល្លារ​ កើន 51% ធៀប​នឹង​ខែ​វិច្ឆិកា 2023 និង​កើន 26.4% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​ 2022​​។ ជា​រួម ក្នុង​ឆ្នាំ 2023 ការ​នាំចេញ​កាហ្វេ​របស់វៀតណាម សម្រេច​បាន​ប្រមាណ 1.61 លាន​តោន​ ថយ​ចុះ 9.6% ធៀប​នឹង​ឆ្នាំ 2022​។ ក៏ប៉ុន្តែ ដោយ​សារកាហ្វេ​ឡើង​ថ្លៃ​​ខ្ពស់ ទើប​​តម្លៃ​នៃ​ការ​នាំ​ចេញសរុប​​នៅ​តែ​កើន​ 3.1% ដោយ​សម្រេច​បាន​ 4.18 ពាន់​លាន​ដុល្លារ​ ដែល​ជា​កំណត់​ត្រា​ថ្មី​។ … Read more

ចិន​ឈ្នះ​អាម៉េរិក «ក្លាយ​ជា​ទីផ្សារកាហ្វេ​​ប្រេនធំជាង​គេ​លើពិភពលោក»

ថ្វី​បើ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ «ប្រទេស​ផឹកតែ» ប៉ុន្តែ បច្ចុប្បន្ន​ ចិន​ បាន​ឈ្នះ អាម៉េរិក ក្នុង​ទីផ្សារ​​កាហ្វេ​ដែល​មាន​យីហោ​ ឬ​ប្រេន ធំជាង​គេ​លើពិភពលោក​។ ព័ត៌មាន​ខាងលើ​នេះ ទើបតែ​ត្រូវ​បាន​ប្រកាស​នៅ​លើ​បណ្ដាញ​ព័ត៌មាន​កាហ្វេ​ World Coffee Portal នា​ពេល​ថ្មី​ៗ​នេះ​។ ក្រុម​ហ៊ុន​ស្រាវជ្រាវ​នេះ​បាន​ឱ្យ​ដឹង​ថា ចំនួន​ហាង​កាហ្វេ​ប្រេន (branded coffee shop) នៅ​ក្នុង​ទីផ្សារ​ចិន​ បាន​កើន​ 58% ក្នុង 12 ខែ​កន្លង ពោល​គឺ 49,691​ ហាង។ ចំណែក​ហាង​កាហ្វេ​ប្រភេទ​នេះ​នៅ​ សហរដ្ឋ​អាម៉េរិក បច្ចុប្បន្ន​មាន​តែ​ 40,062 ហាង​។ ហាង​កាហ្វេ​ប្រេនត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ហាង​កាហ្វេ​ដែល​មាន​ឈ្មោះ​ល្បី និង​ជា​កម្មសិទ្ធិ​របស់​បណ្ដា​ក្រុម​ហ៊ុន​ធំៗ។ ចំណុច​ពិសេស​របស់​ហាង​ប្រភេទ​នេះ ​គឺ​ការ​ធ្វើ​ជំនួញ​ទៅ​តាម​បណ្ដាញ មាន​ការ​រចនា​គ្រឿង​សង្ហារិម បញ្ជី​មុខ​ភេសជ្ជៈ​ដូច​គ្នា និង​តែង​តែ​ផ្គត់​ផ្គង់​ផលិត​ផល​ពិសេសប្រចាំ​ប្រេន​។ ការ​កើន​ឡើង​នៃ​ហាង​កាហ្វេ​ប្រេន​នៅ​ប្រទេស​ចិន​កាល​ពី​ឆ្នាំ​កន្លង ត្រូវ​បាន​ដឹក​មុខ​ដោយ​ការ​ពង្រីក​ទីផ្សារ​យ៉ាង​ឆាប់​រហ័ស​នៃ​រូបមន្ត​ហាង​ខ្នាត​តូច​ និង​ផ្ដោត​ទៅ​លើ​ការ​ប្រគល់​ទំនិញ​របស់ Luckin Coffee ដែល​ពង្រីក​បាន​ជាង 5,000 ហាង និង Cotti Coffee ពង្រីក​បាន​ជាង … Read more

