
ស្ថិតនៅក្នុងបន្ទប់ Show room នៅក្នុងរោងចក្រផលិតស្រាបៀរកម្ពុជា (CBL) កាលពីរសៀលថ្ងៃទី10 ខែសីហា ម្សិលមិញនេះ ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីប្រគល់រង្វាន់លើកទី 3 សម្រាប់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានឈ្នះពីកម្មវិធីចាប់រង្វាន់កាលពីថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2017 នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្ត្រី Anchor Fun Zone។ កម្មវិធីពិសេសនេះមានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រងក្រុមហ៊ុន ភ្ញៀវកិត្តិយស ស្វាមីភរិយាថ្មីចំនួន 36 គូ និងអ្នកសារព័ត៌មានមកពីច្រើនស្ថាប័ន ។

នៅក្នុងឱកាសនោះ ថ្នាក់គ្រប់គ្រងក្រុមហ៊ុនស្រាបៀរអាន់ឆ័រ បានសម្តែងនូវក្តីសោមនស្សរីករាយដោយមានប្រសាសន៍ថា កម្មវិធីប្រគល់រង្វាន់លើកទី 3 នេះបានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណជាពិសេស និងដ៏ជ្រាលជ្រៅ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះគូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន ហើយជាសក្ខីភាព នៅថ្ងៃនេះយើងបានប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅ ឆ្នេរឋានសួគ៏ Krabi ជូនគូស្វាមីភរិយាថ្មីចំនួន 15គូ ទូរទស្សន៍ Smart TV 55អ៊ីញ ជូនគូស្វាមីភរិយាថ្មីចំនួន 11គូ និង កាម៉េរា Sony Alpha ជូនគូស្វាមីភរិយាថ្មីចំនួន 10 គូ ។
គួរបញ្ជាក់ថា ស្រាបៀរ អាន់ឆ័រ ពិតជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិដែលឈ្នះពាន់រង្វាន់ផ្នែកគុណភាពជាបន្តបន្ទាប់សរុបជាង 30 មេដាយ ជាពិសេសជាស្រាបៀរពេញនិយមបំផុតសម្រាប់យុវវ័យសម័យថ្មី មានរសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍ រីករាយ ដែលស័ក្តិសមបំផុតសម្រាប់ទទួលភ្ញៀវកិត្តិយស ក្នុងពិធីអាពាហ៍ពិពាហ៍ ថែមទាំងមានកម្មវិធីផ្តល់ជូនរង្វាន់ដ៏សន្ធឹកសន្ធាប់សម្រាប់អតិថិជនរបស់ខ្លួន។ សម្រាប់ឆ្នាំ 2017 នេះ អតិថិជនដែលជាវស្រាបៀរអានឆ័រ កំប៉ុង ឬ ដបចាប់ពី 20 ឡើង ទទួលបានសៀវភៅកត់ចំណងដៃ ប៊ិច កាបូប និងប័ណ្ណផ្សងសំណាងដើម្បីមានឱកាសឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅឆ្នេរឋានសួគ៌ Krabi ទូរទស្សន៍ម៉ាក Sony Android ទំហំ 55 អ៊ីញ និងកាម៉េរាម៉ាក Sony ជាច្រើនរង្វាន់។ ជាពិសេសរាល់ការជាវចាប់ពី 120 កេសឡើង នឹងទទួលបានកញ្ចប់ក្រេបចន្ទទឹកឃ្មុំនៅខេត្តព្រះសីហនុរយៈពេល 2 ថ្ងៃ 1យប់។ ការផ្តល់ជូននេះសម្រាប់តែគូស្វាមីភរិយា 1000 គូដំបូងប៉ុណ្ណោះ។


ចំពោះគូស្វាមីភរិយាថ្មី ដែលមិនមានសំណាងឈ្នះរង្វាន់ពីកម្មវិធីពិសេស សូមកុំទាន់អស់សង្ឃឹមនៅមានការចាប់ឆ្នោតផ្តាច់ព្រ័ត្រនៅ ថ្ងៃទី 15 តុលា 2017 ខាងមុខនេះ។
សូមទទួលយកភាពសប្បាយរីករាយពិតប្រាកដក្នុងថ្ងៃអាពាហ៍ពិពាហ៍ជាមួយរសជាតិស្រទន់នៃស្របៀរអាន់ឆ័រ ព្រមទាំងឈ្នះដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅឆ្នេរឋានសួគ៌ Krabi រហូតដល់ 60 គូ។ រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ! ពិសាដោយការទទួលខុសត្រូវ៕
