រថយន្តគឺជាមធ្យោបាយធ្វើដំណើរមួយយ៉ាងសំខាន់សម្រាប់ជូនលោកអ្នកទៅដល់គោលដៅ។ រថយន្តខ្លះមិនត្រឹមតែអាចជួយលោកអ្នកអោយដល់គោលដៅតែមួយមុខប៉ុណ្ណោះទេ វាថែមទំាងអាចប្រើប្រាស់សម្រាប់ជូយដល់ការងារអាជីវកម្ម ដំណើរកំសាន្តទៅតាមទីជិតឆ្ងាយ និងអាចជួយសម្រួលដល់ការរស់នៅរបស់អ្នកប្រើប្រាស់បានមួយផ្នែកធំផងដែរ។ ជាក់ស្តែងយើងសង្កេតឃើញថារថយន្ត Pick Up បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រើប្រាស់ និងជួយដល់អតិថិជនបានច្រើនមែនទែន។ រថយន្ត Ford Ranger Wildtrak គឺជារថយន្ត Pick Up ដែលកំពុងពេញនិយម និងលក់ដាច់បំផុតនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាអស់រយះពេលជាច្រើនឆ្នាំមកហើយ ដោយប្រជាជនខ្មែរបានទទួលស្គាល់ពីគុណភាព ភាពធន់រឹងមាំ សមត្ថភាពដ៏អស្ចារ្យដែលអាចជំនះឧបសគ្គបានគ្រប់ស្ថានភាពផ្លូវ ជាពិសេសនោះគឺប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាលើសពីរថយន្ត Pick Up ដ៏ទៃ។
ថ្មីៗនេះក្រុមហ៊ុន អ អិម អេ ខេមបូឌា បាននំាយកនូវរថយន្ត Ford Ranger Wildtrak ជំនាន់ថ្មីជាមួយនឹងជម្រើសម៉ាស៊ីនថ្មីនោះគឺ ម៉ាស៊ីន 2.0L Bi-Turbo ជំនាន់ថ្មី ដែលជាប្រភេទម៉ាស៊ីនម៉ាស៊ូតទំហំ 4 ស៊ីឡាំង មានទាក់បូ (Turbo) ចំនួន 2ដើម ដែលបានផ្តល់នូវបទពិសោធន៍នៃការបើកបរថ្មីស្រឡាងមួយទៀតជូនដល់អតិថិជនដែលជាអ្នកគាំទ្ររថយន្ត Pick Up របស់ក្រុមហ៊ុន Ford។
លើសពីនេះទៅទៀតរថយន្ត Ford Ranger Wildtrak 2.0L Bi-Turbo ជំនាន់ថ្មីបានផ្លាស់ប្តូរនូវចំណុចថ្មីៗចំនួន 6 ចំណុច៖
- ម៉ាស៊ីនជំនាន់ថ្មី 0L Bi-Turbo (2.0L Bi-Turbo Engine)
ទំហំ: 2.0L, ស៊ីឡាំង: 4/V4, កម្លាំងសេះ: 213 PS, កម្លាំងរមួលកង់: 500 N.M, ពន្ធផ្លូវត្រឹមតែ ២០ម៉ឺនរៀល
- ប្រអប់លេខជំនាន់ថ្មី 10 វគ្គអូតូ (10-Speed Automatic)
- ចង្កៀងគុជ LED ជំនាន់ថ្មី (High Performance Bi-LED Projector Headlights)
- យ៉ាន់កង់បែបស្ព័រទំនើបទាន់សម័យ (New Alloy Wheel Design)
- បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មី (New SYNC 3 Technology)
- បន្ថែមរន្ធ USB នៅលើកញ្ចក់មើលក្រោយ (Extra USB Port)
ក្រៅពីចំណុចថ្មីទំាង 6នេះ រថយន្ត Ford Ranger Wildtrak 2.0L Bi-Turbo ជំនាន់ថ្មី ក៏នៅតែបន្តបំពាក់ជូននូវប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបចុងក្រោយដែលមានរហូតដល់ទៅ 44ចំណុច៖
- ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Parallel Parking Assist)
- ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Pre-Collision Assist with Autonomous Emergency Braking)
- ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System)
- សេនស័រជុំវិញរថយន្តចំនួន 10 គ្រាប់ (10 Sensors)
- ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System)
- ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control)
- ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ជៀសការក្រឡាប់ (Electronic Stability Control)
- ប្រព័ន្ធហ្រ្វាំង ABS និងEBD (Anti-Lock Braking Systems and Electronic Brake force Distribution)
- ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត (Hill Launch Assist)
- ប្រព័ន្ធទប់លំនឹងពេលចុះចំណោត (Hill Descent Control)
- អាចចុះទឹកបានជម្រៅ 800mm លើសគេ (800mm Water Wading)
- ប្រព័ន្ធកាត់បន្ថយផ្សែងពុល (Emissions System)
- ដែកថែបពិសេសចំនួន 2ដើម សម្រាប់ការពារផ្នែកចំហៀងសងខាងនៃរថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar)
