ដំណើរប្រតិបត្តិការធនាគារតាមបែបប្រពៃណីបានផ្លាស់ប្តូរយឺតៗជាមួយនឹងការចាប់ផ្តើមនៃគោលការណ៍ទំនើបកម្មយ៉ាងឆាប់រហ័សដែលមនុស្សភាគច្រើនបានភ្ញាក់ផ្អើលនៅពេលជួបប្រទះនាប៉ុន្មានទសវត្សចុងក្រោយនេះ។ ពីដំណើរប្រតិបត្តិការធនាគារដោយផ្តល់តែសេវាដាក់ប្រាក់សន្សំ និងសេវាឥណទាន បានផ្លាស់ប្តូរទៅជាការផ្តល់អោយមានជម្រើសជាច្រើននូវផលិតផលថ្មីៗដ៏សម្បូរបែប ហើយរយៈពេលចុងក្រោយនេះបានផ្លាស់ប្តូរទៅជាការប្រើប្រាស់សេវាកម្មអេឡិចត្រូនិចសម្រាប់ប្រតិបត្តិការផ្សេងៗ ខណៈបច្ចុប្បន្នធនាគារបានបោះជំហានកាន់តែឆ្ងាយជាងនេះទៀត ។
ភាពប្រកួតប្រជែងនៃសេវាកម្មធនាគារនៅកម្ពុជា បានរីកកាន់តែខ្លាំងឡើងនៅពេលការរីកចំរើនយ៉ាងខ្លាំង នៃវិស័យតិចនូឡូជីដូចជាការចូលមកដល់នៃទូរស័ព្ទទំនើប និងគ្រឿងអេឡិចត្រូវនិចផ្សេងៗ ដែលធ្វើអោយធនាគារ ផ្លាស់ប្តូរការប្រតិបត្តិការសេវាកម្មរបស់ពួកគេជាលក្ខណៈអេឡិចត្រូនិច ដែលផ្តោតទៅលើភាពងាយស្រួលរបស់អតិថិជន ជាហេតុនាំឱ្យអតិថិជនកាន់តែច្រើនកំពុងជួបប្រទះភាពខ្វះខាតនូវការបម្រើសេវាកម្មល្អក្នុងសេវាកម្មធនាគារដែលធ្លាប់ផ្តល់ជូននៅពេលពួកគេមកកាន់សាខានានា។ ដោយដឹងថាព្រំដែនដែលមិនមានការកំណត់ ជាពិសេសខណៈដែលវិស័យហិរញ្ញវត្ថុនៅកម្ពុជាបាននឹងបន្តរីកលូតលាស់ ធនាគារត្រូវពង្រឹងខ្លួនឱ្យលើសពីដែនកំណត់នៃនិន្នាការវិស័យធនាគារនៅកម្ពុជាបច្ចុប្បន្ន។
នាពេលថ្មីៗនេះ ធនាគារភ្នំពេញពាណិជ្ជ បានផ្តួចផ្តើមយុទ្ធសាស្ត្រក្នុងការលើកកម្ពស់សេចក្តីពេញចិត្តរបស់អតិថិជន ដើម្បីបញ្ជាក់ពីភាពខុសគ្នា របស់សេវាកម្មធនាគារនេះ។ ធនាគារបានឈានលើសពីដំណើរវិវដ្តន៍នៃបច្ចេកវិទ្យាប្រព័ន្ធធនាគារចល័តឈានដល់ ការពង្រឹងយុទ្ធសាស្ត្រ ដើម្បីផ្តល់សេវាកម្មមានលក្ខណៈពិសេសជាងធនាគារដទៃដល់អតិថិជនដែលមិនធ្លាប់ទទួលបទពិសោធន៍បែបនេះពីមុនមក។
គ្រប់សាខាទាំងអស់នៃធនាគារភ្នំពេញពាណិជ្ជ បានចាប់ផ្តើមផ្តល់ជូននូវការ៉េមដល់អតិថិជនដែលមកដល់សាខាផ្ទាល់ ដើម្បីធ្វើប្រតិបត្តិការធនាគារនានាក្នុងគោលបំណង បង្ហាញឱ្យអតិថិជនឃើញពីភាពខុសគ្នារវាងសេវាកម្មរបស់ធនាគារភ្នំពេញពាណិជ្ជជាមួយការដាក់បញ្ចូល គោលការណ៍«សេវាកម្មធនាគាររីករាយ»។ ធនាគារជឿជាក់ថាតាមការផ្តល់នូវការ៉េមត្រជាក់ៗទាំងនេះ អតិថិជនអាចរីករាយនិងពេលវេលាម្តងម្កាលដែលអាចឱ្យគេចផុតពីកាលវិភាគរស់នៅដ៏មមាញឹកនៅពេលដែលពួកគេអញ្ជើញមកកាន់ធនាគារ។ ទន្ទឹមនឹងនេះ ធនាគារបានធ្វើការផ្តល់អាវភ្លៀងដោយឥតគិតថ្លៃសម្រាប់អតិថិជននៅពេលមកកាន់សាខាធនាគារខណៈពេលដែលមានភ្លៀងធ្លាក់។ មុនពេលផ្តួចផ្តើមនេះ ធនាគារក៏បានធ្លាប់ផ្តល់អតិថិជននូវ ផ្លែប៉ោមស្រស់ៗ ដើម្បីឱ្យអតិថិជនមានភាពរីករាយក្នុងការមកកាន់ធនាគារជាពិសេសជួយឱ្យរាងកាយមានភាពស្វាហាប់ ដើម្បីរក្សាសុខភាពអោយនៅមាំមួនដូចជាពាក្យស្លោកពោលថា “ផ្លែប៉ោមមួយក្នុងមួយថ្ងៃ ធ្វើឱ្យអ្នកជៀសឆ្ងាយពីជម្ងឺផ្សេង” ។ ជាមួយនឹងយុទ្ធសាស្ត្រផ្តួចផ្តើមនៃការផ្តល់ជូននូវការ៉េមនៅតាមបណ្តាសាខាធនាគារភ្នំពេញពាណិជ្ជខាងលើនេះ ធនាគារក៏សង្ឃឹមថាវាអាចជួយលើកកម្ពស់ ដល់កម្រិតនៃការរំពឹងទុករបស់អតិថិជនលើវិស័យសេវាកម្មធនាគារនៅក្នុងប្រទេសកម្ពុជា និងផ្លាស់ប្តូរបទពិសោធន៍ចាស់ៗនៃសេវាទទួលភ្ញៀវនៅតាម ធនាគារផ្សេងៗក្នុងគោលដៅឱ្យសេវាកម្មធនាគារជាទីកន្លែងដែលផ្តល់ភាពរីករាយនៅពេលដែលអតិថិជន។ ធនាគារបានយល់ឃើញថាភាពមមាញឹកនៃការ រស់នៅរបស់ប្រជាជនបានកើនឡើង ហើយធនាគារចង់ចូលរួមចំណែកដល់ការជម្រុះភាពតានតឹងតាមរយៈការផ្តួចផ្តើមនេះ និងសង្ឃឹមថាវាអាចជាកត្តាចម្បងមួយក្នុងការបង្កើននូវសេចក្តីពេញចិត្តដល់អតិថិជននៅក្នុងវិស័យធនាគារទាំងមូល។
គោលបំណងរួមនៃការបង្កើតសេវាកម្មដូចដែលបានរៀបរាប់ខាងលើនេះ លោក SHIN Chang Moo នាយកប្រតិបត្តិនៃធនាគារភ្នំពេញពាណិជ្ជបានមានប្រសាសន៍បញ្ជាក់ថា ៖ «ចក្ខុវិស័យរបស់ពួកយើង គឺយើងចង់ក្លាយជាក្រុមហិរញ្ញវត្ថុផ្តល់សេវាកម្មខ្នាតរាយល្អបំផុត។ ចក្ខុវិស័យនេះ ពណ៌នាពីពួកយើង វាបង្ហាញពីអ្វីដែលយើងចង់បាន និងអ្វីដែលពួកយើងចង់សម្រេច។ ពួកយើងតែងតែដឹងថាក្នុងការធ្វើអោយចក្ខុវិស័យនេះក្លាយជាការពិត ពួកយើងមានអ្វីជាច្រើនទៀតដើម្បីសម្រេច ហើយជំនាញតែមួយមុខនឹងមិនគ្រប់គ្រាន់ឱ្យពួកយើងសម្រេចនូវអ្វីដែលយើងចង់បាននោះទេ ប៉ុន្តែត្រូវខិតខំរុញច្រានឱ្យលើសពីនេះ ក្នុងការធ្វើឱ្យចក្ខុវិស័យនេះឈានទៅដល់ការសម្រេចភាពជាក់ស្តែងសម្រាប់អតិថិជន និងវិស័យធនាគារនៅប្រទេសកម្ពុជាទាំងមូល» ៕