ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី18 ខែសីហា ឆ្នាំ 2017 នៅក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានរៀបចំកម្មវិធីប្រគល់រង្វាន់លើកទី3សម្រាប់អ្នកណែនាំរោងការឱ្យជាវស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រងក្រុមហ៊ុន ស្រាបៀរកម្ពុជា (CBL) អ្នកដែលបានឈ្នះរង្វាន់ រួមជាមួយភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។
អ្នកណែនាំរោងការចំនួន3នាក់បានឈ្នះរង្វាន់រ៉ឺម៉កកង់3 ដែលមានបិទស្លាកសញ្ញាស្រាបៀរអាន់ឆ័រយ៉ាងស្រស់ស្អាតជាមួយនឹងស្រាបៀរអាន់ឆ័រដបចំនួន 80 កេស ពីកម្មវិធីចាប់រង្វាន់លើកទី3 ដែលបានធ្វើឡើងនៅក្នុងកម្មវិធី Anchor Fun Zone របស់ទូរទស្សន៍ PNN កាលពីថ្ងៃអាទិត្យ ទី 30 ខែកក្កដា ឆ្នាំ 2017 កន្លងមក។
កម្មវិធីប្រគល់រង្វាន់លើកទី3នេះបានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនចំពោះអ្នកដែលបានណែនាំរោងការឱ្យជាវស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍។
សូមកុំទាន់អស់សង្ឃឹម លោកអ្នកក៏អាចមានឱកាសឈ្នះរង្វាន់រថយន្តដឹកទំនិញខ្នាតតូចជាមួយស្រាបៀរអាន់ឆ័រដប ចំនួន 150 កេស សម្រាប់អ្នកណែនាំរោងការរូបណាដែលបានណែនាំរោងការច្រើនជាងគេសំរាប់កម្មវិធីបន្ទាប់។ ដើម្បីចូលរួមកម្មវិធីឈ្នះរង្វាន់លើកទឹកចិត្តសម្រាប់អ្នកណែនាំរោងការនេះ ម្ចាស់ហាងលក់ភេសជ្ជៈ អ្នកផ្គត់ផ្គង់ម្ហូប (ចុងភៅ) ដេប៉ូចែកចាយ មិត្តភ័ក្តិ និងអ្នកផ្សេងទៀត គ្រាន់តែណែនាំស្រាបៀររបស់ក្រុមហ៊ុន ដូចជា ស្រាបៀរ Heineken, Tiger, ABC, Anchor និង Gold Crown ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ និងធ្វើការចុះឈ្មោះមកកាន់ក្រុមការងារបម្រើសេវាអតិថិជនរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា (CBL) តាមរយៈលេខទូរស័ព្ទ 011 222 400 / 011 333 500 ជាការស្រេច ៕