ចិន​អនុញ្ញាត​ឱ្យ​នាំ​ចូល​ផ្លែដូង​ស្រស់​ពី​កម្ពុជា គ្រា​ដែល​ទំនិញនាំ​ចូល​​ពី​កម្ពុជា ​នៅ​មាន​ទំហំ​តូច​ខ្លាំង

ចម្ការដូងចំនួន 13 និងទីតាំងវេចខ្ចប់ចំនួន 5 ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ទទួល​បាន​ការ​អនុម័តទទួលស្គាល់ជាផ្លូវការពី​អគ្គរដ្ឋបាល​គយ​ចិន។ នេះបើតាមលោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃទី 22 ខែមេសា ឆ្នាំ 2024។ ការ​ទទួល​បាន​ការ​អនុម័ត​ទទួល​ស្គាល់​ខាង​លើ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ជាមួយអគ្គរដ្ឋបាលគយយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន​ កាល​ពី​ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2023។ កន្លង​មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដល់ភាគី​ពាក់​ព័ន្ធ​នឹង​ដូង ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន ឱ្យដាក់ពាក្យស្នើសុំចុះបញ្ជី។ បន្ទាប់ពីទទួលបានពាក្យស្នើសុំ ក្រសួង​កសិកម្ម បានចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ ហើយបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ទាំងនោះ ទៅកាន់ភាគីចិន ដើម្បីពិនិត្យ និងវាយតម្លៃបន្ត។ គិតត្រឹមពេលនេះ អគ្គរដ្ឋបាលគយយចិនបានអនុម័តទទួលស្គាល់ជាផ្លូវការ ចម្ការដូងចំនួន 13 និងទីតាំងវេចខ្ចប់ចំនួន 5 របស់​កម្ពុជា ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ទៅកាន់ប្រទេសចិន។ យោង​តាម​របាយការណ៍របស់អគ្គនាយកដ្ឋានគយ … Read more

ថៃ​គ្រោង​នឹង​នាំចេញ​ទុរេនមួយ​លាន​តោន​ក្នុង​ឆ្នាំនេះ

អាជ្ញាធរ​ថៃ គ្រោង​នឹង​នាំចេញ​ផ្លែទុរេន​ប្រហែល​មួយ​លាន​តោន​ ដែល​មាន​តម្លៃប្រមាណ 130 ពាន់​លាន​បាត (3.53 ពាន់​លាន​ដុល្លារ​អាម៉េរិក) ទៅ​កាន់​ទីផ្សារ​បរទេស​នៅ​ក្នុង​ឆ្នាំ 2024 នេះ ក្នុងនោះ ប្រទេស​ចិន​គឺជា​ទីផ្សារ​ធំជាង​គេ​។ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថៃ កាល​ពី​ថ្ងៃទី 20 មេសា​​ 2024 បាន​ឱ្យ​ដឹង​ថា លោក​បាន​ណែនាំ​ឱ្យគណៈកម្មការ​ផ្លែ​ឈើ ជួប​ជាមួយ​កសិករ​ដាំដើម​ទុរេន ក្រុម​អ្នក​បែងចែក​ប្រភេទ​ និង​កាត់​ផ្លែ​ទុរេន ឈ្មួញ ​ក្រុម​អ្នក​គ្រប់​គ្រង​រោង​ចក្រ​ដែល​ទាក់​ទង​នឹង​ទុរេន អ្នក​នាំចេញ រួម​នឹង​ស្ថាប័ន​ដែល​ទាក់​ទង ដើម្បី​ពិភាក្សា​គ្នា រក​ដំណោះ​ស្រាយ​សម្រាប់​ការ​ធានាគុណភាព​ផ្លែទុរេន និង​ឆ្លើយតប​ទៅ​នឹង​ស្ដង់ដា​គុណភាព​ ក៏ដូច​ជា​ការតម្រូវ​ GAP របស់​ប្រទេស​ចិន​។ រដ្ឋមន្ត្រី​កសិកម្ម​ថៃ ក៏​បាន​ស្នើ​ឱ្យ​រក​វិធី​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាកសិករ​ ទៅ​លើ​ជី និង​ថ្នាំ​សម្រាប់​ទុរេន​។ ចំណែក​នាយកដ្ឋាន​ធារាសាស្ត្រ​ថៃ ក៏​ត្រូវ​បាន​ណែនាំ​ឱ្យ​គ្រប់​គ្រង​ប្រព័ន្ធ​ស្រោច​ស្រព ដើម្បី​ធានា​ឱ្យ​មាន​ទឹក​គ្រប់​គ្រាន់​សម្រាប់​ចម្ការ​ទុរេន​នៅ​ក្នុង​ខេត្តនានា​របស់​ប្រទេស​នេះ​។ យោង​តាម​ក្រុម​មន្ត្រី​កសិកម្ម​ថៃ ចម្ការ​ទុរេន​ជាង 64 ពាន់​ហិកតា​នៅ​ក្នុង​បណ្ដា​ខេត្ត​ភាគ​ខាង​កើត​ប្រទេស​ថៃ បាន​ចុះ​ឈ្មោះ​ជាមួយ​នឹង​ស្ថាប័ន​គយ​របស់​ប្រទេស​ចិន​ និងបាន​ទទួល​​វិញ្ញាបនបត្រ​ GAP ពី​ស្ថាប័ន​នេះ​។ ប្រការ​នេះ​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការ​នាំ​ចេញ​ផ្លែទុរេន​របស់​ពួក​គេ​ទៅ​កាន់​ទីផ្សារ​ចិន​។

