Skip to content

ជប៉ុន ធ្វើតេស្តរកឃើញកូវីដ-19 លើកីឡាករបាល់ទាត់អាជីពហើយ

កីឡាករខ្សែការពារជប៉ុន Gōtoku Sakai ត្រូវបានគេរាយការណ៍ថា បានឆ្លងវីរុសកូវីដ-19 នៅឯប្រទេសជប៉ុន ក្រោយពីលទ្ធផលតេស្តចេញជាផ្លូវការ កាលពីថ្ងៃទី31 ខែមីនា​ ឆ្នាំ2020 កន្លងទៅនេះ។
កីឡាករវ័យ 29ឆ្នាំរូបនេះ កំពុងតែត្រូវបានតាមដាន និងសង្គ្រោះនៅឯមន្ទីរពេទ្យមួយក្នុងប្រទេសជប៉ុន ដោយនៅខណៈពេលនេះ លោកនៅមានសុខភាពរឹងមាំល្អនៅឡើយទេ។
គួរបញ្ជាក់ថា កីឡាករជប៉ុនវ័យ 29ឆ្នាំរូប​នេះ គឺជាកីឡាករដំបូងបង្អស់នៅក្នុងក្របខ័ណ្ឌលីកកំពូលជប៉ុន ដែលបានធ្វើតេស្តរកឃើញវិជ្ជមានវីរុសកូរ៉ូណាប្រភេទថ្មីនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *