ការធ្វើសមាហរណកម្មរួមបញ្ជូលគ្នារវាងក្រុមហ៊ុន Pi Pay និង ក្រុមហ៊ុន SmartLuy ទទួលបានការយល់ព្រមពីធនាគារជាតិនៃកម្ពុជា

ក្រុមហ៊ុន Pi Pay នឹងពង្រឹងនូវភាពជាអ្នកដឹកនាំផ្នែកទូទាត់ការចំណាយលើប្រព័ន្ធឌីជីថលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាក្រោយការរួមបញ្ជូលគ្នា

ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart) និង ក្រុមហ៊ុន ផាយ​ផេ ភីអេលស៊ី (Pi Pay) ទទួលបានការយល់ព្រមពីធនាគារជាតិនៃកម្ពុជា ដើម្បីសមាហរណកម្មរួមបញ្ចូលគ្នានូវក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ស្មាតលុយ (SmartLuy) ជាមួយនឹង ផាយផេ​ (Pi Pay) ។ នៅដើមឆ្នាំនេះ ក្រុមហ៊ុនទាំងពីរបានស្ម័គ្រចិត្តធ្វើសេចក្តីប្រកាសព័ត៌មានអំពីការរួមបញ្ចូលគ្នានេះ។  ក្រោយបញ្ចប់ការធ្វើសមាហរណកម្មរួម គេរំពឹងថានឹងនាំទៅរកភាពវិជ្ជមាន នឹងការផ្លាស់ប្ដូរនូវប្រព័ន្ធអេកូឡូស៊ីក្នុងការទូទាត់ការចំណាយលើប្រព័ន្ធឌីជីថលនៅកម្ពុជា។

លោក Tomas Pokorny នាយកប្រតិបត្តិក្រុមហ៊ុន Pi Pay បានមានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនទូទាត់ការចំណាយលើប្រព័ន្ធឌីជីថលដំបូងបង្អស់នៅកម្ពុជា ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អាជីវករ និងការបង្ហាញសក្តានុពលនាពេលអនាគតសម្រាប់សេវាកម្មតម្លៃបន្ថែមនានា ការរួមបញ្ចូលគ្នាដែលនឹងជិតបញ្ចប់ជាស្ថាពរនេះនឹងផ្តល់ឲ្យក្រុមហ៊ុន Pi Pay នូវឱកាសនិងធនធានថ្មីៗជាច្រើន ដើម្បីប្រើប្រាស់ឲ្យអស់ពីលទ្ធភាព។ ជាមួយក្រុមហ៊ុន Smart  ក្រុមហ៊ុន Pi Pay  នឹងទទួលបានការគាំទ្រកាន់តែប្រសើរ ដើម្បីគាំទ្រដល់របៀបវារៈរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយឧបសគ្គក្នុងការធ្វើសមាហរណកម្មឌីជីថល និងពង្រីកការអនុម័តការទូទាត់ចំណាយលើប្រព័ន្ធឌីជីថលក្នុងចំណោមអតិថិជន ក៏ដូចជា ពាណិជ្ជករ និងអាជីវកម្មលក់រាយតូចៗផងដែរ។»

ប្រតិបត្តិការដែលត្រូវបានរំពឹងទុកនឹងត្រូវបានបញ្ចប់បន្ទាប់ពីការបំពេញលក្ខន្តិកៈចាំបាច់មួយចំនួនដែលតម្រូវតាមច្បាប់​ ពីខាងអាជ្ញាធរពាក់ព័ន្ធ។ ផ្នែកមួយនៃការរួមបញ្ចូលគ្នាពេញលេញរបស់ក្រុមហ៊ុនទាំងពីរនោះគឺ ការចូលរួមរបស់បុគ្គលិករបស់ក្រុមហ៊ុន SmartLuy និងក្រុមហ៊ុន​​ Pi Pay។ អតិថិជន ភ្នាក់ងារ និង អ្នកលក់ របស់ក្រុមហ៊ុន SmartLuy ក៏នឹងទៅចូលរួមជាមួយ ក្រុមហ៊ុន Pi Payដែរ។ អតិថិជនដែលមានស្រាប់របស់ SmartLuy នឹងត្រូវលើកទឹកចិត្តឱ្យផ្ទេរចំនួនសមតុល្យបច្ចុប្បន្នរបស់ពួកគេទៅគណនី Pi Pay មុនពេលដំណើរការសមាហរណកម្មត្រូវបានបញ្ចប់។ ការប្រាស្រ័យទាក់ទងបន្ថែមលើការផ្ទេរអតិថិជន នឹងត្រូវបានផ្តល់ជូនបន្ថែមទៀតតាមរយៈបណ្តាញទំនាក់ទំនងផ្សេងៗ។