កម្ពុជា​គ្រោង​នឹង​ទទួល​បាន​ជំនួយ​ឥត​សំណង​ 86 លាន​អឺរ៉ូពី​សហភាព​អឺរ៉ុប

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ កាល​ពី​ថ្ងៃទី 15 មករា 2024 បាន​ឱ្យ​ដឹង​ថា​ កម្ពុជា​គ្រោង​នឹង​ទទួល​បាន​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន 86 លាន​អឺរ៉ូ (ជិត 94 លាន​ដុល្លារ​អាម៉េរិក) ពី​សហភាពអឺរ៉ុប (EU) ដើម្បី​អភិវឌ្ឍ​កម្មវិធី​មួយ​ចំនួន​។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ជំនួប​រវាង​ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ​នឹង​ឯកឧត្តម ទ្រីសម៉ាន់ ពីរហ្គាវ័ (Driesmans Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ យោង​តាម​ក្រសួង​សេដ្ឋកិច្ច​ និ​ងហិរញ្ញវត្ថុ ជំនួយ​ដែល​សហភាព​អឺរ៉ុប​គ្រោង​នឹង​ផ្ដល់​ជូន​កម្ពុជា​ តាម​រយៈ​​កម្មវិធី​ Global Gateway នេះ គឺ​សម្រាប់​កម្មវិធី​ចំនួន​បួន​ ដែល​រួម​មាន​ដូច​ខាង​ក្រោម​៖ ទីមួយ​៖ កម្មវិធីភាពជាដៃគូរបស់កម្ពុជាសម្រាប់ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយចីរភាព ទីពីរ​៖ កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងឧស្សាហកម្មវិស័យ​​កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ទីបី​៖ កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្តុះបណ្តាលការអប់រំបច្ចេកទេស 2024-2027 ទីបួន​៖ កម្មវិធីពាណិជ្ជកម្ម និងវិស័យឯកជន។

ក្រុម​ហ៊ុន​ចិន​ចំណាយ 1.64 លាន​ដុល្លារ​ ដើម្បី​ផ្ដល់​រង្វាន់​ចុង​ឆ្នាំ​​ដល់​កសិករ

ក្រុម​ហ៊ុន​កសិកម្ម​មួយ​នៅ​ក្នុង​ខេត្ត​ជាំងស៊ី ​ប្រារព្ធ​កម្មវិធី​ផ្ដល់រង្វាន់​​ចុង​ឆ្នាំ​​ជា​ទឹក​ប្រាក់​សរុប 11.69 លាន​យុន (1.64 លាន​ដុល្លារ​អាម៉េរិក) ដល់​កសិករ​ បន្ទាប់​ពីបាន​​ធ្វើ​កសិកម្ម​ពេញ​មួយ​ឆ្នាំ​ដោយ​ជោគ​ជ័យ​។ ស្ថាប័ន​ដែល​ផ្ដល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​​ដល់​កសិករ​ខាងលើ​ គឺ​ក្រុម​ហ៊ុន​មួយ​ដែល​មាន​ឈ្មោះ​ថា ក្រុម​ហ៊ុនកសិកម្មបៃតង នៅ​ក្នុង​ខេត្ត​ជាំងស៊ី (Jiangxi) ភាគ​អាគ្នេយ៍​ប្រទេសចិន​។ នេះ​គឺជា​ឆ្នាំ​ទី 13 ហើយ​ដែល​ក្រុម​ហ៊ុន​ខាងលើ​បាន​ផ្ដល់​ប្រាក់​រង្វាន់​ចុង​ឆ្នាំ​ដល់​កសិករ ​ដែល​ជាដៃគូ​សហការ​របស់​ក្រុម​ហ៊ុន​។ ក្នុង​រយៈ​ពេល 13 ឆ្នាំ​មកនេះ ក្រុម​ហ៊ុន​សកិកម្ម​បៃតង បាន​ផ្ដល់ប្រាក់​រង្វាន់​ដល់​កសិករ​សរុប​ចំនួន 7.6 លាន​ដុល្លារ​អាម៉េរិក​។

បរិមាណ​អង្ករ​នាំចេញ​អ​របស់​វៀតណាម ​ខ្ពស់​មិន​ធ្លាប់​មាន​ ​ក្នុង​ឆ្នាំ 2023

​ក្រសួង​កសិកម្ម​ និង​អភិវឌ្ឍ​ជនបទ​ នៃ​ប្រទេស​វៀតណាម បាន​ឱ្យ​ដឹង​ថា ពេញ​មួយ​ឆ្នាំ 2023 ប្រទេស​នេះ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​បាន​ 4.78 ពាន់​លាន​ដុល្លារ​អាម៉េរិក​​។ ក្នុង​ស្ថានភាពលំបាក​​​ដោយ​សារ​តែ​​គ្រោះ​ធម្មជាតិ​ បណ្ដាញ​ផ្គត់​ផ្គង់​ត្រូវ​ដាច់ និង​ហានិភ័យ​កើត​មាន​វិបត្តិ​ស្បៀង​អាហារ​នៅ​លើ​ពិភពលោក វៀតណាម​នៅ​តែ​បន្ត​នាំ​ចេញ​អង្ករ​បាន​ច្រើន​​​មិន​ធ្លាប់​មាន​សម្រាប់​ឆ្នាំ​កន្លង​។ យោង​តាម​ក្រសួង​កសិកម្ម​ និង​អភិវឌ្ឍ​ជនបទ​ នៃ​ប្រទេស​វៀតណាម​ ក្នុង​ឆ្នាំ 2023 បរិមាណ​អង្ករ​ដែល​ប្រទេស​នេះ​​បាន​នាំ​ចេញ​គឺ 43.4 លាន​តោន​ កើន​ 1.7% ធៀប​នឹង​ឆ្នាំ 2023​។ ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​នាំ​ចេញ​អង្ករ​នេះ​ បាន​ឡើង​ដល់​កំណត់​ត្រា​ថ្មី​ គឺ 4.78 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើន​​ 38.4% បើ​ធៀប​នឹង​ឆ្នាំ 2022​៕

