នៅថ្ងៃទី២៥ ខែមករា មជ្ឈមណ្ឌលលីស៊ីន CEO បានទទួលការប្រសិទ្ធិពរពីព្រះសង្ឃ និងក្នុងបរិយាកាសអ៊ូអររបស់ភ្លេងមុងសាយ អមដោយសំឡេងគ្រហឹមរបស់ម៉ាស៊ីន របារដែកចុងក្រោយត្រូវបានបិទជិត។
ក្នុងសក្ខីកម្មរបស់លោកឧកញ៉ាហ៊ុនតូ លោកប្រធានក្រុមហ៊ុនលីស៊ីនគ្រុបស៊ីម៉ីងជីង លោកនាយកក្រុមហ៊ុនលីស៊ីនគ្រុបវ៉ាងចុងឡុង អ្នកស្រីប្រធាននាយកក្រុមហ៊ុនលី
ស៊ីនគ្រុបលីវខៃលី លោកប្រធានក្រុមហ៊ុន GCC អ៊ីជាឈី លោកនាយកប្រតិបត្តិ GCC ឡាយយ៉ានឈី និងភ្ញៀវកិត្តិយសទាំងអស់គ្នា ជាកិត្តិយសនៃការបើកដំបូលមាស!
លោកឧកញ៉ា ហ៊ុន តូ យើងនៅឆ្ងាយពីសណ្ឋាគារលំដាប់ផ្កាយប្រាំដែលរួមបញ្ចូលទាំងលំនៅដ្ឋាននិងអាជីវកម្ម——— ការបញ្ចប់ជាផ្លូវការនៃអគារឈានមុខគេនៃរាជធានីភ្នំពេញ និងបានបោះជំហានដ៏ធំមួយទៀត !
ឈរនៅលើវេទិកាដែលបានរៀបចំសម្រាប់ការគយគន់សម្រស់ទេសភាព បើកទូលំទូលាយនៃចក្ខុវិស័យដ៏មហាអស្ចារ្យ។
ជំងឺអាសន្នរោគថ្មីបានប៉ះពាល់ដល់ការដ្ឋានសំណង់ក្នុងរាជធានីភ្នំពេញ ហើយការដ្ឋានខ្លះទៀតត្រូវបានផ្អាកក្នុងការសាងសង់។ ក៏ប៉ុន្តែក្រុមហ៊ុនលីស៊ីនគ្រុបមិនបានឈប់ទេ មានតែបន្តពង្រីកទៅមុខរហូត។ ក្នុងការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះ
វិធានការណ៍របស់រាជរដ្ឋាភិបាល ក្នុងការបង្ការ និង ទប់ស្កាត់ ជំងឺរីករាលដាល និង គោលបំណងនៃការសាងសងប្រកបដោយសុខសុវត្តិភាព ក្រុមហ៊ុនលី ស៊ីនគ្រុប បានអនុវត្តន៍ការ រំពឹងទុក និង បញ្ចប់គម្រោងហេដ្ឋារចនាសម្ពន្ធ័ប្រកបដោយភាពជោគជ័យ ជាមួយនឹងល្បឿនលឿន គុណភាព និង មានប្រសិទ្ធភាព។
ការបោះជំហ៊ានទៅមុខដោយជោគជ័យ របស់ក្រុមហ៊ុនលីស៊ីន CEO ដែលបានសាងសងដល់ដំបូលនៃអាគារ ដែលមានន័យថាពិតជាបានចាក់គ្រឹះយ៉ាងរឹងមាំដល់ដំណាក់កាលបន្តបន្ទាប់។
យោងតាមផែនការណ៍ក្នុងកាសាងសង់បន្ទាប់របស់ក្រុងហ៊ុនលីស៊ីន CEO បានផ្តោតសំខាន់ទៅលើ រូបរាងខាងក្រៅនៃដំបូលអាគារដែលមានរូបរាងពពក និង សំណង់ខាងក្នុងនៃសណ្ឋាគារលំដាប់ផ្កាយ ៥ WYNDHAM ដែលជាទីតាំងសម្គាល់នៃទីក្រុងគុជដ៏ភ្លឺចែងចាំងមួយនេះ នឹងមកដល់ក្នុងពេលឆាប់ៗនេះតាមការគ្រោងទុក។
ក្នុងរយះពេលប៉ុន្នានឆ្នាំចុងក្រោយនេះវិស័យសេដ្ឋកិច្ចនៃប្រទេសកម្ពុជា មានការរីកចំរើនយ៉ាងលឿន។ ការរីកចំរើននេះមានអាត្រាប្រមាណ 7% ក្នុងរយះពេល ៩ឆ្នាំជាប់ៗគ្នានេះ ហើយការវិនិយោគរបស់បរទេសកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។ ដោយមានតម្រូវការកាន់តែច្រើន នូវអាជីវកម្ម និងកន្លែងស្នាក់នៅ កើនឡើង ធ្វើអោយទីផ្សារអចលនទ្រព្យកាន់តែមានប្រជាប្រិយភាពជាបន្តបន្ទាប់។ក្រុមហ៊ុនលីស៊ីនគ្រុប គឺជាក្រុមហ៊ុនដ៏ឆ្នើមមួយនៅក្នុងចំណោមក្រុមហ៊ុនឆ្នើមដ៏ច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឆ្នាំ២០១៣ ដោយយោងតាមអនុលោមគោលនយោបាយ 《ផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ》នៅតំបន់អាស៊ីអាគ្នេយ៍ក្រុមហ៊ុនលីស៊ីនគ្រុប បានបង្កើតការិយាល័យកណ្តាលរបស់ខ្លួននៅចំកណ្តាលរាជធានីភ្នំពេញ។ ដោយក្រុមហ៊ុនមាននូវទស្សនវិស័យ “សច្ចធម៍ ស្មោះស រួមសហប្រត្តិការណ៍ និង រួមជោគជ័យ” ការរីកចម្រើននៃផ្នត់គំនិតជាលំដាប់ និង ភាពច្បាស់លាស់។
