(ភ្នំពេញ)៖ តារាល្បីៗចំនួន៤រូប រួមមាន កញ្ញា ទេព បូព្រឹក្ស លោកស្រី កាតុ, Dj NaNa និងលោក Sopheak (Youtuber) ត្រូវបានជ្រើសរើសជាទូតសុឆន្ទៈ របស់ក្រុមហ៊ុន Vertalyca Cosmetic & Spa ដែលជាក្រុមហ៊ុននាំចូល នឹងចែកចាយផលិតផលសាប៊ូកក់សក់ នឹងម៉ាស របស់ប្រទេសបារាំង មកនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Vertalyca Cosmetic & Spa បានជួបសំណេះសំណាល ក៏ដូចជាបង្ហាញមុខទូតសុឆន្ទៈរបស់ខ្លួនជាផ្លូវការ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២។
លោកស្រី លី លី អគ្គនាយិកាក្រុមហ៊ុន Vertalyca បានអះអាងថា មូលហេតុដែលលោកស្រី សម្រេចជ្រើសរើសតារាងទាំង៤រូប ឲ្យក្លាយជាទូតសុឆន្ទៈរបស់ខ្លួន ព្រោះថាពួកគាត់ទាំង៤នាក់ មានឈ្មោះល្បីលើវិស័យសិល្បៈ ហើយជាពិសេសពួកគាត់បានចូលរួមសកម្មភាពល្អៗជាច្រើននៅក្នុងសង្គម។
លោកស្រី លី លី បានបន្ថែមទៀតថា គួបផ្សំជាមួយផលិតផលរបស់ក្រុមហ៊ុន Vertalyca សុទ្ធតែមានគុណភាពល្អទៀតផ្តាច់គេ ហើយពិតជាសាកសមខ្លាំងបំផុត ជាមួយតារាទាំង៤ដួង។ ក្រុមហ៊ុនបានធ្លាប់ឲ្យពួកគាត់សាកល្បងប្រើប្រាស់រួចមកហើយ ដូច្នេះពួកគាត់ក៏ទទួលស្គាល់ថា សាប៊ូកក់សក់ និងក្រែមបន្ទន់សក់ របស់ក្រុមហ៊ុន Vertalyca ពិតជាមានគុណភាពល្អមែន ទើបក្រុមហ៊ុនអញ្ជើញពួកគាត់ជាទូតសុឆន្ទៈតែម្ដង។
បើតាមអគ្គនាយិកាបន្តទៀតថា សាប៊ូកក់សក់របស់ក្រុមហ៊ុន Vertalyca គឺអាចធានាបានថា ពិតជាមានគុណភាពល្អ អាចជួយរាល់បញ្ហាសសៃសក់ ជ្រុះសក់ ឡើងប្រេង និងអង្គែរ ហើយសារធាតុផ្សំទៀតសោទគឺមកពីប្រទេសបារាំងសុទ្ធសាធ។
ដើម្បីអបអរតារាទាំង៤ដួង ដែលបានក្លាយជាទូតសុឆន្ទៈ ក្រុមហ៊ុន Vertalyca បានផ្ដល់ជូនយ៉ាងពិសេសសម្រាប់អតិថិជនរបស់ខ្លួន ដោយផ្ដល់នូវកាតបញ្ចុះតម្លៃរហូតដល់២០ភាគរយ ដែលមានសុពលភាព១ឆ្នាំ ចែកជូនទៅដលសមាជិកចែតំណាងចែកចាយទាំងអស់ បន្ថែមពីនេះសម្រាប់បងប្អូនដែលចង់ក្លាយជាតំណាងចែកចាយរបស់ក្រុមហ៊ុន សូមទំនាក់ទំនងមកកាន់ Facebook Page: Vertalyca Cosmetics & Spa៕