ឱកាស​ល្អ​សម្រាប់​អ្នក​ជំនួញ​ដែល​ចង់​ពង្រីក​​អាជីវកម្ម​នៅ​ខេត្ត​បាត់​ដំបង

ចាប់​ពី​ថ្ងៃទី 14 ដល់ 16 កុម្ភៈ 2024 សភា​ពាណិជ្ជកម្ម​កម្ពុជា​ នឹង​រៀប​ចំ​ដំណើរ​ទស្សនកិច្ច​ពាណិជ្ជកម្ម​ទៅ​កាន់​ខេត្ត​បាត់​ដំបង​ ដែល​នេះគឺ​ជា​ឱកាស​ល្អ​សម្រាប់​​អ្នក​ជំនួញ​​ទាំង​ឡាយ​ណា​ដែល​ចង់​ពង្រីក​​អាជីវកម្ម​ទៅ​កាន់​ខេត្ត​នេះ​។ កាល​ពី​ថ្ងៃទី 03 មករា 2024 សភា​ពាណិជ្ជកម្ម​កម្ពុជា បានចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ជា​សាធារណៈ ទាក់​ទង​នឹង​ដំណើរ​ទស្សនកិច្ច​ពាណិជ្ជកម្ម​ទៅ​កាន់​ខេត្ត​បាត់​ដំបង​ ក្នុង​បំណង​ស្វែង​យល់​ពី​សង្វាក់​ផលិតកម្ម​ចំណី​អាហារ សក្ដានុពល​សេដ្ឋកិច្ច កសិកម្ម ទំនាក់​ទំនង​ដៃ​គូ​ពាណិជ្ជកម្ម និង​ឱកាស​វិនិយោគ​នានា​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​។ យោង​តាម​សេចក្ដី​ជូន​ដំណឹង​ ដំណើរ​ទស្សនកិច្ច​ពាណិជ្ជកម្ម​នេះ​​​​នឹង​ត្រូវ​​ធ្វើ​ឡើងរយៈ​ពេល​​ពីរ​យប់​ បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃទី 14 ដល់ 16 កុម្ភៈ 2024​​។ សភាពាណិជ្ជកម្ម​កម្ពុជា​ ក៏​បាន​បញ្ជាក់​ថា តម្លៃសំបុត្រ​សម្រាប់​ការ​ចូល​រួម​ដំណើរ​ទស្សនកិច្ច​ពាណិជ្ជកម្ម​នេះ​គឺ 185 ដុល្លារ​/​ម្នាក់​។

