កីឡាករ​រត់ប្រណាំង​កម្ពុជា​ម្នាក់​ចងក​សម្លាប់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ​

​កីឡាករ​រត់ប្រណាំង​ជម្រើសជាតិ​កម្ពុជា​ ​ង៉ែត​ ​ភា​រ័ត្ន​ ​ត្រូវ​បាន​គេ​ប្រទះឃើញ​ចងក​ធ្វើ​អត្តឃាត​នៅក្នុង​បន្ទប់​ជួល​មួយ​ ​ដែល​ជា​របស់​មិត្ត​ស្រី​ខ្លួន​ ​ស្ថិតនៅ​ក្នុង​សង្កាត់​ព្រែក​លាភ​ ​ខណ្ឌ​ជ្រោយ​ចង្វា​រ​ ​រាជធានី​ភ្នំពេញ​ ​នា​វេលា​ម៉ោង10​ ​និង​ ​30នាទី​យប់​ ​ថ្ងៃទី30​ ​ខែតុលា​ ​ឆ្នាំ2019​ ​ម្សិលមិញ​ ​ឯ​មូលហេតុ​នៃ​ការ​ស្លាប់​នេះ​ ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ ​ដោយសារ​មាន​វិបត្តិ​ផ្លូវចិត្ត​។​

​តាម​ប្រភព​នៅកន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ ​មុន​ពេល​ធ្វើ​អត្តឃាត​ ​ជនរងគ្រោះ​ឈ្មោះ​ ​ង៉ែត​ ​ភា​រ័ត្ន​ ​ភេទប្រុស​ ​អាយុ​ ​26ឆ្នាំ​ ​ដែល​មានមុខ​របរ​ជា​គ្រូបង្រៀន​ហ្វឹកហាត់​ជំនាញ​ផ្នែក​កីឡា​រត់ប្រណាំង​ ​និង​ជា​កីឡា​ក​រត់ប្រណាំង​ជម្រើសជាតិ​កម្ពុជា​ ​បាន​ផឹក​គ្រឿងស្រវឹង​អស់​ជាច្រើន​កំប៉ុង​ ​មុននឹង​ឈាន​ដល់​ការ​ចងក​សម្លាប់​ខ្លួននេះ​។​ ​ចំពោះ​មូលហេតុ​ពិតប្រាកដ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ ​ដោយពេល​នេះ​សមត្ថកិច្ច​កំពុងតែ​ធ្វើការ​ស៊ីប​អង្កេត​ជា​បន្ត​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ​កីឡាករ​រូប​នេះ​ ​គឺជា​កីឡាករ​រត់ប្រណាំង​ជម្រើសជាតិ​កម្ពុជា​ដ៏​ល្បី​មួយ​រូប​ ​ដោយ​រូបគេ​ធ្លាប់​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​អូឡាំពិក​ចំនួន​ ​2លើក​ ​ដោយ​ក្នុង​នោះ​រូបគេ​ក៏​ធ្លាប់​រត់ប្រណាំង​ជាមួយនឹង​ស្តេច​ល្បឿន​ពិភពលោក​សញ្ជាតិ​ចាម៉ៃកា​ ​Usain​ ​Bolt​ ​ទៀតផង​៕​


Advertisement