- ស្មាតហ្វូន Mi 10T Proនិង Mi 10T មានកាមេរ៉ាខ្លាំងក្លា អេក្រង់ AdaptiveSync បន្ទះឈីបខ្លាំងក្លា និងថាមពលថ្មប្រើប្រាស់បានយូរ
- អ្នកគាំទ្រ និងអតិថិជនរបស់ Mi ដែលទិញស្មាតហ្វូន Mi 10T Pro ឬ Mi 10T នឹងទទួលបានននូវសេវាកម្ម premium services** ដែលរួមមានការធានាជូនរយៈពេល ២៤ ខែ និងអេក្រង់ការពារថែមទៀត
ក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេរបស់ពិភពលោក Xiaomi នៅថ្ងៃនេះបានប្រកាសបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីដែលនឹងផ្តោតទៅលើ “Power Your Creativity” ឬ ភាពច្នៃប្រឌិតខ្ពស់បំផុតរបស់អ្នកដែលមិនធ្លាប់មានពីមុនមកនោះទេនៅក្នុងប្រទេសកម្ពុជា។ ស្មាតហ្វូន flagship Mi 10T Pro នេះគឺនាំមកនូវការបង្កើតថ្មីនិងភាពអស្ចារ្យមួយកម្រិតថែមទៀតដែលមិនធ្លាប់មានពីមុននោះទេ។ ស្មាតហ្វូន Mi 10T នៅតែបន្តក្នុងការជម្រុញលើសពីព្រំដែនរបស់ខ្លួនជាមួយនឹងបទពិសោធន៍នៃការប្រើប្រាស់អេក្រង់ដ៏អស្ចារ្យបំផុតសម្រាប់អ្នកដែលធ្វើការជំនាញ អ្នកដែលចូលចិត្តលេងហ្គេម ឬអ្នកដែលចូលចិត្តស្ទ្រីមីងថែមទៀត។
ជាមួយនឹងការប្រកាសបង្ហាញនូវស្មាតហ្វូនទាំងពីរនេះជាផ្លូវការនេះ ទូរទស្សន៍ Mi TV 4S (42”, 55” និង 65”), Mi TV Stick, Mi Electric Scooter Pro 2 និង Mi True Wireless Earphones 2 Basic ក៏បានប្រកាសបង្ហាញវត្តមានជាផ្លូវការនៅក្នុងប្រទេសកម្ពុជាផងដែរ ហើយវារឹតតែធ្វើការបង្កើននូវផលិតផលកាន់តែសម្បូរបែបបន្ថែមទៀតទៅលើឧបករណ៍ IoT នេះ។
ស្មាតហ្វូន Mi 10T Pro និង Mi 10T: ការនាំមកនូវភាពច្នៃប្រឌិត និងភាពអស្ចារ្យទៅកាន់កម្រិតថ្មីបន្ទាប់
ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi បានប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូនដែលមានកាមេរ៉ា 108MPដំបូងបំផុតរបស់ពិភពលោកដែលមានការពង្រឹងទៅលើបទពិសោធន៍នៃការថតរូបភាពកាន់តែអស្ចារ្យ និងការពង្រឹងទៅលើភាពច្នៃប្រឌិតកាន់តែសម្បូរបែបសម្រាប់អ្នកប្រើប្រាស់ថែមទៀត។ ស្មាតហ្វូន Mi 10T Pro នៅតែបន្តក្នុងការពង្រឹងទៅលើកម្រិតភាពច្បាស់កាន់តែខ្ពស់ជាមួយនឹងការទ្រទ្រង់ទៅលើមុខងារ OIS និងការទ្រទ្រង់ទៅលើវីដេអូកម្រិត 8K ផងដែរ។ ស្មាតហ្វូន Mi 10Tនេះមានកាមេរ៉ាគោលទំហំ 64MP ។ ប៉ុន្តែវាមិនបញ្ឈប់នៅត្រឹមនេះទេ ស្មាតហ្វូន Mi 10T Proនិង Mi 10T មានកាមេរ៉ា ៣ គ្រាប់ដែលមានទំហំ 13MP ultra wide-angle និង 5MP macro ថែមទៀត។ កាមេរ៉ាខាងមុខរបស់វាគឺមានទំហំ 20MP ផងដែរដែលពិតជាល្អបំផុតនៅក្នុងការវីដេអូថែមទៀត។
ជាមួយនឹងការពង្រឹងទៅលើបច្ចេកវិទ្យា Xiaomiនេះ ស្មាតហ្វូន Mi 10T Pro និង Mi 10T មានការផ្តោតទៅលើបច្ចេកវិទ្យានៃការថតរូបភាពកាន់តែអស្ចារ្យ និងការពង្រឹងទៅលើកម្មវិធី Software របស់វាថែមទៀត។ វាមានការប្រើប្រាស់នូវ Effects ជាច្រើនកាន់តែសម្បូរបែបថែមទៀតផង។ វាក៏មានការប្រើប្រាស់នូវមុខងារដូចជា Star trails, Photo Clones, Photo Clones និង Filters ជាច្រើនទៀតសម្រាប់រូបភាពផងដែរ។
