មហាលាភឡូតូបានបើកសម្ពោធឆ្នោតថ្មីរបស់ខ្លួនជាផ្លូវការនៅថ្ងៃនេះក្នុងប្រទេសកម្ពុជា។ ឆ្នោតមហាលាភគឺជាប្រព័ន្ធឆ្នោតថ្មីដែលផ្តល់អោយនូវភាពសុក្រឹតទៅកាន់ប្រជាជនកម្ពុជាទាំងអស់ក្នុងការឈ្នះ ដើម្បីមានឱកាសអាចផ្លាស់ប្តូរកម្រិតជីវភាពរបស់ពួកគាត់។
ការចាប់ឆ្នោតជាលើកដំបូងនឹងប្រព្រិត្តិទៅនៅម៉ោង 4:45 រសៀលថ្ងៃទី 2 ខែឧសភាជាមួយរង្វាន់ធំ Jackpot ចំនួន 300 លានរៀល ឬ $75,000 ។ រៀងរាល់ថ្ងៃបើគ្មានអ្នកឈ្នះរង្វាន់ធំនេះនឹងបូកបញ្ចូលទៅថ្ងៃចាប់បន្ទាប់ទៀតជាមួយទឹកប្រាក់ 2 លានរៀន ឬ 500 បន្ថែម។
នាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុនមហាលាភឡូតូ លោក ផូង វ៉ាន់ហាច បានមានប្រសាសន៍ថា៖ ក្រុមការងាររបស់លោកបានធ្វើការច្រើនខែមកហើយដោយចុះទៅស្រាវជ្រាវស្វែងយល់ពីមតិយោបល់អ្នកលេងឆ្នោតទាំងអស់ទូទាំងប្រទេស។ យើងទទួលស្គាល់ថាការលេងឆ្នោតមានសន្ទុះខ្លាំងទាំងនៅទីក្រុងនិងតាមទីជនបទវាបានទាក់ទាញចំណាប់អារម្មណ៍អ្នកលេងគ្រប់វ័យនិងគ្រប់ស្រទាប់វណ្ណៈ។ ប៉ុន្តែយើងបានរកឃើញថាទំនុកចិត្ត និងតម្លាភាពគឺជាបញ្ហាមួយដែលអតិថិជនលេងឆ្នោតចង់បានក្នុងការលេងរបស់ពួកគាត់។
លោកមានប្រសាសន៍ទៀតថា៖ មហាលាភបានដោះស្រាយកង្វល់ទាំងនេះ ដោយប្រើបច្ចេកវិទ្យាថ្មី ដើម្បីសុវត្ថិភាព និងបានបញ្ជាក់ទៀតថាគ្រប់ការចាប់ឆ្នោតទាំងអស់ត្រូវធ្វើការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ CTN ជារៀងរាល់ថ្ងៃនៅវេលាម៉ោង 4:45 រសៀលជាមួយគណៈកម្មាធិការចាប់ឆ្នោត។ អ្នកលេងឆ្នោតអាចលេងបាននៅគ្រប់សាខាវីងទាំងអស់បច្ចុប្បន្នមាន 2500 សាខាហើយនឹងឈានទៅដល់ 4800 សាខាវីងទូទាំងប្រទេសរួមតែមួយនៅចុងខែឧសភានេះ ពួកយើងនឹងផ្តល់សេវាកម្មជាច្រើនទៅលើឆ្នោតប្រកបដោយបច្ចេកទេសទំនើបដល់អតិថិជនទាំងអស់ដែលមានភាពត្រឹមត្រូវនិងតម្លាភាព។
លោក ផូង វ៉ាន់ហាច បានថ្លែងថា៖«ពួកយើងនឹងផ្តល់នូវលទ្ធផលជាក់លាក់និងមិនលំអៀងក្នុងការចាប់ឆ្នោតសំរាប់អតិថិជនរបស់យើង។ សេចក្តីប្រាថ្នារួមរបស់យើង គឺដើម្បីឱ្យក្លាយទៅជាក្រុមហ៊ុនផ្តល់សេវាកម្មលេងឆ្នោតឈានមុខនៅកម្ពុជាដើម្បីកសាងកេរ្តិ៍ឈ្មោះនិងភាពជឿជាក់។យើងនឹងផ្តោតលើគោលដៅរបស់យើងដូចដែលយើងបានបង្កើតឆ្នោតនេះឡើង»។
លោក ផូង វ៉ាន់ហាច បានឱ្យដឹងផងដែរថាឆ្នោតមហាលាភត្រូវបានវិនិយោគនិងគ្រប់គ្រងដោយជនជាតិខ្មែរមិនតែប៉ុណ្ណោះឆ្នោតមហាលាភនឹងផ្តល់មូលនិធិមួយភាគនៃប្រាក់ចំណេញរបស់ខ្លួនដល់មន្ទីរពេទ្យដើម្បីកែលម្អនិងការថែទាំសុខភាពនៅតាមតំបន់។ យើងកំពុងតែអនុវត្តផែនការនិងធ្វើការវាយតម្លៃថាតើសេវាកម្មនេះត្រូវការអ្វីជាចម្បងនិងធ្វើនៅតំបន់ណា។
ឆ្នោតនេះគឺងាយស្រួលក្នុងការលេងជាមួយតម្លៃល្អប្រសើរជាងមុន។ ដើម្បីឈ្នះឆ្នោតនេះអតិថិជនគ្រាន់តែចំណាយត្រឹមតែ 1000 រៀលក្នុងមួយខ្សែ។ អតិថិជនមានជម្រើសក្នុងការជ្រើសរើសលេខរបស់ខ្លួនឬអាចឱ្យម៉ាស៊ីនជ្រើសរើសជំនួសក៏បាន។ យើងមានវិធីជាច្រើនដើម្បីឈ្នះឆ្នោតគឺ៖
- ឈ្នះទឹកប្រាក់ 80,000 រៀលប្រសិនបើត្រូវលេខ 3 ខ្ទង់ចុងក្រោយ
- ឈ្នះទឹកប្រាក់ 800,000 រៀលប្រសិនបើត្រូវលេខ 4 ខ្ទង់ចុងក្រោយ
- ឈ្នះទឹកប្រាក់ 8 លានរៀលប្រសិនបើត្រូវលេខ 5 ខ្ទង់ចុងក្រោយ
- ឈ្នះ Jackpot 300 លានរៀលប្រសិនបើត្រូវលេខ 6 ខ្ទង់ចុងក្រោយ