ក្រុមហ៊ុន ជាងបាក់ វណ្ណហុង លក់ និង ផលិតគ្រឿងអលង្ការ ដែលឈានមុខគេនៅប្រទេសកម្ពុជា និង មានបទពិសោធន៏ជាង ២០ឆ្នាំ មកហើយ ។បច្ចុប្បន្នក្រុមហ៊ុន មាន៣សាខា គឺ សាខាភ្នំពេញ សាខាបាត់ដំបង និង សាខាសៀមរាប ។
គ្រឿងអលង្ការដែលកំពុងបញ្ចេញពន្លឺ ភ្លឺចែងចាំងដ៏គួរអោយទាក់ទាញ និងរំលេចចេញនូវភាពដ៏ស្រស់ស្អាត គួរជាទីពេញចិត្តសំរាប់អ្នកប្រើប្រាស់ គឺជាគោលដៅចំបង ដែលហាង ជាងបាក់ យើងខ្ញុំប្ដេជ្ញាចិត្តសំរេចអោយបាន ។
វាចាប់ផ្ដើមចេញ ពីគំនិតច្នៃប្រឌិតដ៏អស្ចារ្យនៃការគូរ និង រចនាម៉ូតគ្រឿងអលង្ការដោយដៃ និង ប្រព័ន្ធកំព្យូទ័រផងដែរ ជាងនេះទៅទៀតម៉ូតគំរូទាំងអស់នោះ ក៏បានយកមកវិភាគ និងកំណត់ខ្នាតជាក់ស្តែង រី រចនាបន្ថែមនៅលើប្រព័ន្ធកំព្យូទ័រ ដែលប្រើប្រាស់នៅកម្មវិធីទាន់សម័យ. បន្ទាប់ពីការគូរ ពូកយើងបានប្រើប្រាស់ម៉ាស៊ីនដែលបំពាក់នូវបច្ចេកវិទ្យាចុងក្រោយគេបង្អស់ ដើម្បីសំរេចបាននៅលទ្ធផល នៃការចាក់ពុម្ភ ដែលមានភាពលំអិតទៅលើក្បាច់ក្បូររចនា នៃគ្រឿងអលង្ការផងដែរ ។
ចំណែកឯការសំអាត និង ការខាត់គឺជាផ្នែកមួយដែលមិនអាចខកខានបានក្នុងការធ្វើអោយគ្រឿងអលង្ការ មានសោភ័ណភាពល្អប្រណិតថែមមួយកំរិតទៀតផងដែរ ។
ដើម្បីសំរេចបាននូវការដាក់បញ្ចូលគ្រាប់ពេជ្រទៅក្នុងសំបកមាស អោយមានភាពល្អ ឥតខ្ចោះ ការត្រួតពិនិត្យគុណភាព ត្បូងពេជ្រយ៉ាងល្អិតល្អន់ ក៏ជាដំណាក់កាលយ៉ាងសំខាន់មួយផងដែរ ពួកយើងយកចិត្តទុកដាក់ជាចាំបាច់ក្នុងការជ្រើសរើសត្បូងពេជ្រដែលមានទំងន់ សមាមាត្រស្ដង់ដារ ចរណៃល្អ មិនមានស្នាម និង កំរិតពណ៏ល្អប្រសើរ ដែលគោរពតាមគោលការណ៏ នៃស្ថាប័នវាយ តំលៃគុណភាព គ្រាប់ពេជ្រនៅសហរដ្ឋអាមេរិចហៅកាត់ថា GIA ។
ជាមួយនឹងបុគ្គលិកដាំដ៏ជំនាញ របស់យើង អមជាមួយនឹងការប្រើប្រាស់ម៉ាស៊ីន មៃគ្រូស្កូប ដែលបានធ្វើអោយការដាំ ការសំរួលគ្រឿងអលង្ការ ប្រាកដជាធានាបាននូវភាពលេចធ្លោរដ៏អស្ចារ្យ នៃពន្លឹគ្រាប់ពេជ្រ នីមួយៗរបស់គ្រឿងអលង្ការ ។
ជាងនេះទៅទៀត ការធានាបាននូវគុណភាព និង ភាពភ្លឺរលោងរបស់គ្រឿងអលង្ការ ត្រូវបានសំរេចតាមរយៈដំណើរការក្រូម៉េ ដែលយើងផ្តោតអារម្មណ៏ទៅនឹងការប្រើប្រាស់ម៉ាស៊ីនក្រូម៉េទំនើប បំពាក់ទៅដោយបច្ចេកវិទ្យាចុងក្រោយគេបំផុតផងដែរ។
ដើម្បីសំរេចបាននូវ បទដ្ឋានគ្រឿងអលង្ការ ដែលល្អឥតខ្ចោះ និង ប្រណិតហាងជាងបាក់ វណ្ណហុង យើងខ្ញុំបានខិតខំសំរេចនូវគោលដៅចំបង ចំនួន៣ធំៗ គឺ ធនធានមនុស្សដែលមានទេពកោសល្យ និង សមត្ថភាពពិតប្រាកដ ជាមួយនឹងគុណភាពនៃការផលិត គ្រឿងអលង្ការយ៉ាង ផ្ចិតផ្ចង់ និង ការផ្ដល់ទំនុកចិត្តនៃសេវាកម្មបំរើអតិថិជន លំដាប់ស្ដង់ដារ ពីសំណាក់បុគ្គលិកផ្នែកលក់ របស់យើង ។
យើងមានភាពជឿជាក់យ៉ាងមុតមាំ ទៅលើអនាគត និងភាពរីកចំរើនលើទីផ្សារគ្រឿងអលង្ការ ក្នុងប្រទេសកម្ពុជា ដែលនេះជាទស្សនៈវិស័យ របស់ហាង ជាងបាក់ វណ្ណហុង ក្នុងការផលិតគ្រឿងអលង្ការដែលល្អ ផ្ដាច់គេជូនអស់លោកអ្នក ។
សូមអរគុណដល់អតិថិជន ទាំងអស់ដែលតែងតែជ្រើសរើស គ្រឿងអលង្ការរបស់ CBVH យើងខ្ញុំ ៕