ជាមួយនឹងការជម្រុញកាន់តែឆ្ងាយនេះ ស្មាតហ្វូន Mi 10T Pro និង Mi 10T ក៏មានការផ្តល់នូវមុខងារវីដេអូជាច្រើនផងដែរ។ នៅក្នុង Video Clones អាចធ្វើការថតជាពីរផ្នែកនៅក្នុងវីដេអូតែមួយ និង Dual Video អាចធ្វើការប្រើប្រាស់នូវកាមេរ៉ាមុខ និងក្រោយក្នុងពេលតែមួយបានថែមទៀត។ សម្រាប់ការថតវីដេអូ Time-lapse selfie ក៏អនុញ្ញាតអោយអ្នកអាចបង្កើតនូវ Effect កាន់តែអស្ចារ្យផងដែរក្នុងពេលថតវីដេអូ vlogs ថែមទៀត។
ការប្រើប្រាស់កាន់តែរលូនជាមួយនឹងអេក្រង់ 144Hz AdaptiveSync TrueColor
ស្មាតហ្វូន Mi 10T Pro និង Mi 10T នេះគឺជាអេក្រង់ដែលល្អបំផុតក្នុងការប្រើប្រាស់ជាមួយនឹងកម្រិតអេក្រង់ដល់ទៅ 144Hz refresh rate ថែមទៀត។ អេក្រង់នេះគឺមានការប្រើប្រាស់នូវបច្ចេកវិទ្យា AdaptiveSync របស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ក្នុងការចាប់យកនូវកម្រិត Frame Rate ដោយស្វ័យប្រវត្តិទៅលើមាតិកាណាមួយបានថែមទៀតផងដែរ។ វាអាចធ្វើការទស្សនានូវកម្មវិធីទូរទស្សន៍នៅក្នុងកម្រិតដល់ទៅ 50Hz ការស្រ្ទីមវីដេអូនៅក្នុងកម្រិត 30Hz ឬ 60Hz ឬការលេងហ្គេមនៅក្នុងកម្រិតដល់ទៅ 144Hzថែមទៀត។ វាក៏មានការប្រើប្រាស់នូវបច្ចេកវិទ្យា Motion Estimation, Motion Compensation (MEMC) technology ផងដែរ។
ការលេងហ្គេមកាន់តែខ្លាំងក្លាជាមួយនឹងបន្ទះឈីប Qualcomm® Snapdragon 865™
ជាមួយនឹងការបំពាក់នូវបន្ទះឈីប flagship Qualcomm® Snapdragon™ 865 នេះ ស្មាតហ្វូន Mi 10T Pro និង Mi 10T នេះគឺផ្តល់នូវកម្លាំងម៉ាស៊ីនខ្លាំងក្លា និងការតភ្ជាប់នូវ 5G connectivity កាន់តែល្អជាងមុនថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ក៏បង្កើនសមត្ថភាពនៃការប្រើប្រាស់នៅក្នុងការលេងហ្គេមជាមួយនឹងក្រាហ្វិកកាតប្រភេទ Qualcomm® Adreno™ 650 GPU ផងដែរ។ ជាមួយនឹង UFS3.1 និង LPDDR5 ស្មាតហ្វូននេះក៏ក្លាយជាម៉ូឌែលដែលឈានមុខគេនៅក្នុងពេលបច្ចុប្បន្ននេះថែមទៀត។
ថាមពលថ្មខ្លាំង 5,000mAh (typ) ដែលអាចប្រើប្រាស់បានពេញមួយថ្ងៃ
Mi 10T Pro និង Mi 10T គឺជាស្មាតហ្វូន Flagship របស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ដែលប្រើប្រាស់នូវថាមពលថ្មធំបំផុតទំហំដល់ទៅ 5,000mAh (typ) ។ ស្មាតហ្វូននេះអាចប្រើប្រាស់បានយូរ និងល្អបំផុតថែមទៀត។ ស្មាតហ្វូននេះមានបច្ចេកវិទ្យាសាកថ្ម 33W wired charging ជាមួយនឹង 33W charger ផងដែរ។
តម្លៃនៃការលក់ទៅលើស្មាតហ្វូន Mi 10T Pro, Mi 10T និងផលិតផលជាច្រើនទៀត
