ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១៖ Pantene Cambodia បង្កើតកម្មវិធីប្រកួតប្រជែងមួយដែលមានឈ្មោះថា “Miss Pantene Cambodia” ដែលផ្តល់ឱកាសពិសេសដល់ស្ត្រីកម្ពុជាដើម្បីក្លាយជាជ័យលាភីក្នុងកម្មវិធី Miss Pantene Cambodia នេះ។ មានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ត្រូវបានផ្តល់ជូនក្នុងកម្មវិធីនេះ។
បេក្ខជនទាំងអស់ត្រូវតែជាភេទស្រី ហើយត្រូវថតរូបខ្លួនឯងដោយបង្ហាញសក់រលោកស្អាត និងមានសុខភាពល្អ ជាមួយនឹងសាប៊ូកក់សក់ Pantene ប្រភេទណាមួយក្នុងចំណោមសាប៊ូកក់សក់ Pantene ទាំងបីប្រភេទដែលរួមមាន Pantene Total Damage Care, Pantene Long & Strong និង Pantene Hair Fall Control។ បេក្ខជនទាំងអស់ត្រូវសរសេររៀបរាប់អំពីបទពិសោធន៍ល្អៗដែលខ្លួនធ្លាប់ជួបប្រទះដោយត្រូវជ្រើសរើសយកប្រធានបទមួយក្នុងចំណោមប្រធានបទទាំងបីនៅខាងក្រោម។ អ្វីដែលបេក្ខជនសរសេរត្រូវតែជាសាច់រឿងផ្ទាល់របស់បេក្ខជនខ្លួនឯង ហើយបេក្ខជនត្រូវបានអនុញ្ញាតឱ្យសរសេរតែបីប្រយោគតែប៉ុណ្ណោះ។
១. ប្រធានបទ Shine: និយាយពីអំពើល្អរបស់អ្នក
២. ប្រធានបទ Strong: និយាយអំពីអ្វីដែលអ្នកខ្លាចបំផុត និងរបៀបដែលអ្នកយកឈ្នះនូវភាពភ័យខ្លាចនោះ
៣. ប្រធានបទ Damage Care: បង្ហាញពីឧបសគ្គៈក្នុងជីវិត និងរបៀបដែលអ្នកយកឈ្នះនូវឧបសគ្គៈនោះ
បេក្ខជនទាំងអស់ត្រូវផ្ញើរូបថត និងអត្ថបទរបស់ខ្លួនមកកាន់ប្រអប់សាររបស់ Pantene Cambodia Facebook Page ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២១។ អត្ថបទដែលល្អបំផុតចំនួន 30 នឹងត្រូវបានជ្រើសរើសដើម្បី Post ចូលក្នុង Pantene Cambodia Facebook Page ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោត (Reaction និង Share) ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ឆ្នាំ២០២១។ អ្នកដែលទទួលបានការបោះឆ្នោតច្រើនជាងគេនឹងទទួលបានជ័យលាភី Miss Pantene Cambodia។ ជ័យលាភីនឹងត្រូវប្រកាសនៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១។ អ្នកទទួលបានជ័យលាភីនឹងគ្រងតំណែងជា Miss Pantene Cambodia រយៈពេលមួយឆ្នាំ និងទទួលបានរង្វាន់ទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ទទួលបានការថែរក្សាសក់ ១ឆ្នាំ និងសាប៊ូកក់សក់ Pantene សម្រាប់ប្រើប្រាស់ពេញ ១ឆ្នាំ។
លើសពី Miss Pantene Cambodia អតិថិជននៅមានឱកាសពិសេសមួយទៀតដើម្បីឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ពី Pantene ដោយគ្រាន់តែបោះឆ្នោតឱ្យបេក្ខជន Miss Pantene Cambodia។ ពួកគេអាចបោះឆ្នោតឱ្យបេក្ខជន Miss Pantene Cambodia ដោយគ្រាន់តែចុច Like និង Share នូវការ Post របស់ Miss Pantene Cambodia នៅក្នុង Pantene Cambodia Facebook Page រួចហើយថតរូបអេក្រង់នូវការ Share របស់ខ្លួន រួចផ្ញើរូបនោះមកកាន់ប្រអប់សារ Pantene Cambodia Facebook Page ដើម្បីឈ្នះរង្វាន់។ អ្នកដែលបានចូលរួមបោះឆ្នោតនឹងត្រូវបានជ្រើសរើសដោយម៉ាស៊ីនស្វ័យប្រវត្តិ (Random) ដើម្បីឈ្នះរង្វាន់ទូរស័ព្ទ iPhone 12 សម្រាប់អ្នកឈ្នះទីមួយ និងអ្នកឈ្នះ ៥០នាក់ បន្ទាប់ទៀតនឹងឈ្នះសាប៊ូកក់សក់ Pantene។
Pantene ជាផលិតផលតែមួយគត់ដែលផ្សំជាមួយ ប្រូវីតាមីន B5 (Pro-V) ដែលដើរតួក្នុងការបំប៉នសក់រាល់ថ្ងៃជួយឱ្យសក់រឹងមាំ និងមានសុខភាពល្អ។ Pantene Hair Fall Control កាត់បន្ថយសក់ជ្រុះដោយពង្រឹងឬសសក់កាន់តែរឹងមាំជាប់ស្បែកក្បាល។ Pantene Total Damage Care ជ្រាបចូលស្បែកក្បាលខាងក្នុង ជួយព្យាបាលសក់ខូច និងសក់ជ្រុះ ហើយសក់កាន់តែរលោង។ Pantene Long & Strong ជួយឱ្យសក់រឹងមាំ និងទន់រលោងរាល់ពេលកក់សក់ ដូច្នេះអ្នកអាចធ្វើម៉ូដសក់ជាមួយសក់វែងតាមដែលអ្នកចូលចិត្ត។ *ប្រើប្រាស់ជាប្រចាំនូវសាប៊ូកក់សក់ និងក្រែមបន្ទន់សក់។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ Pantene Cambodia Facebook Page