ប្រទេស​ស្វ៊ីស លុប​ចោល​ពន្ធ​នាំចូល​ទំនិញ​ឧស្សាហកម្មជា​ផ្លូវ​ការ

ចាប់​ពី​ថ្ងៃទី 01 មករា 2024 ផលិត​ផល​ឧស្សាហកម្ម​នានា​ត្រូវ​បាន​លើក​លែង​ពន្ធ​នាំ​ចូល​ទៅ​កាន់​ប្រទេស​ស្វ៊ីស​ជា​ផ្លូវ​ការ​ បើទោះ​មាន​ប្រភព​មក​ពី​ប្រទេស​ណា​ក៏​ដោយ​។ នេះ​គឺជា​គោល​នយោបាយ​​ពាណិជ្ជកម្ម​សំខាន់​ដែល​ត្រូវ​បាន​ប្រទេស​នេះ​អនុវត្ត​ បន្ទាប់​ពី​បាន​សិក្សា និង​ត្រៀម​ខ្លួន​​អស់ជា​ច្រើន​ឆ្នាំ​។ នៅ​ប្រទេស​ស្វ៊ីស ​ផលិតផល​ឧស្សាហកម្ម​នានា​ដែល​រួម​មាន ​​បណ្ដា​ផលិត​ផលិត​មិន​ទាន់​សម្រេច​ដែល​ប្រើ​ប្រាស់​សម្រាប់​ការ​ផលិត​ មាន​ដូច​ជា វត្ថុធាតុ​ដើម ផលិតផល​ពាក់​កណ្ដាល​សម្រេច​ គ្រឿង​ម៉ាស៊ីន អំបិល និង​អំបិល​ឧស្សាហកម្ម ក៏ដូចជា​យាន​ជំនិះ​ សម្ភារ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ សម្លៀក​បំពាក់​ជា​ដើម។ ក៏ប៉ុន្តែ ផលិតផល​កសិកម្ម​ រួម​មាន​ដូចជា សត្វ​ និង​រុក្ខជាតិ​រស់​ អាហារ កសិផល​កែច្នៃ គ្រាប់​ពូជ ចំណី​សត្វ និង​ត្រី​ជា​ដើម មិន​ត្រូវ​បាន​ចាត់​ទុក​ជា​ផលិតផល​ឧស្សាហកម្ម​។ ដូច្នេះ ពន្ធ​នាំចូល​នៅ​តែ​ត្រូវ​បាន​អនុវត្ត​សម្រាប់​ផលិតផល​ទាំង​នេះ​។ ការ​លើកលែង​ពន្ធ​នាំ​ចូល​ទំនិញ​ឧស្សាហកម្ម​នេះ មិន​ធ្វើ​ឱ្យ​មាន​ការ​ប្រែ​ប្រួល​ក្នុង​ដំណើរ​ការ​ត្រួត​ពិនិត្យ​របស់​គយ​។ អ្នក​នាំ​ចូល​នៅ​តែ​ត្រូវ​បំពេញ​បែប​បទ​ និង​ទូទាត់​ការ​ចំណាយ​នានា និង​ថ្លៃ​សេវា​ដែល​កើត​មាន​នៅ​ពេល​នាំចូល​ រួម​ទាំងអាករ​លើ​តម្លៃ​បន្ថែម​ (VAT) ផងដែរ​។ ការ​សម្រេច​លើកលែង​ពន្ធ​នាំ​ចូល​លើ​ទំនិញ​ឧស្សាហកម្ម​ ត្រូវ​បាន​សភា​ប្រទេស​ស្វ៊ីស​លើក​ឡើង​កាល​ពី​ឆ្នាំ 2021 តាម​រយៈ​ការ​ធ្វើវិសោធនកម្ម​ច្បាប់​ស្ដីពី​គយ​។ នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​រដ្ឋាភិបាល​កាលពី​ខែ​កុម្ភៈ 2022 រដ្ឋាភិបាល​ស្វ៊ីស​បាន​សម្រេច​ដាក់​ឱ្យ​អនុវត្ត​ច្បាប់​នេះ​ចាប់​ពី​ថ្ងៃទី 01 មករា 2024​។ បន្ទាប់​ពី​ច្បាប់​នេះ​ចាប់​ផ្ដើម​មាន​សុពលភាព អាជ្ញាធរ​ស្វ៊ីស​នឹង​តាម​ដាន​ផល​ប៉ះពាល់​របស់​គោលនយោបាយ​នេះ​ទៅ​លើ​តម្លៃ​ទំនិញ​ក្នុង​ស្រុក។ ក្នុង​ដំណាក់​កាល​ត្រៀម​ខ្លួន … Read more

