សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដែលជាសណ្ឋាគារផ្កាយ5 ដ៏ល្អប្រណីត មានភោជនីយដ្ឋានជាច្រើនសម្បូរបែប ដែលប្រកបដោយស្តង់ដាអន្តរជាតិ រចនាបថពោរពេញដោយភាពទាក់ទាញគួរជាទីទុកចិត្តដល់អតិថិជន។ ការទទួលទានអាហារប្រកបដោយផាសុកភាព និងភាពដ៏ល្អប្រណីតនេះ គឺមាននៅភោជនីយដ្ឋាន FU LU ZU ដែលស្ថិតនៅក្នុងបរិវេណ របស់សណ្ឋាគារ សូហ្វីតែល ភ្នំពេញ គឺជាភោជនីយដ្ឋានចិនលំដាប់ផ្តាយ5 មានបម្រើជូន អាហារថ្ងៃត្រង់ដែលមានរសជាតិឈ្ងុយឆ្ងាញ់តាំងពីពេលកន្លងមក តែបច្ចុប្បន្ននេះ អតិថិជនទាំងអស់អាចមកទទួលយករសជាតិអាហារពេលព្រឹក ដែលកាន់តែពិសេសជាងមុនទៅទៀត ទាំងសេវាកម្ម រសជាតិ គុណភាព និងតម្លៃ…សាកល្បងជាមួយរសជាតិ បាយមាន់ហាយណាំ ឬបាយទាខ្វៃដ៏ឈ្ងុយឆ្ងាញ់ នំបុ័ង ឬគុយទាវខគោដ៏ឈ្ងុយឈ្ងប់ រសជាតិឌីមសាំ ដ៏សម្បូរបែប ជាមួយចុងភៅលំដាប់ផ្កាយ5 អស់លោកលោកស្រីចំណាយត្រឹមតែ 15 ទៅ 20ដុល្លារតែប៉ុណ្ណោះ នឹងទទួលបានអាហារពេលព្រឹកដ៏មានឱជារស ជាមួយនឹងបរិយាកាសដ៏សែនមនោរម្យប្រកបសេចក្តីសុខ និងសុភមង្គល។
សូមទំនាក់ទំនង តាមរយៈទូរសព្ទ័លេខ 023 999 200៕