ជប៉ុន​ជិត​បាញ់បង្ហោះ​ផ្កាយរណប​ធ្វើ​ពី​ឈើ​ ឡើង​ទៅ​កាន់​ទីអវកាស

ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណាសា) និង​ទីភ្នាក់​ងារ​អវកាស​ជប៉ុន (ចាសា) កំពុង​រៀប​ផែនការ​បាញ់បង្ហោះ​ផ្កាយ​រណប​ធ្វើពីឈើដំបូង​គេ​លើ​ពិភពលោក​ ឡើង​ទៅ​កាន់​ទីអវកាស​។ យោងតាម​ព័ត៌មាន​ពី​ណាសា (NASA) របស់​អាម៉េរិក និង​ចាសា (JAXA) របស់​ជប៉ុន ផ្កាយ​រណប​ប៉ុនពែង​កាហ្វេ​ដែល​ធ្វើពី​ឈើ Magnolia គ្រោង​នឹង​ត្រូវ​បាន​បាញ់បង្ហោះ​ឡើង​ទៅកាន់​គន្លង​តារា​វិថីផែនដី​នៅ​ក្នុង​រដូវ​ក្ដៅ​ឆ្នាំ 2024​។ ឈើ​គឺជា​វត្ថុធាតុ​ដែល​នឹង​មិន​ឆេះ​ ឬ​រលួយ​នៅ​ក្នុង​បរិស្ថាន​សុញ្ញកាសរបស់​អវកាស ប៉ុន្តែ​នឹង​ត្រូវ​បាន​ដុត​ឆេះ​ម៉ត់​ជា​ធូលី​ នៅ​ពេល​វិល​ត្រលប់​ចូល​ក្នុង​បរិយាកាស​ផែនដី​។ ចំណុច​ពិសេស​នេះ​ធ្វើ​ឱ្យ​ឈើ​ក្លាយ​ជា​វត្ថុ​ធាតុ​មាន​ប្រយោជន៍​សម្រាប់​ផ្កាយ​រណប​នា​ពេល​អនាគត​។ ក្រោយ​ពីបាន​​ធ្វើ​ការ​ពិសោធដោយ​​ជោគ​ជ័យ​នៅ​លើ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) កាលពី​ដើម​ឆ្នាំ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ជឿ​ថា ផ្កាយរណប​ធ្វើ​ពី​ឈើ​ ពិត​ជាសម​ស្រប​សម្រាប់​ការ​បាញ់​បង្ហោះ​សាកល្បង​។ ប្រភេទ​ឈើ​ដែល​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ជ្រើស​រើស​យក​មក​ផលិត​ផ្កាយ​រណប​ គឺ​ឈើ​ Magnolia។ បច្ចុប្បន្ន នៅ​ជុំវិញ​គន្លង​តារាវិថីផែនដី មានវត្ថុ​អវកាស​ជាង 8,440 តោន រួម​ទាំង​សំរាមអវកាស​ ដែល​មាន​ដូច​ជា ​ផ្កាយរណប​ដែល​ខូច និង​បំណែក​រ៉ុក្កែត​ដែល​លែង​ប្រើ​ប្រាស់​ជា​ដើម។ ទាំង​នេះ​បាន​ធ្វើ​ឱ្យ​ពន្លឺ​ពេល​រាត្រី​កើនខ្ពស់​ជាង​មុន​ ​10% បង្ក​ការ​​រំខាន​ដល់​ការ​សង្កេតមើល​ទៅ​កាន់​ទីអវកាស​។ ក្រុម​អ្នក​ជំនាញ​និយាយ​ថា ផ្កាយរណបដែល​ធ្វើ​ពី​ឈើ មាន​ដូចជា LignoSat ជា​ដើម នឹង​បង្ក​ផល​ប៉ះពាល់​តិច​ជាង បើ​ធៀប​នឹង​សំរាម​អវកាស​នា​បច្ចុប្បន្ន​ ព្រម​ទាំង​កាត់​​បន្ថយ​ការ​ចំណាយ​បាន​ច្រើន​ផងដែរ​៕

តែទឹក​ដោះគោ​គជ់​បង្ក​​ហានិភ័យ​​ «ញៀន» និង «​វិបត្តិ​ផ្លូវ​ចិត្ត​»