វិស័យ​ស្រូវ​អង្ករ​ថៃ ​នឹង​ផ្ដោត​លើ​គុណភាព​ ជំនួសឱ្យ​បរិមាណ

វិស័យ​ស្រូវអង្ករ​របស់​ប្រទេស​ថៃ នា​ពេល​ខាង​មុខ​ នឹង​ផ្ដោត​សំខាន់​ទៅលើ​គុណភាព​ជា​ជាងបរិមាណ នៅ​ពេល​ប្រទេសនេះ​ដាក់​គោលដៅ​ទាញ​យក​ចំណែក​ទីផ្សារ​ធំជាង​បច្ចុប្បន្ន នៅលើ​ទីផ្សារ​អង្ករ​គុណភាព​ខ្ពស់​នៅ​ទូទាំង​ពិភពលោក​។ នេះ​គឺជា​សារ​ដែល​ត្រូវ​បាន​លោក Arnont Nonsi អនុប្រធាននាយកដ្ឋាន​ស្រូវ​អង្ករ​ នៃ​ក្រសួង​កសិកម្ម​និង​សហករណ៍​ថៃ លើក​ឡើង​នៅ​ក្នុង​ពិធីបុណ្យ​ស្រូវ​អង្ករថៃ​ឆ្នាំ 2023 ដែល​ធ្វើ​ឡើង​នៅ​រាជធានី​បាងកក ចាប់​ពី​ថ្ងៃទី 14 ដល់ 17 ខែ​ធ្នូ។ លោក Arnont ឱ្យ​ដឹង​ថា ថៃអស់​លទ្ធភាព​ក្នុង​ការ​ប្រកួត​ប្រជែង​យក​តំណែង​ «ប្រទេស​នាំចេញ​អង្ករ​ច្រើន​ជាង​គេ» ជាមួយ​នឹង​បណ្ដា​ប្រទេស​នាំចេញ​អង្ករ​នានា ពិសេស​គឺ​ ប្រទេស​ឥណ្ឌា ដែល​មាន​ដីស្រែ​ធំសម្បើម​។ ជំនួស​មក​វិញ លោក Arnont ថ្លែង​ថា ប្រទេស​ថៃ ចង់​ «លើក​កម្ពស់គុណភាព» ទីផ្សារ​អង្ករ​របស់​ខ្លួន​ ក្នុងនោះ ពាក្យ​ថា «លើកកម្ពស់គុណភាព» នេះ រួម​មាន គុណភាព​នៃ​សារជាតិបំប៉ន ដំណើរ​ការ​ដាំ​ស្រូវ​ដែល​ល្អ​សម្រាប់​​បរិស្ថាន តម្លៃ​កើន​ឡើង​ពី​ការ​ផ្លាស់​ប្ដូរ និង​បច្ចេកវិទ្យា ក៏ដូច​ជា​ស្ថិរភាព​របស់​កសិកម្ម​។ ក្រៅ​ពីនេះ លោក Arnont ក៏​បង្ហើប​ឱ្យ​ដឹងដែរ​ថា នាយកដ្ឋាន​ស្រូវ​អង្ករ​ថៃ គ្រោង​នឹង​សហការ​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ ដើម្បី​បន្ថែម​តម្លៃ​ និង​កែ​លម្អ​អង្ករ​ថៃ ដើម្បីអាច​ប្រើ​ប្រាស់​បាន​នៅ​ក្នុង​ផលិតផល​​មួយចំនួន មានជា​អាទិ៍ … Read more

ក្រុម​ហ៊ុន​វៀតណាមមួយ​ គ្រោង​នឹង​វិនិយោគ​ទ្រង់ទ្រាយ​ធំ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

កាល​ពី​ថ្ងៃទី 12 ធ្នូ 2023 ប្រធាន​ក្រុម​ប្រឹក្សាភិបាលក្រុម​ហ៊ុ​ន​ THACO លោក ត្រឹង បាយឿង បាន​ចូល​រួម​វេទិកា ជំរុញ​វិនិយោគ និង​ពាណិជ្ជកម្ម​កម្ពុជា – វៀតណាម ឆ្នាំ 2023​ ដែល​ធ្វើ​ឡើង​នៅ​ ហាណូយ​ ប្រទេស​វៀតណាម និង​បាន​ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​នឹង​សម្ដេចធិបតី ហ៊ុន ម៉ាណែត​ ដែល​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​។ នៅ​ក្នុង​ជំនួប​ខាងលើ លោក ត្រឹង បាយឿង បាន​រាយការណ៍​អំពី​គម្រោង និង​សកម្មភាព​វិនិយោគ​ ផលិត ក្នុង​វិស័យ​កសិកម្ម​ទ្រង់​ទ្រាយ​ធំ​របស់​ក្រុម​ហ៊ុន THACO នៅ​ កម្ពុជា​។ បន្ទាប់​ពី​ចូល​គ្រប់​គ្រង​ក្រុម​ហ៊ុន​ចំនួន​ 6 របស់ HAGL Agrico កាល​ពី​ឆ្នាំ 2020 THACO AGRI (ឈ្មោះ​ថ្មី) មាន​កម្មករ​ក្នុង​ដៃ​ជាង 17,000 នាក់​នៅ​ កម្ពុជា​។ ចាប់​ពី​ឆ្នាំ 2022 ដល់​បច្ចុប្បន្ន THACO AGRI បាន​ចាប់​ផ្ដើម​វិនិយោគ​សាក​ល្បង​លើ​ការ​ដាំ​ចេក ឈើ​ហូប​ផ្លែ​ … Read more

