(ភ្នំពេញ) ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២០ ៖ ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់…តម្លៃសមរម្យ…និងសេវាកម្មដ៏ល្អឥតខ្ចោះជូនដល់អតិថិជនគ្រប់លំដាប់ថ្នាក់ក៏ដូចជាការអភិវឌ្ឍន៍ឥតឈប់ឈរប្រកបដោយចីរភាព…តម្លាភាព…សមភាព…និងគុណភាពដល់សហគមន៍ដែលខ្លួនកំពុងធ្វើប្រតិបត្តិការគឺជាចក្ខុវិស័យស្នូលរបស់ក្រុមហ៊ុន សាមសុង!
នេះជាលើកទី 2 ហើយដែលក្រុមហ៊ុន សាមសុង បានយកចិត្តទុកដាក់ដោយបង្កើតនូវវគ្គសិក្សាដែលមានឈ្មោះថា Samsung Tech Institute ជូនដល់សិក្ខាកាមដែលកំពុងសិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសហៅកាត់ថា (NTTI) សម្រាប់ឆ្នាំ2020 នេះ។
សូមបញ្ជាក់ថាវគ្គសិក្សាថ្មីនេះគឺមានរយៈពេលចំនួន 9 សប្តាហ៍ ដែលចាប់ផ្តើមពីថ្ងៃទី 05 ខែកញ្ញា ឆ្នាំ2020 នេះតទៅដោយផ្តោតសំខាន់លើមុខជំនាញសំខាន់ៗ និងពិសេសដូចជា៖
* ជំនាញជួសជុលផ្នែកបរិក្ខារអេឡិចត្រូនិច (CE)៖ ម៉ាស៊ីនត្រជាក់…ម៉ាស៊ីនបោកខោអាវ…ទូទឹកកក…និងទូរទស្សន៍។
* ជំនាញស្មាតហ្វូន (IM)៖ ទូរស័ព្ទវៃឆ្លាត
សូមរំឮកផងដែរថាសម្រាប់វគ្គសិក្សានេះទាំងគ្រូបង្គោល និងសាស្ត្រាចារ្យទាំងអស់ គឺសុទ្ធសឹងតែត្រូវបានបំពាក់បំប៉នយ៉ាងល្អ និងយកចិត្តទុកដាក់បំផុតពីអ្នកជំនាញរបស់ក្រុមហ៊ុន សាមសុង។
អ្វីដែលពិសេស និងអស្ចារ្យបំផុតក្រោយពីការបញ្ចប់វគ្គសិក្សា វិទ្យាស្ថានក៏មានរៀបចំការប្រឡងដោយតឹងរ៉ឹងបំផុតដើម្បីជ្រើសរើសសិក្ខាកាមឆ្នើម…មានពិន្ទុខ្ពស់ជាងគេ…និងលេចធ្លោជាងគេឱ្យមានឱកាសទៅបន្តហាត់ការបន្ថែមទៀតនៅឯមជ្ឈមណ្ឌលសេវាកម្មជួសជុលផលិតផល សាមសុង ផងដែរ!
ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ និងធំជាងគេក្នុងពិភពលោក ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយក៏ សាមសុង នៅតែព្យាយាមប្រឹងប្រែងបំផុតធ្វើយ៉ាងណាផ្តល់ជូននូវការសិក្សា និងបណ្តុះបណ្តាលបន្តបន្ទាប់ទៀតដើម្បីបង្កើននូវជំនាញ ចំណេះដឹង ដល់សហគមន៍ទូទាំងពិភពលោកទាំងមូលក៏ដូចជាប្រទេសកម្ពុជា ផងដែរ។
ជាចុងក្រោយ ក្រុមហ៊ុន សាមសុង សូមលើកទឹកចិត្ត និងជម្រុញឱ្យសិក្ខាកាមទាំងអស់ថែទាំសុខភាពឱ្យបានល្អ…តស៊ូព្យាយាម អត់ធ្មត់ខិតខំប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះដឹង…ជំនាញដើម្បីក្លាយខ្លួនជាកម្លាំងស្នូល និងធនធានមនុស្សដ៏មានសក្តានុពលសម្រាប់ភាពរីកចម្រើនដល់ខ្លួនឯង…ក្រុមគ្រួសារ…សហគមន៍…សង្គម…និងប្រទេសជាតិទាំងមូល។