ស្មាតហ្វូន Mi 10Tនេះមាន ២ ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌ Lunar Silver និង Cosmic Black ខណៈពេលដែលស្មាតហ្វូន Mi 10T Pro នឹងមាន ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌ Aurora Blue, Lunar Silver និង Cosmic Black ។ ចាប់ពីថ្ងៃទី ៧ ខែវិច្ឆិកានេះ ស្មាតហ្វូន Mi 10T នេះនឹងមានតម្លៃ USD459 សម្រាប់ទំហំ 8GB + 128GB ខណៈពេលដែលស្មាតហ្វូន Mi 10T Pro គឺមានតម្លៃ USD499 សម្រាប់ទំហំ 8GB + 128GB និងតម្លៃ USD559 សម្រាប់ទំហំ 8GB +256GB ។
សម្រាប់អតិថិជនដែលកម្មង់ទិញនូវស្មាតហ្វូន Mi 10T Pro ឬ Mi 10T នឹងទទួលបាននូវច្រាស់ដុសធ្មេញអេឡិចត្រូនិច Mi Smart Electric Toothbrush T300 ដែលមានតម្លៃ ២៩ ដុល្លារ និងការបង់រំលោះឥតគិតថ្លៃជាមួយនឹង Aeon រយៈពេល ៦ ខែបន្ថែមទៀត។
ផលិតផល | Mi Home + Mi Zone ទាំង 8 សាខា | កាដូឥតគិតថ្លៃ | ||
Mi 10T Pro | Authorized Mi Stores 1. Mi Home Sonthormok 2. Mi Home Phsar Deum Thkov 3. Mi Home Chbar Ampov 4. Mi Home Tk Avenue 5. Mi Home Stueng Mean Chey 6. Mi Home SihanoukVille | Mi Electric Toothbrush T300 (តម្លៃ $29)
ចំនួនកាដូគឺមានកំណត់។ មកមុនទទួលបានមុន | ||
Mi 10T Pro & Mi 10T | Authorized Mi Zones 1. Mi Zone Tep Phan 2. Mi Zone Beung Trabek | |||
សម្រាប់អតិថិជនដែលធ្វើការទិញស្មាតហ្វូន Mi 10T Pro និង Mi 10T ទទួលបាននូវសេវាកម្ម Premium Services ដែលមានការធានាជូនដល់ទៅ ២៤ ខែ និងការផ្លាស់ប្តូរអេក្រង់ម្តងឥតគិតថ្លៃថែមទៀតក្នុងរយៈពេល ៦ ខែចាប់ពីថ្ងៃទី ៧ ខែវិច្ឆិកា ២០២០ នេះដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ នេះ។ លក្ខខណ្ឌត្រូវបានអនុវត្តន៍។
ផលិតផល | SRP (USD) |
Mi TV 4S 43” | 349 |
Mi TV 4S 55” | 599 |
Mi TV 4S 65” | 849 |
Mi TV Stick | 39.99 |
Mi Electric Scooter Pro 2 | 499 |
Mi True Wireless Earphones 2 Basic | 30 |
សម្រាប់ផលិតផល IoT ឆ្លាតវៃនេះនឹងមានដាក់លក់នៅហាងចែកចាយ និងតាមហាងអនឡាញជាច្រើនទៀត។
ហាងចែកចាយផ្លូវការមាន ៦ គឺ Mi Stores, 2 Mi Zones, Smart Shop, Tech Zone, Speedwind, Siv Eng 1 & 2 និងហាងលក់ទូរស័ព្ទដៃជាច្រើនទៀត។
ដៃគូរសហការអនឡាញដូចជា GrabTinh Now, Nham24,
Smile Shop: ttps://bit.ly/2B0FpaZ
La Rue: https://larue.com.kh/xiaomi-store
Egets: http://bit.ly/2RiJCey
L192 : https://www.l192.com/brand/19