(ប្រទេស​ចិន) – ក្រុម​អ្នក​ជំនាញ​ឱ្យ​ដឹង​ថា អាការ​ញៀន​តែ​ទឹក​ដោះ​គោ​គឺជា​មាន​ពិត​ និង​អាច​នាំ​ឱ្យ​មាន​បញ្ហា​ថប់​អារម្មណ៍ និង​ផ្លូវ​ចិត្ត។ ការ​សន្និដ្ឋាន​នេះ​ត្រូវ​បាន​លើក​ឡើង​ដោយ​យោង​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ​របស់​សាកល​វិទ្យា​ល័យ​ Tsinghua និង​សាកលវិទ្យា​ល័យ​ជាតិ​​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ (CUFE) ចិន ធ្វើ​ឡើង​លើ​និស្សិត​ជាង 5,200 នាក់​​នៅ​ទីក្រុង​ប៉េកាំង និង​ប្រកាស​លើ​ទស្សនាវដ្ដី Journal of Affective Disorders កាល​ពី​ចុង​ខែ​កញ្ញា​ 2023​។ «តែ​ទឹក​ដោះ​គោ​កំពុង​ពេញ​និយម​ខ្លាំង​នៅប្រទេស​ចិន ពិសេស​គឺ​ក្នុង​ស្រទាប់យុវវ័យ​។ ការ​រក​ឃើញ​របស់​យើង​សង្កត់​ធ្ងន់​ថា ការ​ប្រើ​ប្រាស់​តែទឹក​ដោះ​គោ​អាច​នាំ​ឱ្យ​ញៀន​ ទាក់​ទង​នឹង​បញ្ហា​ផ្លូវ​ចិត្ត ថប់​អារម្មណ៍​ និង​ការ​ចង់​ធ្វើ​អត្តឃាត​» ក្រុម​អ្នក​ស្រាវជ្រាវ​អះអាង​ដូច្នេះ​។ តាម​រយៈ​ការ​ប្រើ​ប្រាស់​រង្វាស់​សម្រាប់​វាស់​ស្ទង់​កម្រិត​ញៀន​ (ពិនិត្យ​ទៅ​លើ​កត្តា​នានា​មាន​ដូច​ជា​ការ​ចង់​ខ្លាំង និង​ចូលចិត្ត​ខ្លាំង​) ក្រុម​អ្នក​ស្រាវ​ជ្រាវ​ខាងលើ​បាន​រកឃើញ​ភស្តុតាង​​បង្ហាញ​ថា យុវវ័យ​មួយចំនួន​មាន​អាការ​ញៀន​។ ជិត​ 50% នៃ​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​បាន​ឱ្យ​ដឹង​ថា ពួក​គេ​ផឹក​តែ​ទឹក​ដោះគោ​យ៉ាង​តិច​ម្ដង​ក្នុង​មួយ​សប្ដាហ៍​។ ក្រៅ​ពី​ស្ករ​បន្ថែម ភេសជ្ជៈ​នេះ​ក៏មាន​ផ្ទុក​ជាតិ​កាហ្វេអ៊ីន​ ដែល​អាច​នាំ​ឱ្យ​មាន​អារម្មណ៍​ធុញ​ទ្រាន់​ ថប់​អារម្មណ៍ និង​ឯកា​ក្នុង​សង្គម​។ នេះ​គឺជា​បញ្ហា​លាក់​មុខ​ និង​មាន​ច្រើន​ ដែល​ត្រូវ​ការ​ពិនិត្យ​ស៊ី​ជម្រៅ​ ពិសេស​នៅ​ពេល​តែទឹក​ដោះ​គោ​គជ់កាន់​តែ​ទទួល​បាន​ការ​ពេញ​និយម​​។ ក្រុម​អ្នក​ស្រាវជ្រាវ​សរសេរ​ថា «លទ្ធផល​បង្ហាញ​ថា ការ​ប្រើ​ប្រាស់​តែ​ទឹក​ដោះ​គោ​អាច​នាំ​ឱ្យ​មាន​អាការ​ញៀន ដោយ​សារវា​ធ្វើ​ឱ្យ​មាន​ភាព​ពឹង​ផ្អែក ការ​ចង់​ផឹក កម្រិត​នៃ​ការ​ប្រើ​ប្រាស់​ខ្ពស់ មិន​អាច​បញ្ឈប់​បាន​ … Read more

​គ្រាន់តែ​ស្ដាប់​សំឡេង​ក្ដារ​ចុច ក៏ AI ​ដឹង​ខ្លឹមសារ ពិសេស​គឺ​លេខ​សម្ងាត់!

