ចង់មានមុខរបរខ្លួនឯង ចង់ក្លាយជាអ្នកពូកែលក់ ចង់ក្លាយជាអ្នកពូកែទំនាក់ទំនង ឬចង់ក្លាយជាមនុស្សដែលមានប្រជាប្រិយភាព យើងគ្រប់គ្នានឹងមិនអាចជៀសផុតពីការប្រើការទំនាក់ទំនងឡើយ។
ទំនាក់ទំនងមានសារៈសំខាន់ណាស់ តែការទំនាក់ទំនងដែលមានឥទ្ធិពល ទំនាក់ទំនងដើម្បីគោលដៅសម្រាប់ផែនការជីវិតរបស់មនុស្សម្នាក់ៗ រិតតែមានតម្លៃដែលយើងគ្រប់គ្នាគួរដឹង។
ហេតុអ្វីបានជាត្រូវធ្វើការទំនាក់ទំនង ទំនាក់ទំនងដោយរបៀបណា ការទំនាក់ទំនងនោះអាចជួយយើងបានអ្វីខ្លះ?
ក្រុមយុវជន វីមីកហ្សនឹងរៀបចំអោយមានជាសិក្ខាសាលាមួយស្តីអំពី «សិល្បៈនៃការទំនាក់ទំនង ដ៍មានឥទ្ធិពល» ក្នុងគោលបំណង បង្ហាញអំពីមូលដ្ឋានគ្រឹះ អត្តចរិក និងការរៀបចំខ្លួនដើម្បីទំនាក់ទំនងដ៍ជោគជ័យ ការចាប់យកឱកាសដើម្បី ទំនាក់ទំនងដ៏កក់ក្តៅ ភាសា និងទម្រង់នៃការទំនាក់ ទំនងជោគជ័យ បច្ចេកទេសបើកកិច្ចសន្ទនាដ៍ទាក់ទាញ និងដឹងលទ្ធផលជាមុន ជំនាញនៃការស្តាប់ដើម្បីប្រសិទ្ធភាពទំនាក់ទំនង បច្ចេកទេសគ្រប់គ្រង និងដឹកនាំការទំនាក់ទំនង បច្ចេកទេសក្នុងការបញ្ចប់កិច្ច សន្ទនាដ៍មានន័យ បន្សល់នូវលទ្ធផល និងការចង់ណាត់ជួបលើកក្រោយៗ ការទំនាក់ទំនងជាមួយអ្នក ដែលមានឋានៈខ្ពស់ជាង និងអ្នកដែលមានជម្លោះនឹងអ្នក។ កុំភ្លេចត្រៀមសំណួរសម្រាប់សួរផង។
ជួបគ្នានៅវិទ្យាស្ថានតិចណូ (ITC) ថ្ងៃទី03 កញ្ញា 2017 ពីម៉ោង 7:30am- 12:00pm។
ទំនាក់ទំនង: 092 41 31 55 / 093 422 862 / 093 696 972 / 069 87 10 23
[email protected] / [email protected]