នៅពេលស៊ុតបញ្ចូលទីរបស់លុចសំបួបានពីរគ្រាប់ ជួយឱ្យព័រទុយហ្កាល់ឈ្នះ 6-0 Cristiano Ronaldo បានធ្វើឱ្យកំណត់ត្រារបស់ខ្លួនកាន់តែលេចធ្លោមិនធ្លាប់មាននាពេលកន្លងនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក។
ក្នុងការប្រកួតជើងទីពីរនៃវគ្គជម្រុះនៅពានរង្វាន់ Euro 2024 ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់បន្តយកឈ្នះយ៉ាងធំធេងនៅពេលផ្ដួលលុចសំបួក្នុងលទ្ធផល 6-0 ក្នុងនោះ Ronaldo រួមចំណែកបានពីរគ្រាប់។ ការទាត់បញ្ចូលទីគូប្រជែងរបស់កំពូលតារាបាល់ទាត់វ័យ 38 ឆ្នាំរូបនេះ គឺជាចំណុចលេចធ្លោជាងគេនៅក្នុងការប្រកួតលើកនេះ។
ជាងនេះ ការស៊ុតបញ្ចូលទីពីរគ្រាប់ខាងលើក៏បានជួយឱ្យ CR7 បង្កើនភាពលេចធ្លោដល់កំណត់ត្រាដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។ ជាក់ស្ដែង Ronaldo បានក្លាយជាកីឡាករដំបូងគេដែលរកបានគ្រាប់បាល់ជូនក្រុមជម្រើសជាតិក្នុងរយៈពេល 20 ឆ្នាំបន្តបន្ទាប់។
សមិទ្ធផលនេះបានចាប់ផ្ដើមមានរូបរាងតាំងពីឆ្នាំ 2004 នៅពេល CR7 រួមចំណែក 7 លើកក្នុងការស៊ុតបញ្ចូលទីជូនក្រុមជម្រើសជាតិព័រទុយហ្កាល់។ ក្រោយមក ថ្វីជើងបែបនោះក៏ត្រូវ Ronaldo រក្សាបានរហូតដល់បច្ចុប្បន្ន។ រាប់ពីដើមឆ្នាំ 2023 CR7 រកបានបួនគ្រាប់ជូនក្រុមព័រទុយហ្កាល់ ក្រោយពីការប្រកួតពីរលើកជាមួយ លិចតិនស្តាញ (Liechtenstein) និងលុចសំបួ នៅវគ្គជម្រុះ Euro 2024។
មុនពេលបង្កើតបានកំណត់ត្រាដ៏គួរឱ្យពេញចិត្តនេះ Ronaldo រួមនឹង Robbie Keane គឺជាកីឡាករដែលតែងតែរកបានគ្រាប់បាល់ជូនក្រុមជម្រើសជាតិព័រទុយហ្កាល់ នៅក្នុងរយៈពេល 19 បន្តបន្ទាប់។ តួលេខនេះចំពោះ Lionel Messi របស់អាហ្សង់ទីន គឺ 18 ឆ្នាំបន្តបន្ទាប់៕