មិនចាំបាច់ធ្វើដំណើរឆ្ងាយ និងឈរតម្រង់ជួរនាំតែខាតពេលវេលាទៀតទេ ឥឡូវនេះលោកអ្នកអាចផ្ញើប្រាក់ពីកម្ពុជាទៅសាច់ញាត្តិរបស់អ្នកជិត១៩៥ប្រទេសតាមរយៈភ្នាក់ងារវីងដែលមានស្លាកសញ្ញា វេស្ទើនយូនៀន (Western Union) ព្រមទាំងមានឱកាសឈ្នះរង្វាន់ជាច្រើនផ្សេងទៀត។
ជាមួយកិច្ចសហប្រតិបត្តិការរវាង ធនាគារឯកទេសវីង និង Western Union លោកអ្នកគ្រាន់តែទៅកាន់ភ្នាក់ងារវីងដែលមានស្លាកសញ្ញា Western Union ដោយភ្ជាប់ជាមួយនឹងគណនីវីង បន្ទាប់មកបំពេញសំណុំបែបបទផ្ទេរប្រាក់ នោះលោកអ្នកអាចផ្ញើប្រាក់ពីកម្ពុជា ទៅជិត១៩៥ប្រទេសបានយ៉ាងងាយស្រួលបំផុត។
កាន់តែពិសេសទៅទៀតនោះ អ្នកក៏អាចដកប្រាក់បញ្ញើរពីបរទេស តាមរយៈភ្នាក់ងារវីងបានយ៉ាងរហ័សផងដែរ។ ប្រសិនបើអ្នកមិនចង់ដកសាច់ប្រាក់ទេ លោកអ្នកគ្រាន់តែប្រើ លេខកូដទៅវីង (Code2Wing) ដោយចូលទៅក្នុងកម្មវិធី Wing Money App បន្ទាប់មកជ្រើសរើស “ផ្ទេរប្រាក់” បន្ទាប់មកទៀតជ្រើសរើស “លេខកូដទៅវីង” និង ជ្រើសរើស Western Union និងបញ្ចូលលេខកូដ១០ខ្ទង់ដែលបានពីអ្នកផ្ញើ នោះទឹកប្រាក់នឹងរត់ចូលទៅក្នុង គណនីវីងរបស់អ្នកដោយស្វ័យប្រវត្តិ។
គួរបញ្ចាក់ផងដែរថា រាល់ការធ្វើប្រតិបត្តិការ Western Union ជាមួយវីងលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ Airpod ចំនួន៣រង្វាន់ និងនាឡិកា Apple Watch ចំនួន១រង្វាន់ ជារៀងរាល់ខែ រួមទាំងរង្វាន់ធំ iPad Pro ចំនួន១គ្រឿងផងដែរ។ ការផ្តល់ជូនដ៏ពិសេសនេះ នឹងរាប់ចាប់ពីខែធ្នូ ឆ្នាំ២០២០ រហូតដល់ខែកុម្ភៈឆ្នាំ២០២១។
ក្រុមការងារ ធនាគារឯកទេសវីងនឹងធ្វើការទំនាក់ទំនងទៅអ្នកដែលមានសំណាងឈ្នះរង្វាន់ទាំងនេះ៕