
(អ៊ីតាលី) – ករណីប្រើអំពើហិង្សាធំដែលមួយបានកើតឡើងនៅមុនការប្រកួតជើងទីពីរនៃវគ្គ 1/8 UEFA Champions League 2022/2023 រវាងក្រុម Napoli និង Frankfurt។
វេលាទៀបភ្លឺថ្ងៃទី 15 មីនា (ម៉ោងនៅកម្ពុជា) មានហេតុការណ៍វឹកវរដ៏ធំមួយបានកើតឡើងនៅក្នុងទីក្រុង Naples កៀកនឹងម៉ោងប្រកួតរវាងក្លឹប Napoli និង Frankfurt ក្នុងវគ្គ 1/8 នៃពានរង្វាន់បាល់ទាត់ Champions League 2022/2023។
អ្នកយកព័ត៌មានជនជាតិអ៊ីតាលី Tancredi Palmeri បានឱ្យដឹងថា ក្រុមអ្នកគាំទ្រមកពីប្រទេសអាល្លឺម៉ង់ និងក្រុមអ្នកគាំទ្រជ្រុលនិយមរបស់ក្លឹប Atlanta បានចូលរួមក្នុងហេតុការណ៍នេះ។

ហេតុការណ៍វឹកវរដ៏ធំមួយបានកើតឡើងនៅក្នុងទីក្រុង Naples វេលាទៀបភ្លឺថ្ងៃទី 15 មីនា (ម៉ោងនៅកម្ពុជា) កៀកនឹងម៉ោងប្រកួតរវាងក្លឹប Napoli និង Frankfurt ក្នុងវគ្គ 1/8 នៃពានរង្វាន់បាល់ទាត់ Champions League 2022/2023
វីដអូដែលថតបានសកម្មភាពបង្ហាញថា អ្នកគាំទ្រពីរក្រុមខាងលើបានវាយប្រហារលើប៉ូលិស។ ជាការឆ្លើយតប សមត្ថកិច្ចអ៊ីតាលីប្រហែល 800 នាក់ត្រូវបានបញ្ជូនទៅកាន់ដងផ្លូវដើម្បីទប់ទល់នឹងក្រុមមនុស្សជាង 300 នាក់ដែលកំពុងបង្កភាពវឹកវរ។ ចំណែករថយន្តក្រុងរបស់ក្លឹប Frankfurt ក៏ត្រូវភ្លើងឆាបឆេះ។
ប៉ូលិសរាប់រយនាក់ត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុ
ចុងក្រោយ ពុំមានរបាយការណ៍ណាមួយនិយាយពីការបាត់បង់ជីវិមនុស្សនៅក្នុងហេតុការណ៍ហិង្សាខាងលើ ហើយក្លឹប Napoli របស់អ៊ីតាលី ក៏បានយកឈ្នះ Frankfurt របស់អាល្លឺម៉ង់ 3-0៕
