ប្រាក់រង្វាន់ Champions League 2022-2023 ៖ ក្រុមនីមួយៗនឹង​ទទួលបាន​ប៉ុន្មាន?

ក្នុងរូបគឺកីឡាកររបស់ Man City ជាក្លឹបដែលនឹងត្រូវប៉ះ Inter Milan នៅវគ្គផ្ដាច់ព្រ័ត្រដែលគ្រោងនឹងប្រកួតនៅឯទីលាន Ataturk Olympic នៃប្រទេសតួកគី នៅវេលាម៉ោង 02 ថ្ងៃទី 11 មិថុនា (ម៉ោងនៅកម្ពុជា)

ការដែល​បាន​ឡើង​ទាត់​ដណ្ដើម​ពានរង្វាន់ Champions League មិន​ត្រឹមតែ​ជា​កិត្តិយស​នោះទេ ប៉ុន្តែ​ក៏​អម​ជាមួយនឹង​ផល​ប្រ​យោធ​ន៍​ជាច្រើន​ដែល​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​ផងដែរ។

UEFA Champions League គឺជា​គោលដៅ​ធំ​របស់​ក្រុមបាល់ទាត់​ជាច្រើន នៅពេល​ពួកគេ​ចាត់ទុកថា នេះ​គឹជា​ឱកាសល្អ​ដើម្បី​បង្កើន​ប្រាក់ចំណូល។ កាន់តែ​ចូលដល់​វគ្គសំខាន់ៗ ក្លឹបនីមួយៗទទួលបាន​ប្រាក់រង្វាន់​កាន់តែច្រើន។

នៅក្នុង​រដូវ​កាល​នេះ Man City និង Inter Milan បាន​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​គ្រោង​នឹង​ប្រកួត​នៅឯ​ទីលាន Ataturk Olympic នៃ​ប្រទេស​តួ​ក​គី នៅវេលា​ម៉ោង 02 ថ្ងៃទី 11 មិថុនា (ម៉ោង​នៅ​កម្ពុជា)។

ថ្មីៗនេះ សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) ទើបតែ​បានប្រកាស​ទិន្នន័យ​ស្ដីពី​ប្រាក់រង្វាន់​សម្រាប់​សម្រាប់​ក្រុម​ដែល​ទាត់​នៅ Champions League រដូវ​កាល 2022-2023 ដែលមាន​តម្លៃ​រហូតដល់ 2.032 ពាន់​លាន​អឺរ៉ូ (ប្រហែល 1.98 ពាន់​លាន​ដុល្លារ​អាម៉េរិក)។

ខាងក្រោម​នេះ​គឺជា​ស្ថិតិ​ស្ដីពី​ខ្ទង់​ប្រាក់​ដែល​ក្រុមបាល់ទាត់នីមួយៗនឹង​អាច​ទទួលបាន​ពេល​ចូលរួម​លេង​នៅឯ​ពានរង្វាន់ Champions League រដូវ​កាល 2022-2023។

 ប្រាក់​រង្វាន់​នៅ Champions League 2022-2023
វគ្គ ប្រាក់​រង្វាន់
ផ្ដាច់​ព្រ័ត្រ 20 លាន​អឺរ៉ូ
លេខ​ពីរ 15.5 លាន​អឺរ៉ូ
ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ 12.5 លាន​អឺរ៉ូ
8 ក្រុម​ចុង​ក្រោយ 10.6 លាន​អឺរ៉ូ
16 ក្រុម​ 9.6 លាន​អឺរ៉ូ
ឈ្នះ​នៅ​វគ្គ​វិល​ជុំ 2.8 លាន​អឺរ៉ូ
ស្មើ​នៅ​វគ្គ​វិល​ជុំ 930 ពាន់​អឺរ៉ូ
ចូល​រួម​នៅ​វគ្គ​វិល​ជុំ 15.64 ពាន់​អឺរ៉ូ
Advertisement