AI (បញ្ញា​សិប្បនិម្មិត) អាច​ដឹងបាន​នូវ​ខ្លឹមសារ​ដែល​ម្ចាស់​កុំព្យូទ័រ​ចុច​លើ​ក្ដារ​ចុច តាមរយៈ​ការ​ស្ដាប់​សំឡេង​ពី​លេប​ថប​ក្នុង​ហាង​កាហ្វេ ហើយ​មាន​សុក្រឹតភាព​ជិត 100%។ ក្រុម​ស្រាវជ្រាវ​មួយក្រុម​រួមមាន Joshua Harrison មកពី​ក្រុមហ៊ុន Amazon, សាស្ត្រាចារ្យ Ehsan Toreini មកពី​សាកលវិទ្យាល័យ Surrey និង​សាស្ត្រាចារ្យ Maryam Mehrenzhad មកពី​សាកលវិទ្យាល័យ Royal Holloway របស់​អង់គ្លេស ឱ្យដឹងថា កុំព្យូទ័រ​យួរដៃ​កំពុង​ក្លាយជា​គោលដៅ​ដ៏​ល្អ​សម្រាប់​ការវាយប្រហារ​ដោយ​ការប្រើប្រាស់ AI ព្រោះតែ​លក្ខណៈ​ចល័ត​របស់​ពួកវា។ «មនុស្ស​ជាច្រើន​ចូលចិត្ត​យក​លេប​ថប​ទៅធ្វើ​ការ​ក្នុង​បណ្ណាល័យ ហាង​កាហ្វេ ជាទី​ដែល​សំឡេង​ចុច​កុំព្យូទ័រ​ងាយស្រួល​ត្រូវគេ​ថត​ដោយ​មិនដឹង​ខ្លួន» របាយការណ៍​របស់​ក្រុម​ស្រាវជ្រាវ​ខាងលើ​សរសេរ​ដូច្នេះ និង​បន្តថា «សំឡេង​ពី​គ្រាប់​ចុច​កុំព្យូទ័រ​កំពុង​ក្លាយជា​មធ្យោបាយ​សម្រាប់​ការវាយប្រហារ​ប្រកបដោយ​ប្រសិទ្ធភាព ព្រោះ​វា​មាន​ស្រាប់ ចំណែក​ជនរងគ្រោះ​ក៏​មិនមាន​ការសង្ស័យ ហើយ​បើទោះជា​ដឹង​ក៏​មិនអាច​លាក់បាំង​ (សំឡេង) បាន»។ ក្រុម​ខាងលើ​បាន​ប្រើ​ប្រាស់​ឧបករណ៍​ច្រើន​ប្រភេទ​ដើម្បី​ថត​សំឡេង​ចុច​កុំព្យូទ័រ ក្នុងនោះ​មាន​ទូរស័ព្ទ​ជាដើម។ សំឡេង​នោះ ក្រោយមក​ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​កុំព្យូទ័រ​ដែលមាន​កម្មវិធី​សិក្សា​ជ្រៅ (deep learning) ពី​ចម្ងាយ និង​មាន​ភារកិច្ច​ស្វែងយល់​នូវ​ខ្លឹមសារ​ដែល​ត្រូវបាន​គោលដៅ​បញ្ចូល​ទៅក្នុង​កុំព្យូទ័រ​តាមរយៈ​ក្ដារ​ចុច ទៅតាម​ពេលវេលា​ដំណាលគ្នា។ នៅក្នុង​ការពិសោធ​ស្វែងយល់​ខ្លឹមសារ​ដែល​បញ្ចេញ​សំឡេង​ពី​ក្ដារ​ចុច​កុំព្យូទ័រ MacBook Pro និង​ត្រូវបាន​ថត​ដោយ​ស្មា​ត​ហ្វូ​ន លទ្ធផល​ដែល​ទទួលបាន​គឺ​ត្រូវ​រហូតដល់ 95%។ ចំណែក​ការថត​តាមរយៈ​ការហៅ​ទូរស័ព្ទ​វីដេអូ​ដូច Zoom … Read more