សំរាប់លោកលោកស្រីដែលមានបំណងយកទូរស័ព្ទ Xiaomi ទៅលក់រាយបន្តអាចទំនាក់ទំនង ក្រុមហ៊ុន Goodtalk លោក សុផល សុភាព 098 788 835 (ប្រធានផ្នែកលក់នៅភ្នំពេញ) ក្រុមហ៊ុន K-Trust Group លោក Touch Bunry 093333879 (កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ, ប៉ៃលិន ពោធិសាត់ កំពង់ឆ្នាំង កំពង់ស្ពឺ, តាកែវ ព្រៃវែង ស្វាយរៀង ), និង ក្រុមហ៊ុន Tomato Group លោក សេង មនី 077373753 (រតនគិរី, មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ កណ្តាល កែប កំពត កោះកុង ឧត្តរមានជ័យ ព្រះវិហារ។
អំពីក្រុមហ៊ុន Xiaomi
ក្រុមហ៊ុន Xiaomi បង្កើតឡើងនៅក្នុងខែមេសា ឆ្នាំ 2010 ហើយវាក៏ស្ថិតនៅក្នុងបញ្ជីនៃក្រុមប្រឹក្សាភិបាលភាគហ៊ុនរបស់ហុងកុងផងដែនៅថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2018 (1810.HK) ។ ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនអ៊ីនធឺណិតដែលមានស្មាតហ្វូន និង Hardware ឆ្លាតវៃដែលអាចធ្វើការតភ្ជាប់ជាមួយនឹងឧបករណ៍ IoT ជាស្នូលរបស់ខ្លួន។
ជាមួយនឹងចក្ខុវិស័យនៃការក្លាយជាមិត្តភក្តិជាមួយនឹងអ្នកប្រើប្រាស់របស់ខ្លួន និងការក្លាយខ្លួនជាក្រុមហ៊ុនមួយដែលស្ថិតនៅក្នុងបេះដូងរបស់អ្នកប្រើប្រាស់ជាច្រើនោះ ក្រុមហ៊ុន Xiaomi ប្តេជ្ញាចិត្តនៅក្នុងការផ្តល់នូវភាពច្នៃប្រឌិតកាន់តែអស្ចារ្យបន្ថែមទៀតជាមយនឹងការផ្តោតទៅលើគុណភាព និងប្រសិទ្ធិភាពនៃការប្រើប្រាស់។ ក្រុមហ៊ុននេះខិតខំប្រឹងប្រែងក្នុងការបង្កើតនូវផលិតផលជាច្រើនដ៏អស្ចារ្យជាមួយនឹងតម្លៃដ៏ល្អបំផុតដែលអនុញ្ញាតអោយអ្នកគ្រប់គ្នារីករាយជាមួយនឹងជីវិតកាន់តែប្រសើរជាងមុនតាមរយៈនូវបច្ចេកវិទ្យាច្នៃប្រឌិតដ៏អស្ចារ្យទាំងនេះ។
Xiaomi បច្ចុប្បន្ននេះគឺជាក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនធំបំផុតចំណាត់ថ្នាក់ទី 3 នៅលេីពិភពលោក និងជាក្រុមហ៊ុនដែលនាំមុខគេទៅលើឧបករណ៍ IoT របស់ពិភពលោកថែមទៀតជាមួយនឹងឧបករណ៍ឆ្លាតវៃច្រើនជាង 271 លាន (មិនរាប់បញ្ចូលនូវស្មាតហ្វូន និងកុំព្យូទ័រយួរដៃ) ដែលធ្វើការតភ្ជាប់គ្នានោះ។ ពេលនេះ ផលិតផលជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi គឺមានវត្តមាននៅក្នុងប្រទេសជាង 90 និងតំបន់ជាច្រើនទៀតនៅជុំវិញពិភពលោក និងកំពុងតែនាំមុខគេថែមទៀតនៅលើទីផ្សារ។
នៅខែសីហាឆ្នាំ ២០២០ ក្រុមហ៊ុនបានធ្វើពួកយេីងបានឈរជេីងក្នុងបញ្ជីឈ្មោះក្រុមហ៊ុន Fortune Global 5០០ ជាលើកទី ២ ដែលជាប់ចំណាត់ថ្នាក់ទី 422 ដែលកើនឡើង 46 កន្លែងបើប្រៀបធៀបនឹងឆ្នាំមុន។ ពួកយេីងក៏ជាប់ចំណាត់ថ្នាក់ទី 7ក្នុងចំណោមក្រុមហ៊ុនអ៊ីនធឺណេតនៅក្នុងបញ្ជីផងដែរ។ នៅខែឧសភាឆ្នាំ ២០២០ ក្រុមហ៊ុន Xiaomi បានចូលក្នុងបញ្ជីឈ្មោះ Forbes Global 2000 ជាថ្មីម្តងទៀតហើយចំណាត់ថ្នាក់បានលោតដល់លំដាប់ទី 384។
ក្រុមហ៊ុន Xiaomi គឺជាធាតុផ្សំនៃ Hang Seng Index, Hang Seng China Enterprises Index and Hang Seng TECH Index.
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនសូមចូលទៅកាន់គេហទំព័រ https://blog.mi.com/en/ ។