ស្របពេលប្រទេសកម្ពុជាកំពុងតែមានការអភិវឌ្ឍផ្ដាស់ប្ដូររបៀបរស់នៅទៅរកភាពទំនើប ស៊ីវីល័យ សម្ភារប្រើទំនើបៗ ពិសេសផលិតផលក្នុងការថែរក្សាសម្រស់មានគុណភាព ក្រុមហ៊ុននួន អានុង ដែលមានវត្ដមានក្នុងទីផ្សារកម្ពុជាជិត 20ឆ្នាំហើយនោះ កាន់តែប្រឹងប្រែងបង្កើតផលិតថ្មីដើម្បីដើរឱ្យស្របទៅតាមតម្រូវការប្រជាជនកម្ពុជា។
នៅសាលតាំងពិព័រណ៌កោះពេជ្រចាប់តាំងពីថ្ងៃទី17-20 គេសង្កេតឃើញថា អតិថិជនដែលជាច្រើនបានចោមរូមទិញនូវផលិតផលនួន អានុង ជាច្រើន ខណៈក្រុមហ៊ុននេះបានបង្កើតនូវផលិតផលថ្មីមួយគឺសាប៊ូដុសខ្លួនអានុង ពិសេសដំបូងគេបង្អស់ដោយមិនបញ្ចូលសារធាតុគីមី SLS និង Paraben និងមិនបញ្ចូលសារធាតុក្លែងក្លាយដែលបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពស្បែកធ្វើឱ្យសាប៊ូជាប់លំដាប់ GMP &ISO 9901-2008 ទាំងការវេចខ្ចប់និងគុណភាព។ បន្ថែមពីលើការពារស្បែក និងធានាសុវត្ថិភាព100% សាប៊ូដុសខ្លួននួនអានុងមាពីរក្លិន គឺក្លិនផ្កាសាគូរ៉ា និងក្លិនក្រូច ដែលបានរួមធាតុផ្សំពីធម្មជាតិដូចជា ប្រេងអូលីវ ប្រេងអាល់ម៉ុន ប្រទាលកន្ទុយក្រពើ វីតាមីន E និងវីតាមីន B3 សម្រាប់ការពារសុខភាពស្បែកធ្វើឱ្យមានសម្រស់ពីធម្មជាតិ។ ពិសេសអ្នកបានប្រើប្រាស់ផលិតផលនេះនឹងធ្វើឱ្យស្បែកមានសំណើមសាច់ម៉ដទន់រលោង ស្រស់ថ្លា និងមានក្លិនក្រអូបសាយពេញដងខ្លួនពេញមួយថ្ងៃ។
គ្រាដែលមានការចូលចោមរោមអ្នកអតិថិជនជាច្រើនបានចាប់ទិញផលិតផលថ្មីរបស់ក្រុមហ៊ុននួន អានុង នេះត្រូវបានបងស្រីម្នាក់អះអាងថា ជាអ្នកគាំទ្រផលិតផលនួនអានុង ជាច្រើនឆ្នាំហើយបានបញ្ជាក់ថា តាមរយៈការប្រើប្រាស់ផលិតផលនួន អានុង កន្លងមកយើងឃើញថា វាមានគុណភាពល្អទៅហើយ ប៉ុន្ដែពេលក្រុមហ៊ុនមានផលិតផលថ្មីៗដែលមិនដាក់បញ្ចូលសារធាតុគីមី និងសាធាតុក្លែងក្លែងដែលមិនធ្វើឱ្យប៉ះពាល់ដល់ស្បែកដូច្នេះក្នុងនាមយើងជាអតិថិជន និងជាអ្នកប្រើប្រាស់ក៏កាន់តែមានសប្បាយចិត្ដនិងមានទំនុកចិត្ដប្រើប្រាស់វាកាន់តែខ្លាំងឡើង។ ការប្រើប្រាស់ផលិតផលសម្រាប់ ថែរក្សាស្បែកជាកក្ដាសំខាន់ណាស់ដែលចាំបាច់ឱ្យយើងត្រូវតែចេះជ្រើសរើសនិងមើលវាឱ្យបានត្រឹមត្រូវឱ្យប្រាកដថា វាជាផលិតផលមានគុណភាពនិងប៉ះពាល់ដល់ស្បែក៕