សកម្មភាព​ប្រចាំថ្ងៃ​របស់​ម្ចាស់ Facebook

ក្រៅពី​ពេលវេលា​សម្រាប់​ធ្វើការ CEO របស់ Meta លោក Mark Zuckerberg មាន​កាលវិភាគ​​សម្រាប់​ការហូបចុក និង​ហាត់ប្រាណ​ប្រកបដោយ​ភាព​តឹងរឹង។ នៅលើ​បណ្ដាញ​សង្គម​ថ្មី​ដែលមាន​ឈ្មោះថា Threads ម្ចាស់ Facebook បង្ហើប​ឱ្យដឹង​អំពី​វិធីសាស្ត្រ​ដែល​ជួយ​ឱ្យ​លោក​តែងតែ​ពោរពេញ​ដោយ​ថាមពល និង​អារម្មណ៍​ស្រស់ថ្លា ដើម្បី​ដោះស្រាយ​បញ្ហា​ការងារ​យ៉ាងច្រើន។ «ខ្ញុំ​ក្រោក​ឡើង ហាត់​ក្បាច់គុន MMA ដើម្បី​ជួយ​ឱ្យ​ខួរក្បាល​បាន​ស្រស់ស្រាយ។ បង្កើត​នូវអ្វីៗជាច្រើន​សម្រាប់​មនុស្ស​ប្រើប្រាស់។ ហូប​អាហារ​ច្រើន ភាគច្រើន​គឺ​ប្រូតេអ៊ីន កាត់បន្ថយ​ជាតិ​ស្ករ និង​ផឹកស្រា​តិចតួច​បំផុត។ មួយថ្ងៃ ខ្ញុំ​ដេក​ពី 7 ទៅ 8 ម៉ោង» លោក Zuckerberg សរសេរ​ដូច្នេះ។ ម្ចាស់ Facebook ឱ្យដឹងថា លោក​តែងតែ​ធ្វើ​កិច្ចការ​ខាងលើ​ជា​រៀងរាល់ថ្ងៃ។ នៅពេល​ត្រូវបាន​អ្នក​គុន​និយម​ជនជាតិ​អាម៉េរិកាំង​ដ៏​ល្បីឈ្មោះ Mike Davis សួរ​អំពី​កាហ្វេ លោក Zuckerberg ឆ្លើយថា «មិន​ផឹក​សូម្បីតែ​បន្តិច!»។ ដើមឡើយ លោក Zuckerberg តែងតែ​រត់​ហាត់ប្រាណ បន្ទាប់​បាន​ក្រោកពីដំណេក។ ប៉ុន្តែ​ក្រោយមក លោក​ក៏បាន​ងាក​មក​ហាត់​ក្បាច់គុន MMA វិញ … Read more

បី​ទម្លាប់​ជួយ​ឱ្យ​នាយករដ្ឋមន្ត្រី​អង់គ្លេស​មាន​រាងកាយ​មាំមួន​ក្នុង​វ័យ U50

ដើម្បី​បាន​រាងកាយ​មាំមួន​ក្នុង​មជ្ឈិមវ័យ លោក Sunak ដែលជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ដើមកំណើត​ឥណ្ឌា តែង​បោះបង់​អាហារយូរៗម្ដង និង​បោះបង់​ទម្លាប់​ពិសា​ភេសជ្ជៈ​ផ្អែម។ល។ កាលពី​ចុងខែ​ឧសភា នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Rishi Sunak រួម​នឹង​អត្ត​ព​លិ​កជាង 100 នាក់​បាន​ចូលរួម​ព្រឹត្តិការណ៍​រត់ប្រណាំង​ដែល​ត្រូវបាន​ធ្វើឡើង​នៅ Northallerton ក្នុង​តំបន់ North Yorkshire។ ក្នុង​វ័យ 43 ឆ្នាំ លោក​រត់​បាន​ចម្ងាយ 10 គីឡូម៉ែត្រ ក្នុង​រយៈពេល 47 នាទី​និង 41 វិនាទី។ ក្នុង​វ័យ​កណ្ដាល​នេះ លោក Sunak នៅតែ​រក្សាបាន​រាង​កាយ​​មាំមួន និង​សុខ​ភាពល្អ ដោយសារតែ «ទម្លាប់​បីយ៉ាង» ខាងក្រោម។ ទី​មួយ​៖ បោះបង់​ការ​ញៀន​នឹង​ភេសជ្ជៈ​កំប៉ុង កាលពី​ឆ្នាំ 2019 លោក Sunak ធ្លាប់បាន​សារភាពថា លោក​ជា​មនុ​ស្សញៀន​នឹង​ភេសជ្ជៈ​កំប៉ុង។ ទម្លាប់​នេះ​បានធ្វើឱ្យ​លោក​មាន​បញ្ហា​ធ្មេញ និង​ត្រូវដាក់​ការកំណត់​ពិសា​តែមួយ​កំប៉ុង/សប្ដាហ៍។ អ្នកវិទ្យាសាស្ត្រ​ថា ភេសជ្ជៈ​ផ្អែម​មួយ​កំប៉ុង​មាន​ផ្ទុក​ថាមពល​ប្រហែល 139 កាឡូរី រួម​នឹង​ស្ករ 35 ក្រាម។ ជាតិ​ស្ករ​នេះ​ស្មើនឹង​ស្ករ​ឆុង​កាហ្វេ​ចំនួន … Read more

