វីងម៉លបានកំពុងក្លាយជាទីផ្សារទំនិញតាមអនឡាញធំជាងគេនៅព្រះរាជាណាចក្រក្នុងការផ្តល់នូវបទពិសោធន៍ថ្មីនិងកាន់តែងាយស្រួល។
ការទិញទំនិញតាមអនឡាញដែលកំពុងកើនឡើងនេះ ភាគច្រើនត្រូវបានទទួលការគាំទ្រដោយអ្នកទិញវ័យក្មេងដែលកំពុងប្រើប្រាស់សេវាកម្មឌីជីថល ហើយពាណិជ្ជកម្មអេឡិចត្រូនិចនឹងក្លាយជាវិស័យមួយទៀតដែលរះនៅក្នុងប្រទេសកម្ពុជា។
លោក សាក់សាម ស៊ូបាម នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអេឡិចត្រូនិចមានប្រសាសន៍ថា៖«ការទិញទំនិញតាមអ៊ិនធឺណេតជានិន្នាកាថ្មីមួយនៅកម្ពុជា។ យើងជឿជាក់ថា វីងម៉ល មានឱកាសផ្តល់នូវអត្ថប្រយោជន៍ដល់ប្រជាជនគ្រប់រូបឲ្យពួកគេអាចកាត់បន្ថយភាពតានតឹងជាមួយបទពិសោធន៍ការទិញទំនិញនៅហាងដោយផ្ទាល់ដោយមិនចាំបាច់ធ្វើដំណើរ ហើយពួកគេនឹងមានពេលវេលាកាន់តែច្រើនជាមួយក្រុមគ្រួសារនិងការងារ»។
«អតិថិជនរបស់យើងមិនចាំបាច់ទៅហាងដោយផ្ទាល់ឬប្រើក្រដាសប្រាក់ទៀតឡើយ ផ្ទុយទៅវិញពួកគេគ្រាន់តែប្រើម្រាមដៃចុចលើទូរស័ព្ទ នោះទំនិញទាំងអស់នឹងត្រូវបានដឹកជញ្ជូនដល់មាត់ទ្វាររបស់ពួកគេយ៉ាងឆាប់រហ័ស»។
ចាប់តាំងពីបើកដំណើរការសាកល្បងនៅខែតុលាឆ្នាំមុន មកដល់ពេលនេះ វីងម៉ល មានហាងល្បីៗប្រមាណ១០០០កន្លែងដែលបានចូលរួមដាក់លក់ទំនិញរាប់ពាន់ប្រភេទដោយរួមមាន៖ អាហារ ភេសជ្ជៈ គ្រឿងទេស គ្រឿងអេឡិចត្រូនិច ប្រដាប់ប្រដាក្មេងលេង ផលិតផលថែរក្សាសម្រស់ និងទំនិញជាច្រើនមុខផ្សេងទៀត។
លើសពីនេះទៅទៀត មានបុគ្គលិកដឹកជញ្ជូនចំនួន ៥០០នាក់ ត្រូវបានដាក់បញ្ចូលបន្ថែមជាមួយបុគ្គលិក វីងម៉ល ដើម្បីធានាថា រាល់ការកម្មង់ និងដឹកជញ្ជូនគឺរហ័សទាន់ពេល ។
លោក សាក់សាម បន្តថា៖«គោលដៅរបស់យើងគឺផ្តល់សិទ្ធិអំណាចដល់អាជីវករតូចៗអាចមានកន្លែងលក់ផលិតផលរបស់ពួកគេ និងជួយពួកគេអាចទទួលបានអតិថិជនថ្មីៗ ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ។ យើងនឹងមិនយកតម្លៃជើងសារច្រើនហួសហេតុចំពោះហាងដៃគូយើងឡើយ។ វីងនឹងគិតកម្រៃតាមអត្រាធម្មតា និងកំរិតសមស្របមួយដើម្បីទ្រទ្រង់កិច្ចការខ្លួន ហើយយើងនឹងអនុញ្ញាតឲ្យហាងដៃគូអាជីវកម្មទាំងអស់អាចមានទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ កម្មវិធីស្មាតហ្វូនវីង រាប់លានអ្នក»។
អ្នកប្រើប្រាស់ទាំងអស់អាចធ្វើការកុម្ម៉ង់ដោយគ្រាន់តែចូរទៅក្នុងកម្មវិធីស្មានហ្វូនវីងបន្ទាប់មកជ្រើសរើស “វីងម៉ល” លោកអ្នកនឹងឃើញជម្រើសហាងរាប់រយ ហើយអាចធ្វើការបញ្ជាទិញបានយ៉ាងស្រួល។
ដើម្បីជួយដៃគូពាណិជ្ជកម្មរបស់ខ្លួនឲ្យដំណើរការជាធម្មតាក្នុងអំឡុងពេលដ៏ពិបាកនេះ វីងម៉លត្រូវបានដាក់ឲ្យដំណើរការនៅភ្នំពេញ ហើយអតិថិជននិងអាចរីករាយជាមួយការដឹកជញ្ជូនទំនិញទាំងអស់ដោយឥតគិតថ្លៃ។
អ្នកទិញទំនិញតាមវីងម៉ល អាចសន្សំយកពិន្ទុ WingPoints ដែលជាការបន្ថែមជូនដ៏ពិសេសរបស់ធនាគារឯកទេសវីង។ ដោយមានការបន្ថែមអត្ថប្រយោជន៍ អតិថិជនអាចសន្សំពិន្ទុ WingPoints រាល់ពេលទិញទំនិញជាធម្មតា បន្ទាប់មកពួកគេអាចប្រើពិន្ទុទាំងនោះប្តូរយកទំនិញជាច្រើនពីហាងដៃគូរបស់វីងម៉លបានយ៉ាងស្រួល។
សម្រាប់អតិថិជនវីងដែលសន្សំបាន៥០០ពិន្ទុក្នុងមួយសប្តាហ៍ ពួកគេនឹងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទដៃ iPhone 12 Pro មួយគ្រឿង ហើយអ្នកដែលសន្សំបាន៥០០០ពិន្ទុក្នុងមួយខែ ក៏អាចមានឱកាសឈ្នះរង្វាន់ម៉ូតូហុងដា Zoomer X មួយគ្រឿងផងដែរ។
សម្រាប់អាជីវករដែលមានចំណាប់អារម្មណ៍ចុះឈ្មោះចូលរួមជាមួយវីងម៉លអាចទាក់ទងមកលេខទូរស័ព្ទ+ 855 078 311 311៕