វិសាខា​ ​បង្កើត​កំណត់ត្រា​ថ្មី​ ​ជា​ក្រុម​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាង​គេ​ក្នុង​លី​ក​កំពូល​កម្ពុជា​ ​

កាលពី​សប្តាហ៍​ទី6​ ​នៃ​លី​ក​កំពូល​កម្ពុជា​ឆ្នាំ2019​ ​នេះ​ ​ក្រុម​វិសាខា​បាន​បង្កើត​កំណត់ត្រា​ថ្មី​មួយ​ ​ជា​ក្រុម​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ច្រើនជាង​គេ​ ​ដោយ​ក្នុង​ ​1ប្រកួត​រកបាន​ដល់ទៅ​ ​14គ្រាប់​ក្នុង​ការប្រកួត​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​នេះ​។​

​ដោយ​សប្តាហ៍​ទី​ ​6នេះ​ ​ក្លិប​បាល់ទាត់​វិសាខា​បាន​លត់​ក្លិប​បាល់ទាត់​ខេត្ត​កំពង់ចាម​ដ៏​ក្មេងខ្ចី​ដោយ​លទ្ធផល​ ​14​-​០​ ​ក្នុង​ជំនួប​ជើង​ទី1​ ​នៃ​លី​ក​កំពូល​កម្ពុជា​នៅ​កីឡដ្ឋាន​វិសាខា​។​

​គិត​មកទល់​នឹង​សប្តាហ៍​ទី6​ ​នេះ​ ​មាន​គ្រាប់​បាល់ទាត់​បញ្ចូល​ទីស​រុ​បទាំង​អស់​ដល់ទៅ​ ​159គ្រាប់​បាត់​ទៅ​ហើយ​ ​ដោយក្រុម​ដែល​របូត​គ្រាប់​បាល់​ច្រើនជាង​គេ​ ​គឺ​ក្រុម​ខេត្ត​កំពង់ចាម​ ​ដោយ​បាន​របូត​គ្រាប់​សរុប​ ​46គ្រាប់​ ​ចំណែក​ឯ​ក្រុម​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាង​គេ​បង្អស់​ ​គឺ​ក្រុម​វិសាខា​ដែល​រកបាន​ ​24គ្រាប់​៕​

Advertisement