ជំនឿ 5យ៉ាង​ក្នុង​រឿង​អាហារ​ការហូបចុក របស់​ស្ត្រី​មានគភ៌

មាន​ជំនឿ​ជាច្រើន ពាក់ព័ន្ធ​នឹង​រឿង​អាហារ​ការហូបចុក ក្នុងអំឡុងពេល​មានគភ៌​ថា ញ៉ាំ​អានេះ​ទៅ វា​នឹង​ល្អ ឬ​ញ៉ាំ​អានោះ​ទៅ នឹងធ្វើ​ឱ្យ​កូន​ខ្ពស់ កូន​ឆ្លាត កូន​ងាយ​កើត ឬ​ស្រួល​កើត ជាដើម-ល- តែ​ជំនឿ​ខ្លះ មិនមែន​ចេះតែ​ត្រូវ​ទាំងអស់​នោះទេ ដូច្នេះ​ថ្ងៃនេះ យើង​នាំគ្នា​មក​ពិនិត្យ​មើលថា  តើ​រឿង​ដែល​យើង​ជឿ​ទាំងអស់នោះ វា​ជា​ការពិត ឬ​យ៉ាងណា? ជំនឿ​ថា ញ៉ាំ​ហឹរ​ពេក នឹងធ្វើ​ឱ្យ​កូន មិនសូវមាន​សក់… ការពិត៖ សក់​របស់​កូន​តិច ឬ​ច្រើន​នោះ វា​ស្ថិតនៅលើ​ពូជ ឬ​ហ្ស៊ែ​ន របស់​មនុស្សម្នាក់ៗ ចំណែកឯ​ជំនឿ រឿង​ហាម​ញ៉ាំ​ហឹរ​នេះ ប្រហែលជា​មកពី​ខ្លាច​ស្ត្រី​មានគភ៌​ឈឺពោះ ពិបាក​បន្ទោបង់ ឬ​មិន​ទេ ក៏​ខ្លាច​រាករូស ដែលនាំឱ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​របស់​ស្ត្រី​មានគភ៌​ទៅវិញ​ទេ ព្រោះ​នៅក្នុង​អំឡុងពេល​មានគភ៌ ប្រព័ន្ធ​រំលាយ​អាហារ នឹង​ខុសពី​ពេលមុន​មានគភ៌ ដោយសារតែ​អ័រម៉ូន​ប្រែប្រួល ដែល​អាច​នឹងធ្វើ​ឱ្យមាន​បញ្ហា​ក្នុងការ​បន្ទោបង់ ឬ​អាចធ្វើឱ្យ​កើត​អាការ​ឆ្អល់ពោះ និង​រាករូស​បាន​ហ្នឹងឯង។ ជំនឿ​ថា ញ៉ាំ​ទឹកដូង​ច្រើន នឹង​ជួយ​ឱ្យ​កូន​មាន​សាច់​ស្អាត និង​លាងជម្រះ​ជាតិ​ខ្លាញ់​តាម​ដងខ្លួន… ការពិត៖ ការពិតទៅ ការ​ដែលមាន​ខ្លាញ់​ជាប់​នៅតាម​ដងខ្លួន​ទារក​នោះ នឹង​ធ្វើឱ្យ​ងាយស្រួល​ប្រសូត ព្រោះ​វា​ប្រៀបដូចជា ជាតិ​ខ្លាញ់​រំអិល​ស្រោប​ពីលើ​ខ្លួន​ទារក ខណៈពេល​ប្រសូត​ចេញមក​ដូច្នោះ​ដែរ។ ជាតិ​ខ្លាញ់​មួយ​នេះ ផលិតឡើង​ដោយ​កោសិកា​ស្បែក​របស់​ទារក … Read more

ជំនឿ 5យ៉ាង​ក្នុង​រឿង​អាហារ​ការហូបចុក របស់​ស្ត្រី​មានគភ៌

មាន​ជំនឿ​ជាច្រើន ពាក់ព័ន្ធ​នឹង​រឿង​អាហារ​ការហូបចុក ក្នុងអំឡុងពេល​មានគភ៌​ថា ញ៉ាំ​អានេះ​ទៅ វា​នឹង​ល្អ ឬ​ញ៉ាំ​អានោះ​ទៅ ណឹ​ង​ធ្វើឱ្យ​កូន​ខ្ពស់ កូន​ឆ្លាត កូន​ងាយ​កើត ឬ​ស្រួល​កើត ជាដើម-ល- តែ​ជំនឿ​ខ្លះ មិនមែន​ចេះតែ​ត្រូវ​ទាំងអស់​នោះទេ ដូច្នេះ​ថ្ងៃនេះ យើង​នាំគ្នា​មក​ពិនិត្យ​មើលថា  តើ​រឿង ដែល​យើង​ជឿ​ទាំងអស់នោះ វា​ជា​ការពិត ឬ​យ៉ាងណា? ជំនឿ​ថា ញ៉ាំ​ហឹរ​ពេក នឹងធ្វើ​ឱ្យ​កូន មិនសូវមាន​សក់… ការពិត៖ សក់​របស់​កូន​តិច ឬ​ច្រើន​នោះ វា​ស្ថិតនៅលើ​ពូជ ឬ​ហ្ស៊ែ​ន របស់​មនុស្សម្នាក់ៗ ចំណែកឯ​ជំនឿ រឿង​ហាម​ញ៉ាំ​ហឹរ​នេះ ប្រហែលជា​មកពី​ខ្លាច​ស្ត្រី​មានគភ៌ ឈឺពោះ ពិបាក​បន្ទោបង់ ឬ​មិន​ទេ ក៏​ខ្លាច​រាករូស ដែលនាំឱ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​របស់​ស្ត្រី​មានគភ៌​ទៅវិញ​ទេ  ព្រោះ​នៅក្នុង​អំឡុងពេល​មានគភ៌ ប្រព័ន្ធ​រំលាយ​អាហារ​នឹង​ខុសពី​ពេលមុន​មានគភ៌ ដោយសារតែ​អ័រម៉ូន​ប្រែប្រួល ដែល​អាច​នឹងធ្វើ​ឱ្យមាន​បញ្ហា​ក្នុងការ​បន្ទោបង់ ឬ​អាចធ្វើឱ្យ​កើត​អាការ​ឆ្អល់ពោះ និង​រាករូស​បាន​ហ្នឹងឯង។ ជំនឿ​ថា ញ៉ាំ​ទឹកដូង​ច្រើន នឹង​ជួយ​ឱ្យ​កូន​មាន​សាច់​ស្អាត និង​លាងជម្រះ​ជាតិ​ខ្លាញ់​តាម​ដងខ្លួន… ការពិត៖ ការពិតទៅ ការ​ដែលមាន​ខ្លាញ់ ជាប់​នៅតាម​ដងខ្លួន​ទារក​នោះ នឹង​ធ្វើឱ្យ​ងាយស្រួល​ប្រសូត ព្រោះ​វា​ប្រៀបដូចជា ជាតិ​ខ្លាញ់​រំអិល​ស្រោប​ពីលើ​ខ្លួន​ទារក ខណៈពេល​ប្រសូត​ចេញមក​ដូច្នោះ​ដែរ។ … Read more

