ក្រុមហ៊ុន ដាវ ដឹ ខេក មានកិត្តិយសសូមជម្រាបជូនសាធារណជន ជាពិសេសអ្នកសារព័ត៌មានឱ្យបានជ្រាបថា ក្រុមហ៊ុន ដាវ ដឹ ខេក នឹងរៀបចំសន្និសីទសារព័ត៌មានមួយស្តីពី «ការបើកវគ្គបណ្តុះបណ្តាលធ្វើនំលើកទី3 ដ៏ធំមួយនៅកម្ពុជា របស់ក្រុមហ៊ុន ដាវ ដឹ ខេក និងពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងក្រុមហ៊ុន ដាវ ដឹ ខេក ជាមួយក្រុមហ៊ុន Bliss Weeding, Home Photography និង Metro Catering & Event » ដើម្បីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់សាធារណជន ដែលមានការគាំទ្រច្រើនពីសំណាក់សាធារណជន ដែលធ្លាប់ទទួលបានជោគជ័យ 2លើករួចមកហើយ លើការបណ្តុះបណ្តាលអំពីរបៀបធ្វើនំនាពេលកន្លងមក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ លើវិស័យចំណីអាហារ។
សន្និសីទនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី27 ខែសីហា ឆ្នាំ2020 ចាប់ពីវេលាម៉ោង 1រសៀលតទៅ នៅ Factory Phnom Penh ។
ចំពោះវគ្គបណ្ដុះបណ្តាលអំពីវិធីធ្វើនំ នឹងរៀបចំឡើង ចាប់ពីថ្ងៃទី4 ដល់ថ្ងៃទី8 ខែកញ្ញា ឆ្នាំ2020 ក្នុងគោលបំណងលើកកម្ពស់ វិស័យម្ហូបអាហានៅកម្ពុជា ព្រមទាំងផ្តល់ចំណេះដឹងដល់សិក្ខាកាម ដែលចង់សិក្សាជំនាញធ្វើនំច្រើនប្រភេទ ដែលជាជំនាញកំពុងពេញនិយម នាពេលបច្ចុប្បន្ន និងសម្រាប់អ្នកដែលចង់បង្កើតមុខរបរផ្ទាល់ខ្លួន ដោយស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ជាមួយនឹងតម្លៃសិក្សាយ៉ាងពិសេស ព្រមទាំងមានគ្រូបណ្តុះបណ្តាលដែលមានជំនាញច្បាស់លាស់ទៀតផង។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្ដាលនេះ នឹងធ្វើតាមវិធានសុវត្តិភាព ក្នុងការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-19 ក្នុងវិស័យទេសចរណ៍ ដែលដាក់ចេញដោយក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍។
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលខិតខំទប់ស្កាត់ជំងឺកូវីដ-19 បានជោគជ័យ ធ្វើឱ្យកម្មវិធីនេះ ដំណើរទៅការបាន និងអរគុណដល់ដៃគូសហការនិងភ្ញៀវកិត្តិយស ជាពិសេសអ្នកសារព័ត៌មានទាំងអស់ ដែលនឹងអញ្ជើញចូលរួមនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការ«ការបើកវគ្គបណ្តុះបណ្តាលធ្វើនំលើកទី3 របស់ ក្រុមហ៊ុន ដាវ ដឹ ខេក និងចុះអនុស្សរណៈយោគយល់ រវាងក្រុមហ៊ុន ដាវ ដឹ ខេក ជាមួយក្រុមហ៊ុនBliss Weeding, Home Photography និងMetro Catering & Event» និងទទួលយកនូវព័ត៌មាន ព្រមទាំងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់សាធារណជន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរស័ព្ទលេខ៖ 012 535 686