ពន្លឺដ៏ភ្លឺស្វាងបំផុតនៅក្នុងវិស័យអចលនទ្រព្យប្រចាំប្រទេសនឹងត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ស្ថិតនៅរាជធានីភ្នំពេញ សម្រាប់ការប្រគល់ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards លើកទី៥ ដែលព្រឹត្តិការណ៍នេះត្រូវបាននាំមកជូនដោយ Hitachi Elevators and Escalators ដែលបានប្រព្រឹត្តទៅនៅថ្ងៃសុក្រទី៤ ខែកញ្ញា។
ពានរង្វាន់ប្រមាណច្រើនជាង ៣០ និងគោរមងារខ្ពស់បំផុតដែលមានភាពខុសៗគ្នាជាង ២៥ ត្រូវបានប្រគល់ជូនក្រុមហ៊ុនស្ទើរតែទាំងអស់ ដែលតំណាងឱ្យក្រុមហ៊ុននិងគម្រោងអភិវឌ្ឍន៍ល្អបំផុតនៅក្នុងប្រទេស។
ក្នុងចំណោមក្រុមហ៊ុនទទួលជ័យលាភីចំនួន ៨ ដែលបានឈ្នះពានរង្វាន់ ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd. ជាក្រុមហ៊ុនដែលបានទទួលពានរង្វាន់ធំបំផុតប្រចាំរាត្រីស្រមោស។ ក្រុមហ៊ុននេះត្រូវបានផ្តល់គោរមងារជាក្រុមហ៊ុនអភិវឌ្ឍន៍ល្អបំផុត និងក្រុមហ៊ុនអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះល្អបំផុត (Best Developer and Best Mixed Use Developer) សម្រាប់ការងារឆ្នើមលើគម្រោង Flatiron របស់ខ្លួន, ដោយបានឈ្នះពានរង្វាន់ចំនួន៤ រួមទាំង ការអភិវឌ្ឍន៍អាប់ផាតមិនផ្តល់សេវាកម្មល្អបំផុត និងការរចនាស្ថាបត្យកម្មប្រើប្រាស់ចម្រុះល្អបំផុត (Best Serviced Apartment Development and Best Mixed Use Architectural Design។
ក្រុមហ៊ុនដែលបានឈ្នះពានរង្វាន់មួយទៀត គឺក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd. ដោយទទួលបានពានរង្វាន់ក្នុងប្រភេទជាក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខល្អបំផុត (Best Breakthrough Developer) ។ ក្រុមហ៊ុននេះក៏ទទួលបាននូវរង្វាន់អភិវឌ្ឍន៍ចម្បងចំនួនពីរប្រចាំព្រឹត្តិការណ៍រាត្រីស្រមោស គឺរង្វាន់សម្រាប់ការអភិវឌ្ឍន៍ខុនដូល្អបំផុត (កម្ពុជា) និងការអភិវឌ្ឍន៍ខុនដូល្អបំផុត (ភ្នំពេញ) សម្រាប់គម្រោង Urban Village និង Factory Phnom Penh។
ក្រុមហ៊ុន ប៉េងហួត គ្រុប (Peng Huoth Group) ដែលបានឈ្នះពានរង្វាន់ចំនួនបួនលើកជាក្រុមហ៊ុនអភិវឌ្ឍន៍ល្អបំផុត បានឈ្នះពានរង្វាន់ថ្មីជាក្រុមហ៊ុនអភិវឌ្ឍន៍របៀបរស់នៅល្អបំផុត (Best Lifestyle Developer)។ គម្រោងទីក្រុងដ៏មហិមា ស្តារផ្លាទីនឹមអេកូខូលិចសិនជំហានទី១ (Star Platinum Eco Collection Phase I) បានទទួលរង្វាន់អភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (កម្ពុជា)។