របស់មិនល្អ ពេលមានផ្ទៃពោះរបស់ស្រ្តី

ស្រ្តីមានផ្ទៃពោះត្រូវតែប្រយ័ត្នឱ្យបានច្រើនលើគ្រប់ៗរឿង ជាពិសេសក្នុងត្រីមាសដំបូង(1-3 ខែដំបូង) រឹតតែត្រូវប្រយ័ត្នខ្លាំងជាងអំឡុងពេលណាទាំងអស់ ព្រោះជារយៈពេលដែលអាចនឹងកើតការរលូតបានយ៉ាងងាយ។ ជាអំឡុងពេលដែលកូនកំពុងសាងអវយវៈ និងកំពុងតោងជាប់នឹងជញ្ជាំងស្បូន។ ក្នុងអំឡុងពេលមានគភ៌ ប្រព័ន្ធការពារជំងឺរបស់អ្នកម្តាយនឹងធ្លាក់ចុះទាប ដែលនេះជាការសម្របសម្រួលខ្លួន ដើម្បីបន្ថយការបដិសេធគភ៌ ដែលប្រៀបដូចជារឿងប្លែកចម្លែកមួយដែរ។ ដូច្នេះ យើងនឹងមើលឃើញថា ស្រ្តីមានគភ៌មានឱកាសឆ្លងមេរោគបានយ៉ាងងាយជាងមនុស្សធម្មតាទូទៅ និងនៅពេលឆ្លងមេរោគហើយ ក៏នឹងកើតមានសភាវជ្រៀតជ្រែកពីជំងឺផ្សេងៗកាន់តែងាយឡើង ដូចជា បើឆ្លងមេរោគគ្រុនផ្តាសាយធំ ឱកាសក្នុងការកើតសភាវរលាកសួតមានខ្ពស់ជាងមនុស្សប្រក្រតីទូទៅ។ ប្រព័ន្ធរំលាយអាហារ ក៏ដូចគ្នាដែរ បើបានទទួលអាហារដែលមិនស្អាត ស្ទើរឆៅ ស្ទើរឆ្អិននោះ ក៏នឹងធ្វើឱ្យងាយមានការឆ្លងមេរោគក្នុងប្រព័ន្ធរំលាយអាហារ ដែលជាមូលហេតុធ្វើឱ្យស្រ្តីមានគភ៌មានអាការរាករូស ក្អួតចង្អោរ ឈឺពោះ និងត្រូវមកគេងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដើម្បីបញ្ចូលសេរ៉ូមជំនួសជាតិទឹកដែលបានបាត់បង់ចេញពីរាងកាយដោយសារការក្អួត ឬបន្ទោបង់រាកជាទឹកច្រើនៗដង និងញ៉ាំថ្នាំសម្លាប់មេរោគ។ ដូច្នេះស្រ្តីមានគភ៌គួរតែផ្តល់ភាពសំខាន់ និងផ្ចិតផ្ចង់រឿងអាហារការហូបចុកឱ្យបានដិតដល់ជាពិសេស ដោយសារតែ បើសិនជាមានអាការធ្ងន់ធ្ងរខ្លាំងរហូតដល់រាងកាយទប់ទល់នឹងការឆ្លងមេរោគលែងរួច (ដូចជា ធ្ងន់ធ្ងររហូតទទួលទានអាហារ និងទឹកមិនបាន រហូតធ្វើឱ្យតុល្យភាពទឹក និងសារធាតុរ៉ែក្នុងរាងកាយខុសប្រក្រតី)នោះ រាងកាយអាចនឹងកាត់បន្ថយបន្ទុកការធ្វើការងារ ដោយការទម្លាក់កូនចេញ ដែលធ្វើឱ្យកើតមានការរលូតតាមមកហ្នឹងឯង។ ដូច្នេះហើយទើបអ្នកម្តាយដែលកំពុងមានគភ៌ គួរចៀសវាងអាហារទាំងនេះ ទោះជាក្នុងអំឡុងពេលមុនមានផ្ទៃពោះអាចទទួល​ទាន​បានក៏ដោយ ព្រោះសភាពរាងកាយស្ថិតក្នុងអំឡុងពេលដែលខុសប្លែកពីគ្នា។ គួរចៀសវាងអាហារឆៅ ដូចជា សាច់ត្រីឆៅផ្សេងៗ តែបើចង់ទទួល​ទានខ្លាំងមែនទែននោះ ក៏ត្រូវជ្រើសរើសហាងណាដែលជឿទុកចិត្តបានក្នុងរឿងភាពស្អាត និងអនាម័យ។ … Read more