ក្រុមហ៊ុនអេឡិចត្រូនិច LG កំពុងពង្រីកលទ្ធភាពនៃម៉ាស៊ីនបោកគក់ផ្នែកខាងមុខប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួនជាមួយនឹង ThinQ AI ដែលដំណើរការដោយ Direct Drive ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផ្ទាល់ទៅកាន់ទីផ្សារពិភពលោកអោយបានកាន់តែច្រើននៅចុងឆ្នាំនេះ។ ជាមួយនឹងអត្ថប្រយោជន៍នៃម៉ាស៊ីនបោកគក់ AI DD ថ្មីនេះ គឺអាចផ្តល់ជូននូវការសំអាតយ៉ាងល្អនិងមានប្រសិទ្ធភាពខ្ពស់ ដោយកំណត់នូវទំងន់និងប្រភេទសាច់ក្រណាត់នៃបន្នីមួយៗដើម្បីផ្តល់នូវលទ្ធផលបោកគក់បានលឿននិងប្រសើរជាងមុន ជាមួយនឹងមុខងារជាច្រើនដូចខាងក្រោមនេះ។
បច្ចេកវិទ្យាទំនើបឆ្លាតវៃ AI DD
ជាមុខងារឆ្លាតវៃដែលជ្រើសរើសនូវចលនាបោកគក់ដ៏ប្រសើរបំផុតសម្រាប់ការថែរក្សាសម្លៀកបំពាក់របស់លោកអ្នកអោយនៅតែស្អាតថ្មី 18% បន្ថែមទៀត។
តើមុខងារ AI DD ដំណើរការដូចម្តេច?
មុខងារ AI DDTH នៅក្នុងម៉ាស៊ីនបោកគក់មិនត្រឹមតែរកឃើញទម្ងន់សម្លៀកបំពាក់ប៉ុណ្ណោះទេ ថែមទាំងពិនិត្យឃើញប្រភេទនៃសាច់ក្រណាត់ ហើយវានឹងជ្រើសរើសចលនានៃការបោកគក់ល្អបំផុតសម្រាប់សម្លៀកបំពាក់ដោយខ្លួនឯងដូច្នេះអ្នកមិនចាំបាច់ស្មុគស្មាញក្នុងការជ្រើសរើសមុខងារក្នុងការបោកគក់ទៀតនោះទេ។
មុខងារស្ទីម Steam
បច្ចេកវិទ្យា LG Steam+TH ជួយបំបាត់អាឡែរហ្សីរហូតដល់ 99.9% ដូចជាធូលីតូចៗដែលនៅជាប់នឹងសាច់ក្រណាត់ដែលអាចបង្កឱ្យមានអាឡែរហ្សី ឬ បញ្ហាផ្លូវដង្ហើម និងជួយកាត់បន្ថយស្នាមជ្រួញលើសម្លៀកបំពាក់បានរហូតដល់ 30%។
TurboWash™360º
តើអ្នកដឹងទេថាមុខងារ TurboWash™360º នឹងផ្ដល់អោយការបោកគក់សម្លៀកបំពាក់បានស្អាត និងជួយកាត់បន្ថយការខូចសាច់ក្រណាត់ហើយលឿនក្នុងរយៈពេលត្រឹមតែ 39នាទីប៉ុណ្ណោះ។
បោកផងសម្ងួតផងក្នុងពេលតែមួយ ( Washer Dryer)
ដោយសារតែម៉ូឌែលនេះភ្ជាប់មកទាំងការបោកគក់ និងការសម្ងួតសម្លៀកបំពាក់នៅក្នុងម៉ាស៊ីនតែមួយ ដូច្នេះវាធ្វើអោយចំណេញទីកន្លែងទុកដាក់ នឹងសន្សំសំចៃប្រាក់ថែមទៀតផង។
មុខងារបោកគក់ 6 Motion Direct Drive
បច្ចេកវិទ្យាម៉ាស៊ីនបោកគក់ 6 ចលនាសម្របទៅតាមសាច់ក្រណាត់គ្រប់ប្រភេទដែលអាចសម្អាតបានស្អាតល្អប្រៀបដូចបោកគក់ដោយដៃផ្ទាល់អញ្ចឹងដែរ។
កម្មវិធី Smart ThinQ
Smart ThinQ ប្រើដើម្បីបញ្ជាម៉ាស៊ីនបោកគក់តាមរយៈ Wi-Fi និងប្រើបញ្ជាពីចំងាយឆ្ងាយក៏បានដូចគ្នា។ កម្មវិធី NFC ប្រើសំរាប់បញ្ជាម៉ាស៊ីនបោកដោយមិនប្រើ Wi-Fi តែត្រូវប្រើនៅកែ្បរម៉ាស៊ីនបោក (អាចប្រើបានតែសម្រាប់ស្មាតហ្វូន Android ប៉ុណ្ណោះ) ។