ក្រុមហ៊ុន N.C.X. Company Limited ថ្មីនេះ បានប្រារព្ធការប្រគំតន្ត្រីដ៏ធំមួយនៅទីក្រុងកោះពេជ្រ ដែលមានឈ្មោះ “ GEN S STYLE YOUR LIFE “។ ក្នុងកម្មវិធី GEN S STYLE YOUR LIFE ដ៏ភ្ញាក់ផ្អើលនេះ មានតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រទេសថៃ ជាច្រើនបានបង្ហាញខ្លួនបកស្រាយនូវបទចម្រៀងល្បីៗជាច្រើនបទ។ គួរបញ្ជាក់ផងដែរថា កម្មវិធី GEN S STYLE YOUR LIFE ដែលមិនធ្លាប់មានពីមុនមកមួយនេះ ក៏មានការចូលរួមពីទស្សនិកជន និងយុវវ័យដែលស្រឡាញ់ចូលចិត្តក៏ដូចជាគាំទ្រដល់ម៉ូតូម៉ាក ហុងដា ទាំងអស់ប្រមាណជាង 4000នាក់។
ឆ្លៀតក្នុងឱកាសនេះ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក Ben Kiasrithanakorn ដែលជាប្រធានក្រុមហ៊ុន N.C.X. Company Limited ក៏ដូចជាគណៈគ្រប់គ្រង ក្រុមហ៊ុន អិន ស៊ី អិច ហុងដា (N.C.X. HONDA) និងភ្នាក់ងារចែកចាយ ក្រុមហ៊ុន អិន ស៊ី អិច ហុងដា (N.C.X. HONDA) ដែលបានបង្កើតកម្មវិធី GEN S STYLE YOUR LIFE មួយនេះឡើង។
ជាមួយកម្មវិធី GEN S STYLE YOUR LIFE ក្រុមហ៊ុន អិន ស៊ី អិច ហុងដា (N.C.X. HONDA) មិនគ្រាន់តែផ្តល់ជូន នូវភាពរំភើបសប្បាយរីកយរាយប៉ុណ្ណោះទេថែមទាំងធ្វើការបង្ហាញនូវ ម៉ូតូ ម៉ាក ហុដា Scoopy i (All New Honda Scoopy i) និង ហុងដា BeAT (New Honda BeAT) ដ៏ថ្មីសន្លាងជាមួយនឹងបច្ចេកវិទ្យាទំនើបគ្រប់ម៉ូឌែលទាំងអស់។ អ្វីដែល ពិសេសបំផុតនោះគឺ ម៉ូតូ ម៉ាក ហុងដា Scoopy i គឺទទួលបានការគាំទ្រ និងពេញនិយមបំផុតក្នុងព្រះរាជាណាចក្រកម្ពុជាដោយសារតែ Scoopy i ត្រូវបានរចនាឡើងជាមួយនឹងរូបរាងដ៏ស្រស់ស្អាតគួរឱ្យទាក់ទាញ និងបច្ចេកវិទ្យាទំនើបរបស់ ក្រុមហ៊ុន អិន ស៊ី អិច ហុងដា (N.C.X. HONDA)។
គួររំឭកផងដែរថា ក្នុងឆ្នាំនេះដោយសារតែមានការគាំទ្រយ៉ាងច្រើនពីប្រជាជនកម្ពុជាពិសេសពីសំណាក់យុវវ័យ ក្រុមហ៊ុន N.C.X. Company Limited ក៏បានបង្ហាញជូន និងនាំចូលនូវប្រភេទម៉ូតូម៉ាកថ្មីបំផុតមកក្នុង ទីផ្សារប្រទេសកម្ពុជានា សតវត្សរ៍ទី 21នេះ គឺម៉ូតូ ម៉ាក ហុងដា BeAT (New Honda BeAT) ដើម្បីបំពេញតាមសេចក្តីត្រូវការក៏ដូចជាធ្វើឱ្យបែបផែនជីវិតរបស់ប្រជាជនកម្ពុជាទាំងអស់កាន់តែទំនើប និងទាន់សម័យផងដែរ។
អ្វីដែលធ្វើឱ្យកម្មវិធី GEN S STYLE YOUR LIFE កាន់តែរំភើបនោះគឺអ្នកចូលរួមទាំងអស់នឹងទទួលបានការបើកបរសាកល្បងម៉ូតូទំនើបដោយសេរី។លើសពីនេះទៅទៀតក៏នៅមានការលេងហ្គេមសប្បាយៗជាច្រើន។ជាពិសេសអ្នកចូលរួមទស្សនាទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ធំម៉ូតូ ម៉ាក ហុងដា Scoopy i ដ៏ថ្មីទំនើបចំនូន 2គ្រឿង និងរង្វាន់ជាច្រើនទៀតផងដែរ។
ជាចុងក្រោយក្រុមហ៊ុន N.C.X. Company Limited សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះភ្នាក់ងារចែកចាយ ហុងដា ទាំង 25 ខេត្ត-ក្រុង ដៃគូសហការ និងអតិថិជនទាំងអស់ដែលតែងតែស្រឡាញ់ក៏ដូចជាគាំទ្រ ម៉ូតូ ម៉ាក ហុងដាទាំងអស់។នាពេលខាងមុខក្រុមហ៊ុន N.C.X. Company Limited សូមសន្យាថានឹងនាំមកជូននូវព្រឹត្តការណ៍រំភើបសប្បាយរីករាយក៏ដូចជា បច្ចេកវិទ្យាដ៏ទំនើប និងថ្មីដើម្បីបំពេញតាមសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជាបន្តទៀត។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ 010 922 922 ឬ តាមបណ្តាញទំព័រ Facebook: Honda Cambodia- NCX