ស្របពេលដែលប្រជាជនកម្ពុជាមានការអភិវឌ្ឍ មានរបបរស់នៅកាន់តែស៊ីវីល័យ និងស្គាល់ពីការទទួលទានអាហារយ៉ាងមានសុវត្ថិភាព ព្រមទាំងចេះគិតពីសុខភាពជាចម្បងហើយ បានធ្វើឱ្យភោជនី័យដ្ឋាន ផាក កាហ្វេ ដែលជាហាងមិនបានប្រើប្រាស់សារជាតិប៊ីចេងក្នុងការផលិតអាហារ និងមានសេវាកម្មទំនើបនោះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជន និងទាំងអស់នោះហើយដែលជំរុញឱ្យក្រុមហ៊ុន ផាកកាហ្វេ ហ៊្វូដ អ៊ែន បេវើរេច បើកដំណើរការបន្ថែមនូវសាខារបស់ខ្លួនចំនួនមួយបន្ថែមទៀត។
កាលពីថ្ងៃទី3 ខែសីហា ឆ្នាំ2017 នេះ ក្រុមហ៊ុនផាកកាហ្វេ ហ៊្វូដ អ៊ែន បេវើរេច បានប្រារព្ធពិធីបើកសម្ពោធអគារផាកកាហ្វេ រចនាបទថ្មីសាខាសន្ធរម៉ុក ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ កម្ពុជាក្រោម កែងនឹងផ្លូវ 257 ខាងមុខមន្ទីរពហុព្យាបាល អង្គធំ ក្រោមអធិបតីភាពកាត់ខ្សែបូក្រហមដោយ លោក គុយ វ៉ាត អគ្គនាយកនៃក្រុមហ៊ុនផាកកាហ្វេ ហ៊្វូដ អ៊ែនបេវើរេច។
លោក គុយ វ៉ាត អគ្គនាយកនៃក្រុមហ៊ុនផាកកាហ្វេ ហ៊្វូដ អ៊ែនបេវើរេចបានមានប្រសាសន៍ក្នុងឱកាសនោះថា “នាពេលអនាគតខាងមុខនេះ ផាកកាហ្វេ មានចក្ខុវិស័យពង្រីកខ្លួនឱ្យក្លាយជាភោជនីយដ្ឋានលំដាប់ថ្នាក់លេខ 1 នៅក្នុងប្រទេសកម្ពុជា តាមរយៈការអភិវឌ្ឍនូវគុណភាពម្ហូបអាហារទាំងរសជាតិ និងសុវត្ថិភាព សេវាកម្ម អនាម័យ និង រចនាបទឱ្យកាន់តែទំនើបថែមទៀត ព្រមទាំងបើកបន្ថែមឱ្យបាន 21 សាខានៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានានៅក្នុងឆ្នាំ 2020″៕