- ខែលដែកថែបការពារម៉ាស៊ីនផ្នែកខាងក្រោម (Front Bumper Protector)
- ទទួលបានចំណាត់ថ្នាក់ផ្កាយ 5 ផ្នែកសុវត្ថិភាពពីគណ:កម្មការវាយតម្លៃសុវត្ថិភាពរបស់រថយន្តថ្មី (Euro NCAP)
- បំពាក់ជូននូវពោងសុវត្ថិភាពចំនួន 6 គ្រាប់ (6 Air Bags)
- សេនស័រខ្សែក្រវ៉ាត់សុវត្ថិភាព (Seat Belt Sensor)
- ប្រព័ន្ធការពារចោរកម្ម (Anti-Theft Alarm System)
- ប្រព័ន្ធពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្តិពេលបញ្ឆេះរថយន្តចោល (Auto Engine Off)
- ប្រព័ន្ធកាត់បន្ថយសម្លេងរំខានពីខាងក្រៅ (Active Noise Cancellation)
- ប្រព័ន្ធផ្តល់សញ្ញានៅពេលដែលប្រើប្រាស់ម៉ាស៊ូតមានជាតិទឹក (Water In Diesel Filter Warning Lights)
- ចង្កៀងបិទបើក និងហ្វាកូដដោយស្វ័យប្រវត្តិ (Auto On/Off Head Lamps)
- ចង្កៀង LED បំភ្លឺពេលថ្ងៃ (Day-Time Running Light)
- ផ្លិតទឹកអូតូ (Rain Sensing Wipers)
- ប្រព័ន្ធជំនួយក្នុងការចាប់ហ្រ្វាំង (Brake Fade)
- ឃ្លុបក្រោយបានបំពាក់ជាមួយរ៉ឺស័រជំនួយក្នុងការលើក និងទម្លាក់មានភាពធូរជាងមុន (Easy Lift and Lowering)
- ប្រព័ន្ធកូនសោរឆ្លាតវៃ និងចុចបញ្ឆេះរថយន្ត (Smart Key / Push Button Start-Stop)
- ចុចកព្ចាក់ក្តោបដោយស្វ័យប្រវត្តិ (Auto Side Mirror Folding System)
- ចង្កូតបូមអេឡិចត្រូនិច ធូរងាយស្រួលបើកបរ (Electric Power-Assisted Steering (EPAS))
- កុងទ័រឌីជីថលរចនាម៉ូដថ្មីស្រឡាង (LCD Instrument Cluster)
- កញ្ចក់មើលក្រោយអាចកាត់បន្ថយចំណាំងផ្លាត (Auto-Dimming)
- អេក្រង់ Touch Screen 8 អ៊ីង សម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ (8” Touch Screen)
- អាចភ្ជាប់ជាមួយនឹង Apple CarPlay, Andriod Auto និង Google Map
- អាចប្តូរភ្លើងពណ៍លំអរក្នុងរថយន្តបានរហូតដល់ 7 ពណ៍ (Ambient Lighting)
- ប្រព័ន្ធបញ្ជាដោយសម្លេង (Voice Command)
- កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត (Rear View Camera)
- រន្ធ USB ចំនួន 3 និងរន្ធសាក Laptop កម្លាំង 230V (3 USB Ports / 230V Invertor)
- ប្រព័ន្ធគ្រប់គ្រងប៉ុងរបស់រថយន្ត (កាប់ពីតាស) (4×4 Shift-On-The-Fly)
- ប្រព័ន្ធចាប់ប៉ុងក្រោយដែលជួយសម្រួលដល់ការជាប់ផុង (Electronic-Locking Rear Differential)
- ប្រព័ន្ធជើងក្រោមផ្លាស់ប្តូរថ្មីដែលអាចកាត់បន្ថយការរលាក់ រំញ័រ និងមានលំនឹងពេលបើកបរ (Upgraded Suspension System (Improves Steering, Ride and Handling))
- ប្រព័ន្ធសម្រាប់កំណត់ល្បឿនពេលបើកបរ (MyKey System)
- ទម្រដំបូលខាងលើអាចផ្ទុកឥវ៉ាន់បានរហូតដល់ទៅ 50 គីឡូក្រាម (Roof Rail Can Hold Up to 50kg)
- ប្រព័ន្ធអូសសណ្តោងដែលអាចអោយរថយន្តនេះអូសសណ្តោងបានដល់ 3 តោន (3 Tons Towing Capacity)
- អាចដឹកទំនិញបានដល់ទៅជាង 3 តោន (1.3 tons Maximum Payload)
កក់រថយន្ត Ford Ranger Wildtrak 2.0L Bi-Turbo ជំនាន់ថ្មីឥឡូវនេះជាមួយនឹងតម្លៃពិសេសត្រឹមតែ $53,500 ជាមួយនឹងជម្រើស 5 ពណ៍ រួមមាន៖ ស ខ្មៅ ទឹកប្រាក់ ទឹកក្រូច និងប្រផេះ។ រាល់ការទិញរថយន្តពីក្រុមហ៊ុន នោះលោកអ្នកនឹងទទួលបានការធានាផ្ទាល់ពីរោងចក្ររយះពេល 3ឆ្នាំ ឬ 100,000គីឡូម៉ែត្រ ជាពិសេសមានសេវាជួសជុលរថយន្តចល័ត២៤ម៉ោងទូទាំងប្រទេស សេវាយករថយន្តចាស់មកផ្លាស់ប្តូររថយន្តថ្មី (Trade-In Service) និងសេវាបង់រំលស់គ្រប់ខេត្តក្រុងប្រកបដោយទំនុកចិត្ត។
ចង់ដឹងថាតើប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយទាំង 50 ចំណុចនេះមានភាពអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូនេះទាំងអស់គ្នាៈ