ក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd. ដែលបានទទួលការកោតសរសើរយ៉ាងខ្លាំងចំពោះការទទួលបាននូវគោរមងារជាក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខល្អបំផុត និងជាក្រុមហ៊ុនអភិវឌ្ឍន៍របៀបរស់នៅល្អបំផុត (Best Breakthrough Developer and Best Lifestyle Developer) បានឈ្នះពានរង្វាន់ចំនួន៣ សម្រាប់គម្រោងអភិវឌ្ឍន៍ខុនដូ អគារ Morgan Tower និងគម្រោងខុនដូ Morgan EnMaison របស់ខ្លួន។
ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងផ្សេងទៀតសម្រាប់ទីតាំងស្ថិតនៅក្រៅទីក្រុងភ្នំពេញ ក៏មានវត្តមានក្នុងការប្រកួតប្រជែងពានរង្វាន់ក្នុងវិស័យដ៏មានកិត្យានុភាពក្នុងឆ្នាំនេះផងដែរ។ គម្រោងភូមិបាគង(Bakong Village) និងគម្រោងរូស៍អេបផលស្វែរ(Rose Apple Square) បានឈ្នះពានរង្វាន់ថ្មី សម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងល្អបំផុត (សៀមរាប) និងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (សៀមរាប) (Best Township Development (Siem Reap) and Best Residential Development (Siem Reap))។ រង្វាន់ថ្មីផ្សេងមួយទៀតសម្រាប់ការអភិវឌ្ឍន៍ខុនដូល្អបំផុត (ជាយក្រុងភ្នំពេញ) បានទៅគម្រោង La Vista One ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Yin Yi Venture Co., Ltd ។
បុគ្គលឆ្នើមសម្រាប់អចលនៈទ្រព្យកម្ពុជាប្រចាំឆ្នាំ ត្រូវបានប្រគល់ជូនលោក Hok Kang ដែលជាស្ថាបនិក និងជានាយកក្រុមហ៊ុន Urbanland Asia Investment Co., Ltd និងក្រុមហ៊ុន HKA & Partner។ ពានរង្វាន់តែមួយគត់គឺមិនត្រូវបានជ្រើសរើសដោយគណៈកម្មការវាយតម្លៃទេប៉ុន្តែដោយអ្នកកែសំរួលរបាយការណ៍ PropertyGuru Property អ្នកទទួលបានគោរមងារនេះត្រូវបានជ្រើសរើសដោយការអភិវឌ្ឍន៍គំរូរបស់គាត់ដែលបានបង្កើនគុណភាពអគារនិងស្តង់ដាររចនានៅក្នុងប្រទេសកម្ពុជា។ ផលប័ត្រនៃគម្រោងរបស់គាត់ផ្តោតលើការផ្តល់ “កន្លែងជាច្រើនដែលប្តេជ្ញាចំពោះព្រះរាជាណាចក្រ ប្រជាជននិងអនាគត” ពីផ្ទះដែលមានតំលៃសមរម្យដែលអាចអោយប្រជាជននៅជាយក្រុងអាចរស់នៅប្រកបដោយភាពថ្លៃថ្នូរហូតដល់សណ្ឋាគារប្រណីតដែលលើកកម្ពស់ដល់ការយល់ដឹងអំពីបរិស្ថានផងដែរ។
វិធានការសុវត្ថិភាពត្រូវបានអនុវត្តនៅនឹងកន្លែងនាថ្ងៃរៀបចំព្រឹត្តិការណ៍រាត្រីស្រមោស ដែលរួមបញ្ចូលទាំងការពិនិត្យកម្តៅ លើភ្ញៀវនិងបុគ្គលិក ការចែកម៉ាសដល់បុគ្គលិកសណ្ឋាគារទាំងអស់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ ព្រមទាំងដាក់ឱ្យមានការលាងសម្អាតអនាម័យដៃនៅពេលចុះឈ្មោះ។ ចំនួនតុនៅក្នុងសាលប្រជុំគឺមានចំនួនកំណត់ ដើម្បីធានាឱ្យបាននូវគម្លាតសង្គមសុវត្ថិភាព។