ឧទ្ធម្ភាគ​ចក្រ​ស្វ័យប្រវត្ត​ធំជាង​គេ​លើ​ពិភពលោក កំពុង​ត្រូវ​បាន​​ផលិត

ឧទ្ធម្ភាគ​ចក្រ​ R550X អាច​ផ្ទុក​ទម្ងន់​រហូត​ដល់ 550 គីឡូក្រាម អាច​ហោះ​ហើរ​បាន​ជាង 3 ម៉ោង សម​ស្រប​សម្រាប់​បេសក​កម្ម​នានា​នៅ​ក្នុង​វិស័យ​កសិកម្ម ពន្លត់​អគ្គិភ័យ និងសកម្មភាព​ដឹក​ជញ្ជូន​​តាម​​ផ្លូវ​ទឹក​​ជា​ដើម​។ ទំព័រ Interesting Engineering កាល​ពី​ថ្ងៃទី 08 ធ្នូ បាន​ចុះ​ផ្សាយ​ថា ក្រុម​ហ៊ុន​អាម៉េរិក Rotor Technologies ចាប់​ផ្ដើម​ផលិត​ R550X និង​អះអាង​ថា​ នេះ​គឺជា​ឧទ្ធម្ភាគ​ចក្រ​ស៊ីវិល​គ្មាន​មនុស្ស​បើកបរធំជាង​គេ​បង្អស់​ក្នុង​ទីផ្សារ​។ ឧទ្ធម្ភាគ​ចក្រ​នេះ​ប្រើ​ប្រាស់​អង្គញាណ និង​ប្រព័ន្ធ​បញ្ជា​ឌីជីថល​ដើម្បី​ដំណើរ​ការ​ដោយ​សុវត្ថិភាព និង​ស្វ័យ​ប្រវត្ត​ ដែល​អាច​ហោះ​ហើរ​ក្នុង​អាកាសធាតុ​មិន​ល្អ មាន​ជា​អាទិ៍ ​មេឃ​ចុះ​អ័ព្ទ​ និង​មេឃងងឹត​​ជា​ដើម​។ R550X ត្រូវ​បាន​រចនា​ឡើង​ដើម្បី​អាច​ដឹក​ទំនិញ​បាន 550 គីឡូក្រាម ដោយ​មិន​បាច់មាន​មនុស្ស​បើក​បរ​។ វា​អាច​ហោះ​ហើរ​បាន​ជាង 3 ម៉ោង និង​មាន​ល្បឿន​អតិបរមា​ 241 គីឡូម៉ែត្រ​ក្នុង​មួយម៉ោង​ ដោយ​ប្រើប្រាស់​ម៉ាស៊ីន Lycoming IO-540 ព្រម​ទាំង​មាន​ប្រព័ន្ធ​បញ្ជា​ម៉ាស៊ីន​បម្រុង​បែប​ឌីជីថល់​ផងដែរ​។ Rotor Technologies ឱ្យ​ដឹង​ថា ​ឧទ្ធម្ភាគ​ចក្រ​នេះ​អាច​ប្រើ​ប្រាស់​នៅក្នុងវិស័យ​ជា​ច្រើន ចាប់​ពី​កសិកម្ម ពន្លត់​អគ្គិភ័យ តាម​ដាន​ស៊ើប​អង្កេត ឬ​សម្រាប់​សកម្មភាពតាម​​ផ្លូវ​ទឹក​ជា​ដើម​។ … Read more

រកឃើញ​សាច់​បង្កក​គ្មាន​ច្បាប់​ជិត 400 តោន​ ក្រោយ​ពី​ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ថ្លែង​ទាក់​ទិន​នឹង​បញ្ហា​នេះ