ការយល់ព្រមយ៉ាងឆាប់រហ័សរបស់ធនាគារជាតិកម្ពុជាក៍ពិតជាជំនួយដ៏ធំមួយដែរក្នុងការពង្រឹងនូវភាពជាអ្នកដឹកនាំផ្នែកទូទាត់ការចំណាយលើប្រព័ន្ធឌីជីថលរបស់ក្រុមហ៊ុន Pi Pay  ក្រោយសមាហរណកម្មនេះបានបញ្ចប់។

លោក ថូម៉ាស ហ៊ុន (Thomas Hundt)  នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖​ « ការវិវឌ្ឍន៍ជាវិជ្ជមាននេះត្រូវបានគេមើលឃើញថាស្របគ្នាទៅនឹងយុទ្ធសាស្រ្តដ៏សំខាន់នៃការពង្រឹងផលប័ត្រអាជីវកម្មឌីជីថលរបស់យើង ខណៈពេល ដែលយើងក៏នាំយកគំនិតច្នៃប្រឌិត របៀបរស់នៅ និងការកំសាន្តផ្សេងៗសម្រាប់អតិថិជនរាប់លាននាក់របស់  យើង។ អតិថិជន ភ្នាក់ងារ និងអ្នកលក់របស់ស្មាតលុយ ទាំងអស់ នឹងត្រូវបានជូនដំណឹងជាបន្តក្នុងកំឡុងពេលប្រតិបត្តិការផ្លាស់ប្តូរនេះ។ ខ្ញុំទន្ទឹងរង់ចាំនៃការបញ្ចប់ប្រតិបត្តិការជាស្ថាពរឆាប់ៗនេះ ដើម្បីប្រើប្រាស់សក្តានុពលដ៏ធំធេងនេះក្នុងការជម្រុញបរិ​យា​បន្ន​ហិរញ្ញវត្ថុក៏ដូចជាសង្គមឌីជីថលនៅកម្ពុជាផងដែរ។»

បន្ទាប់ពីការរួមបញ្ចូលគ្នា ក្រុមហ៊ុន Pi Pay (ដែលក្រុមហ៊ុន Smart Axiata នឹងក្លាយជាម្ចាស់ភាគហ៊ុនភាគតូចដ៏ខ្លាំង) នឹងមានឱកាសស្វែងរកប្រាក់ចំណូលកាន់តែច្រើន ទិន្នន័យរួមបញ្ចូលខ្លាំងក្នុងការរកប្រាក់ចំណូល  ហេដ្ឋារចនាសម្ព័ន្ធទូទាត់ការចំណាយរឹងមាំ និងសំខាន់បំផុតគឺការបង្កើនធនធានដើម្បីទប់ទល់បញ្ហាប្រឈមបច្ចុប្បន្ន ក៏ដូចជាបញ្ហាប្រឈមនាពេលអនាគតក្នុងបរិយាកាសទីផ្សារដែលមានការប្រកួតប្រជែងខ្លាំង។ បន្ថែមលើនេះទៀត ក្រុមហ៊ុន Pi Pay ត្រូវបានគេរំពឹងថានឹងកាន់តែមានប្រសិទ្ធិភាពនិងភាពច្នៃប្រឌិតខ្ពស់ ដើម្បីពង្រឹងភាពវិជ្ជមានរបស់កម្មវិធីទូរស័ព្វដោយប្រើប្រាស់នូវបណ្តាញភ្នាក់ងារដ៏រឹងមាំរបស់ក្រុមហ៊ុន SmartLuy ដែលទទួលបានការគាំទ្រ ពីភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។​