លោក Hari V. Krishnan នាយកប្រតិបត្តិនិងជានាយកគ្រប់គ្រងក្រុមហ៊ុន PropertyGuru Group បានមានប្រសាសន៍ថា “យើងមានសុទិដ្ឋិនិយមថាអ្នកឈ្នះពានរង្វាន់និងអ្នកទទួលគោរមងារខ្ពស់បំផុត ពី ពានរង្វាន់ PropertyGuru Cambodia Property Awards នឹងឈានមុខគេក្នុងការជួយអ្នកស្វែងរកអចលនទ្រព្យឱ្យកាន់តែប្រសើរ មានជម្រើសកាន់តែទូលំទូលាយក្នុងការស្វែងរកគេហដ្ឋាននិងប្រភេទអចលនទ្រព្យផ្សេងទៀតទូទាំងព្រះរាជាណាចក្រ។ គម្រោងលេចធ្លោទាំងនេះ ពិតជាមានសក្ខីភាពចំពោះភាពរឹងមាំនិងភាពធន់ដោយអ្នកសាងសង់ផ្ទាំងគំនូរអាគារខ្ពស់ៗក្នុងប្រទេស នាសម័យដ៏អស្ចារ្យនេះ” ។
គណៈកម្មការវាយតម្លៃ មានការចូលរួមពី ប្រធានពានរង្វាន់ លោក សន សៀប (Sorn Seap) ជាស្ថាបនិកនិងជានាយកក្រុមហ៊ុន Key Real Estate Co., Ltd, លោក David Littlejohn ជាអ្នកគ្រប់គ្រងផ្នែកទីផ្សារនិងផ្នែកលក់នៃក្រុមហ៊ុន Comin Khmere, អ្នកស្រី Jenny Chea Sok You ជានាយកស្ថាបត្យករនិងជានាយកគ្រប់គ្រងក្រុមហ៊ុន CMED Construction លោក Jovany Antonio ជានាយកនិងជាស្ថាបនិកក្រុមហ៊ុន CMS Property Management, លោក Michel Cassagnes ជានាយកគ្រប់គ្រងក្រុមហ៊ុន Archetype Cambodia, លោក Pak Chanlino ជាដៃគូគ្រប់គ្រងនិងជាមេធាវីនៃក្រុមហ៊ុនមេធាវី Vinaya, លោក Simon Griffiths ជានាយកគ្រប់គ្រងក្រុមហ៊ុន The Mall Company, លោកបណ្ឌិត Simon Vancliff ជានាយកប្រតិបត្តិក្រុមហ៊ុន WB Sport Village Co., Ltd. និងលោកស្រី Thida Ann ជានាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia។
ក្រុមហ៊ុន BDO Cambodia បានចូលរួមត្រួតពិនិត្យនិងគាំទ្រដល់ដំណើរការនៃការវិនិច្ឆ័យដោយតម្លាភាពនិងយុត្តិធម៌ ប្រកបដោយក្រមសីលធម៌និងភាពហ្មត់ចត់ ក្រោមការត្រួតពិនិត្យដោយលោក Lim Seng Siew ជាដៃគូ , លោកស្រី Va Dalis ជំនួយការអ្នកគ្រប់គ្រង និងលោក Phan Darasy បុគ្គលិកជាន់ខ្ពស់។
ពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី៥ ក្នុងឆ្នាំ២០២០នេះ ត្រូវបានគ្រាំទ្រដោយក្រុមហ៊ុន Hitachi Elevators & Escalators ដែលជាក្រុមហ៊ុនដៃគូឧបត្ថម្ភ platinum sponsor, ក្រុមហ៊ុន CBRE Cambodia ដែលជាក្រុមហ៊ុនដៃគូឧបត្ថម្ភ gold sponsor, ក្រុមហ៊ុន Jotun និងក្រុមហ៊ុន CAM Business Consultancy ដែលជាក្រុមហ៊ុនដៃគូឧបត្ថម្ភ silver sponsors, ទស្សនាវដ្តីផ្លូវការ PropertyGuru Property, ដៃគូផ្សព្វផ្សាយ Construction & Property, ទស្សនាវដ្តី Southeast Asia Globe, ក្រុមហ៊ុនផ្សព្វផ្សាយ Siemreap.net និងក្រុមហ៊ុន BizKhmer, ដៃគូទំនាក់ទំនងសាធារណៈផ្លូវការនៃក្រុមហ៊ុន Two Way PR ដៃគូសប្បុរសធម៌ Right To Play និងអ្នកគ្រប់គ្រងផ្លូវការនៃក្រុមហ៊ុន BDO។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមអ៊ីមែល [email protected] ឬចូលអានគេហទំព័រផ្លូវការ៖