នៅក្នុងរបត់នៃបដិវដ្តឧស្សាហកម្ម 4.0 នេះពិភពលោកបានផ្លាស់ប្តូរយ៉ាងលឿន ដែលក្នុងនោះប្រព័ន្ធអប់រំ ក៏ទាមទារឱ្យមានការឆ្លើយតបនឹងរបត់បច្ចេកវិទ្យាផងដែរ ដើម្បីអាចបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសក្តានុពលសម្រាប់ទីផ្សារការងារនៅបច្ចុប្បន្ន និងអនាគត។
ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា សាលារៀនវ៉េស្ទឡាញន៍ សាខាចំការសំរោង ក្រុងបាត់ដំបងចាប់ដំណើរបានរយៈពេលជាង១ខែរួមមកហើយ បន្ទាប់ទទួលបានលិខិតអនុញាតិពីក្រសួងអប់រំ យុវជន និងកីឡា។ លោកឧកញ៉ាបានបន្តទៀតថា សាខាថ្មីនេះ គឺយកចិត្តទុកដាក់ខ្លាំងលើការបណ្តុះបណ្តាលសិស្សានុសិស្សឱ្យឆ្លើយតបទៅនឹងរបត់នៃបច្ចេកវិទ្យា 4.0 និងការអប់រំតាមបែបសតវត្សទី21ដែលនឹងក្លាយជាសាលារៀនឆ្លាតវៃដំបូងគេ ដោយសារតែទី1 យើងបានបញ្ចូលនូវបច្ចេកវិទ្យាក្នុងការអប់រំជាច្រើន ដែលជាបទពិសោធន៍ថ្មីមួយសម្រាប់សិស្ស ក្នុងការសិក្សា ការងារ អាជីវកម្ម និង ការរស់នៅដោយផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ទី2 មេរៀនសិក្សា យើងបានបញ្ចូលនូវប្រព័ន្ធទំនាក់ទំនងជាមួយអាណាព្យាបាល វេទិកាបង្រៀនអនឡាញ និងការគាំទ្រសិក្សាពីចម្ងាយដោយសហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាអប់រំធំៗចំនួន6 ដូចជា Edemy, E-School, Sangapac, Maxbit, VConnect, DTP និង ប្រព័ន្ធគ្រប់គ្រង់សាលារៀនផងដែរ ដែលមាតាបិតាសិស្ស និងសិស្សអាចពិនិត្យមើលវត្តមានរបស់សិស្ស ទទួលបាននូវព័ត៌មានសិក្សារបស់បុត្រធីតាភ្លាមៗជាមួយនឹងទូរស័ព្ទឆ្លាតវៃ និងអាចធ្វើការបង់ថ្លៃសិក្សាបានដោយពុំចាំបាច់មកបញ្ជរបង់ប្រាក់របស់សាលារៀន។
ម្ចាស់គ្រឹះស្ថានអប់រំខាងលើបានបន្ថែមទៀតថា នៅក្នុងសាលារៀនវ៉េស្ទឡាញន៍ សាខាថ្មីនេះ យើងនឹងបញ្ចូលនូវឧបករណ៍បរិក្ខាបច្ចេកវិទ្យាចុងក្រោយបំផុតសម្រាប់បង្រៀនសិស្ស ដូចជាមានរោងភាពយន្តខ្នាតតូចទំនើបសម្រាប់បម្រើឱ្យគោលបំណងអប់រំ និងមានប្រើប្រាស់បច្ចេកវិទ្យា Interactive Whiteboard, AR និងបច្ចេកវិទ្យា VR ជាដើមដើម្បីឱ្យសិស្សាបានសិក្សា និងប្រើប្រាស់ មិនត្រឹមតែប៉ុណ្ណោះសាលារៀនក៏បានរៀបចំកន្លែងសម្រាករបស់សិស្សបន្ទាប់ពីការសិក្សា ហើយក៏ជាកន្លែងដែលសិស្សអាចធ្វើការពិភាក្សាកិច្ចការងារជាក្រុមបានផងដែរ និងសាលារៀនបានបង្កើតនូវបន្ទប់ត្រួតពិនិត្យសុវត្ថិភាព ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពពេញលេញជូនសិស្សានុសិស្ស និងបុគ្គលិករបស់សាលារៀនផងដែរ ជាពិសេសជាងនេះទៅទៀតនោះ សាលារៀនបានដាក់នូវបច្ចេកវិទ្យាថ្មីមួយទៀត ជាមួយនឹងកាតសម្គាល់របស់សិស្ស គឺអាចចេញចូលក្នុងអគាសិក្សា ចូលបណ្ណាល័យ។ លើសពីនេះ ប្រព័ន្ធប្រើប្រាស់ប័ណ្ណសាច់ប្រាក់(Cash Card) ទិញទំនិញនៅក្នុងអាហារដ្ឋាននឹងចាប់អនុវត្តនៅពេលឆាប់ៗខាងមុខ ដោយមិនចាំបាចប្រើប្រាស់សាច់ប្រាក់នោះទេ ហើយមាតាបិតាសិស្សក៏អាចគ្រប់គ្រង និងមើលរបាយការណ៍ប្រើបាស់ថវិការបស់បុត្រធីតាបានទៀតផង។
លោកឧកញ៉ាបានបញ្ជាក់ថា បន្ថែមពីលើនេះ យើងក៏បានបញ្ចូលនូវការបង្រៀនតាមបែបឆ្លាតវៃជាច្រើនផ្សេងទៀតបន្ថែមពីលើកម្មវិធីសិក្សាគោលជាភាសាខ្មែរ ដូចជាការបង្រៀនពីការធ្វើស្វ័យប្រវត្តិកម្ម (Automation) រួមទាំងកម្មវិធីមួយចំនួនទៀតស្របតាមរបត់នៃបច្ចេកវិទ្យា 4.0 និងដាក់ឱ្យសិក្សាកម្មវិធីដែលឆ្លើយតបជាមួយនឹងសតវត្សទី21។
សាលារៀនវ៉េស្ទឡាញន៍ សាខាថ្មីនេះនឹងរៀបចំឱ្យមានប្រព័ន្ធសុវត្ថិភាពខ្ពស់សម្រាប់ការពារសិស្សានុសិស្ស ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបជាមួយនឹងការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួង អប់រំ យុវជន និងកីឡាផងដែរ។
សម្រាប់វគ្គសិក្សាថ្មីថ្ងៃទី៣ ខែវិច្ចិកា ខាងមុខនេះ សូមគោរពអញ្ជើញលោកអ្នកធ្វើទស្សនកិច្ចសិក្សា សាលារៀនវ៉េស្ទឡាញន៍ សាខាចំការសំរោង “សាលារៀនឆ្លាតវៃទី១ នៅបាត់ដំបង” ព្រមទាំងផ្តល់ជូន៖ ១. អាហារូបករណ៍ រហូតដល់ ៣០% លើតម្លៃសិក្សា ២. ធានារ៉ាប់រងគ្រោះថ្នាក់សិស្ស ២៤/២៤ម៉ោង ក្នុង ១សប្តាហ៍ ទូទាំងពិភពលោក ៣. ការពារការសិក្សាបុត្រធីតារហូតដល់ ៥ឆ្នាំ រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា៕