(ភ្នំពេញ) – ក្រុម​ការ​ងារ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ នៃ​អគ្គ​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​រកឃើញ​សាច់​បង្កក​គ្មាន​ច្បាប់​ជិត 400 តោន​ នៅ​ក្នុង​ឃ្លាំង​មួយ​កន្លែង​ នៅ​ រាជធានី​ភ្នំ​ពេញ​។ កាលពី​ពេល​ថ្មីៗ​នេះ សាច់​បង្កក​ខុស​ច្បាប់ជាង​ 377,000 គីឡូក្រាម​ ត្រូវ​បាន​រកឃើញ​​​ក្នុង​ឃ្លាំង​មួយ​​នៅ​​ភូមិ​សំរោង​​ទាវ សង្កាត់​ក្រាំធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំ​ពេញ នៅពេល​​ក្រុម​ការ​ងារ​ដែល​​មាន​ការ​សម្រប​សម្រួល​ពី​លោក ម៉ុត ដារ៉ា ព្រះ​រាជអាជ្ញា​រង នៃ​អយ្យការអម​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ និង​ដឹក​នាំការ​ត្រួត​ពិនិត្យ​​ផ្ទាល់​ដោយ​លោក ហ៊ុន សារ៉ាត់ អនុប្រធាន​នាយកដ្ឋាន​សុខភាព​សត្វ និង​សុខភាព​សាធារណៈ​បសុព្យាបាល​ បាន​ចុះ​ត្រួត​ពិនិត្យ​​ទីតាំង​ដែល​គួរ​ឱ្យ​សង្ស័យ​ខាងលើ​។ ករណី​រក​ឃើញ​នេះ បាន​កើត​ឡើង​តែប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ឯក​ឧត្ដម​បណ្ឌិត ម៉ុង​ ឫទ្ធី ប្រធាន​គណៈ​កម្មការ​ទី​បី​នៃ​ព្រឹទ្ធសភា និង​ជា​សហប្រធាន​ក្រុម​ការ​ងារ​ (ក) ផ្នែក​កសិកម្ម ឧស្សាហកម្ម បាន​ថ្លែង​ក្នុង​កម្មវិធី​បើក​សិក្ខាសាលា​ស្ដី​ពី​សុវត្ថិភាព​សាច់​បង្កក សម្រាប់​សុខភាព​ប្រជាពលរដ្ឋ​ ដែល​បាន​រៀប​ចំ​ឡើង​​កាល​ពី​ថ្ងៃទី 30 ខែ​វិច្ឆិកា ឆ្នាំ 2023​។ ក្នុង​សិក្ខាសាលា​ខាងលើ​នេះ ឯកឧត្ដម​បណ្ឌិត ម៉ុង ឫទ្ធី​ មាន​ប្រសាសន៍​ថា វិស័យ​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា បាន​បាត់​បង់​ចំណែក​យ៉ាង​ធំនៅ​ក្នុង​ទីផ្សារ​ភោជនីយដ្ឋាន និង​កែច្នៃ​សាច់​ … Read more

កម្ពុជា​ នាំ​ចេញ​អង្ករ​បាន​ជិត​ 6 សែន​តោន​ ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​ 2023

11 ខែ​ដំបូង​ក្នុង​ឆ្នាំនេះ កម្ពុជា នាំ​ចេញអង្ករ​បាន​ 85% បើ​ធៀប​នឹង​ផែនការ 700 ពាន់​តោន​ ​ដែល​បាន​ដាក់​ចេញ​សម្រាប់​ឆ្នាំ​ 2023​។ យោង​តាម​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រយៈពេល 11 ខែនៃ​ 2023 កម្ពុជា​ នាំចេញអង្ករបានចំនួន 595,630 ​តោន ដែល​ស្មើ​នឹង​​ទឹក​ប្រាក់ចំនួន 420.81 លានដុល្លារ​សហរដ្ឋអាមេរិក។ តួលេខ​នេះ​ស្មើ​នឹង​ 85% នៃ​ផែនការ​ 700 ពាន់​តោន​នៅ​ក្នុង​ឆ្នាំ​នេះ។ ទីផ្សារ​ដែល​បាន​ទទួល​ទិញ​អង្ករ​កម្ពុជា នៅ​ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​ 2023 រួម​មាន​ ប្រទេស​ចិន​ និង​តំបន់​ស្វយ័ត (198,761 តោន), តំបន់​អឺរ៉ុប (240,751 តោន)​, តំបន់​អាស៊ាន (76,514 តោន) និងប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​នៅទ្វីប​​អាហ្វ្រិក និង​មជ្ឈិម​បូព៌ា​ជា​ដើម (79,604 តោន​)​។ ប្រភេទ​អង្ករ​ដែល ​កម្ពុជា ​បាន​នាំ​ចេញ រួម​មាន អង្ករ​ក្រអូប​គ្រប់​ប្រភេទ (82.20%), អង្ករ​ស​គ្រាប់​វែង … Read more