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata និង Pi Pay សូមចូលទៅកាន់ www.smart.com.kh និងwww.pipay.com។​ទាំងក្រុមហ៊ុន Smart និង ក្រុមហ៊ុន Pi Pay  នឹងផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀត នៅពេលមានការធ្វើបច្ចុប្បន្នភាព។

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា  “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឲ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ជាមួយ HD Voice (VoLTE) និង 4.5Gក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរូមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជា១៩០ប្រទេស។  Smart បាន​នឹង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំង​ព្រះរាជា​ណាចក្រកម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកំសាន្ដលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវា​ SmartLuy សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart និងសេវា SmartNas ។ ក្រុមហ៊ុន Smart មានទស្សនៈវិស័យក្លាយជាក្រុមហ៊ុន  “លេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុត”នៅព្រះរាជាណាចក្រកម្ពុជាត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង១,០០០ (មួយពាន់)នាក់ ក្នុងនោះរួមបញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និង ធ្វើអោយជីវិតកាន់តែប្រសើរឡើង។

Smart ជីវិត​រស់​រវើក!     

អំពីក្រុមហ៊ុន ផាយ​ផេ

ចាប់តាំងពីបើកដំណើរការនៅឆ្នាំ២០១៧​មក ផាយផេ បានបង្ហាញខ្លួនជាកម្មវិធីទូទាត់មិនប្រើក្រដាសប្រាក់ឈានមុខគេនៅកម្ពុជាជាមួយនឹងបណ្តាញដៃគូពាណិជ្ជកម្មនិងហិរញ្ញវត្ថុដែលមិនចេះរីងស្ងួត ដែលក្នុងនោះក៏រាប់បញ្ចូលទាំងដៃគូសហការលំដាប់ពិភពលោក ដូចជា​ Alipay, WeChat Pay និង UnionPay ផងដែរ។

ផាយផេ ជាកម្មវិធីទូទាត់ដែលរួមបញ្ចូលសេវាកម្មទូទាត់ប្រាក់និងផ្ទេរប្រាក់ជាមួយមុខងារសំខាន់ៗជួយសម្រួលដល់ការប្រើប្រាស់សំរាប់ជីវិតប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ដែលមានដូចជា មុខងារជជែកកំសាន្ត និងមុខងារស្វែងរកមិត្តភក្តិរបស់ខ្លួនផងដែរ។ ផាយផេមានគោលបំណងផ្លាស់ប្តូររបត់នៃការចាយប្រាក់នៅកម្ពុជាជាមួយនឹងបច្ចេកវិទ្យានិង ហេដ្ឋារចនាសម្ព័ន្ធទូទាត់លំដាប់ពិភពលោក។

មកទល់បច្ចុប្បន្ននេះ កម្មវិធីផាយផេមានអ្នកប្រើប្រាស់ជិត ៣០ ម៉ឺននាក់ដែលបានធ្វើប្រតិបត្តិការគិតជាទឹកប្រាក់ជាង ៣៥០ លានដុល្លារនិងមានហាងដៃគូរ ជាង ៤៥០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា។ ជាមួយនឹងការបោះជំហានកាន់តែខ្លាំងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ផាយផេ បានបង្ហាញថាបច្ចេកវិទ្យាទូទាត់ដោយមិនប្រើក្រដាសប្រាក់ អាចនាំមកនូវភាពងាយស្រួលនិងដំណោះស្រាយយ៉ាងពិតប្រាកដជូនដល់អ្នកនិងអាជីវកម្មរបស់អ្នក។

ដោយមានទំនាក់ទំនងសហការល្អជាមួយនឹង ធនាគារជាតិនៃកម្ពុជា ស្ថាប័នហរិញ្ញវត្ថុឈានមុខ និង ក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀត ផាយផេ កំពុងព្យាយាមបោះជំហានទៅរកការអភិវឌ្ឍន៏ផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះ​ដល់ប្រទេសកម្ពុជា ដែលមានប្រកបដោយសុវត្ថិភាពនិងទំនុកចិត្ត ព្រមទាំងនាំមកនូវការអភិវឌ្ឍន៏ដល់កម្ពុជាផងដែរ។

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវវិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប...

អត្ថបទស្រដៀងគ្នា