ក្រុមហ៊ុនលីស៊ីនគ្រុប បានអភិវឌ្ឍន៍ខ្លួនក្លាយជាក្រុមហ៊ុនដ៍ធំមួយ ដោយមានការរួមបញ្ចូល ការអភិវឌ្ឍដីធ្លី ការអភិវឌ្ឍអចលនទ្រព្យ បម្រើសេវាកម្មទេសចរណ៍ ជំនួញពាណិជ្ជកម្មអន្តជាតិ ម្ហូបអាហារ និង ឧស្សាហកម្មទ្រង់ទ្រាយធំ ក្រោមការសហកាណ៍រួមគ្នារវាងប្រទេសកម្ពុជា និង មហាសម្ព័ន្ធមិត្តចិន។
ចំពោះការអភិវឌ្ឍវិស័យអចលនទ្រព្យ ផ្ទៃដីទំហំ២៥០០ហិកតានៃគម្រោងលីស៊ីនស៊ីកាងស៊ីនឆឹង ត្រូវបានសាងសង់ដោយក្រុមហ៊ុនលីស៊ីនគ្រុបនិងរាជរដ្ឋាភិបាលកម្ពុជា នឹងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធឧស្សាហកម្មរបស់ក្រុងព្រះសីហនុទាំងមូល និងទាក់ទាញយ៉ាងខ្លាំងនូវការវិនិយោគនិងសហគ្រាសបរទេស។ វាក៏ជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏មមាញឹកក្នុងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយនៅតំបន់អាស៊ីអាគ្នេយ៍ វាគឺជាគម្រោងថ្នាក់ជាតិសម្រាប់កម្ពុជានាពេលអនាគតជាមួយនឹងពិភពលោក។
ក្រៅពីគម្រោងលីស៊ីនស៊ីកាងស៊ីនឆឹងនៅក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនលីស៊ីនគ្រុប ក៏មានគម្រោងអភិវឌ្ឍន៍ដ៏សម្បូរបែបសម្រាប់ក្រុងព្រះសីហនុ សណ្ឋាគារផ្កាយប្រាំអមជាមួយទេសភាពឆ្នេរ លើសពីនេះក្រុមហ៊ុនលីស៊ីនគ្រុបនិងក្រុមហ៊ុន GCC គ្រុបបានរួមគ្នាបង្កើតគម្រោងសំណង់វីឡាទំហំប្រហែល ៣៤ ហិកតានៅរាជធានីភ្នំពេញឈ្មោះថាបុរី NADI និងគម្រោងទីក្រុងពាណិជ្ជកម្មអូរឫស្សីថ្មីភ្នំពេញ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានរៀបចំផែនការអភិវឌ្ឍជាច្រើនដំណាក់កាលជាបន្តបន្ទាប់។
ម៉្យាងវិញទៀត ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យលំដាប់កំពូលរបស់កម្ពុជា ហើយក៏ជាអ្នកសាងសង់និងត្រួសត្រាយនាពេលអនាគត ជាមួយនឹងបទពិសោធន៍ពាណិជ្ជកម្មជាច្រើនឆ្នាំ ការយល់ច្បាស់អំពី ទីផ្សារ ក្រុមហ៊ុនលីស៊ីនគ្រុបក៏មាន ឆន្ទៈក្នុងការទទួលខុសត្រូវរបស់ខ្លួនក្នុងការបញ្ចូលធនធានដែលមានគុណភាពខ្ពស់ជូនដល់ទីក្រុងនិងប្រជាជន។
ស្ថិតនៅក្នុងបរិបទនេះ អាផាតមិនសណ្ឋាគារអាជីវកម្មស្រាលំដាប់ផ្កាយ ៥ រួមបញ្ចូលទាំងគេហដ្ឋានដែលមានគុណភាពខ្ពស់និងអាជីវកម្មលំដាប់ខ្ពស់មួយបានចាប់កំណើតឡើង។
ទន្ទឹមនឹងនេះលីស៊ីន CEO បានសហការជាមួយក្រុមហ៊ុនសណ្ឋាគារលំដាប់ពិភពលោកគឺសណ្ឋាគារលំដាប់ផ្កាយប្រាំ WYNDHAM ដើម្បីផ្តល់ជូននូវសេវាកម្មកម្រិតផ្កាយប្រាំឈានមុខគេ លើពិភពលោកដល់ប្រជាជននៅរាជធានីភ្នំពេញដើម្បីឱ្យភ្ញៀវគ្រប់រូបទទួលបានការគោរពនៅទីនេះ។
ផ្កាយថ្មីកំពុងតែរះឡើង ប្រព័ន្ធសេវាកម្មសណ្ឋាគារលំដាប់ផ្កាយ ៥ កំពុងរួមបញ្ចូលគ្នាបន្តិចម្តងៗ។ នៅឆ្នាំ២០២២ សណ្ឋាគារផ្កាយប្រាំ WYNDHAM នៅភ្នំពេញនឹងជួបជាមួយអ្នកឆាប់ៗនេះ!