ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេ បានទទួលការសហការពី អគ្គិសនីកម្ពុជា ក្នុងការដាក់ឱ្យប្រើប្រាស់សេវាទូទាត់វិក្កយបត្រអគ្គិសនី ដោយអនុញ្ញាតឱ្យអតិថិជនប្រាសាក់ទាំងអស់ អាចបង់ថ្លៃភ្លើង តាមរយៈ Mobile Banking (ម៉ូបាលប៊ែងឃីង) ឬ ម៉ាស៊ីនអេធីអឹមប្រាសាក់ ដោយមិនគិតកម្រៃសេវា។
បច្ចុប្បន្ននេះ ប្រាសាក់ ផ្តល់សេវាទូទាត់វិក្កយបត្រអគ្គិសនីកម្ពុជា នៅទីតាំងជាច្រើនរួមមាន៖ រាជធានីភ្នំពេញ និងខេត្តកណ្តាល ខេត្តរតនគិរី ស្រុកលំផាត់ ស្រុកវើនសៃ ស្រុកតាវែង ខេត្តក្រចេះ ស្រុកស្នួល ខេត្តកំពត ស្រុកកំពង់ត្រាច ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ស្រុកបន្ទាយស្រី ខេត្តព្រៃវែង ត្បូងឃ្មុំ និងក្រុងព្រះសីហនុ។
លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា ប្រាសាក់មានក្ដីរីករាយដែលបានបម្រើសេវាទូទាត់វិក្កយបត្រអគ្គិសនីកម្ពុជា ដល់អតិថិជនប្រកបដោយភាពងាយស្រួល លឿនរហ័ស និងសុវត្ថិភាព។ អតិថិជនអាចអញ្ជើញមកបើកគណនីសន្សំនៅប្រាសាក់នៅថ្ងៃនេះ ដើម្បីទទួលបានប័ណ្ណអេធីអឹមដ៏ស្រស់ស្អាត និងការប្រើសេវាធនាគារចល័តប្រាសាក់ ដើម្បីទូទាត់វិក្កយបត្របានយ៉ាងងាយស្រួល។
ប្រាសាក់ រីកចម្រើនជាមួយគ្នា!