Skip to content

យល់ដឹងពីគុណសម្បត្តិរបស់ស្រាមើមថ្នាំចិនដ៏ល្បីឈ្មោះ JING BRAND

ស្រាថ្នាំឱសថបុរាណចិន ដែលមានឈ្មោះថា JING គឺជាប្រភេទឱសថស្រា បំប៉នសុខភាពមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញជាងគេ ឈរលើលេខរៀងទី១ ហើយក៏ជាក្រុមហ៊ុនផលិតស្រាជំនួយសុខភាពដ៏ធំលំដាប់ទី៤ប្រចាំប្រទេសចិន ដែលមានបុគ្គលិកបម្រើការងាររហូតដល់ ១៧០០០នាក់ នៅក្នុងបរិវេណជុំវិញរោងចក្រ មានបង្កើតចំការដាំស្មៅរុក្ខជាតិឱសថយ៉ាងច្រើនប្រភេទសម្រាប់ជាវត្ថុធាតុដើមបម្រើដល់ការផលិតរាប់រយហិកតាផងដែរ។

ចាប់តាំងពីឆ្នាំ២០១៦ ការលក់ និងជំរុញផលិតផលស្រាឱសថបុរាណចិន JING ទៅកាន់ទីផ្សារសកលមានការកើនឡើងជាលំដាប់ ថែមទាំងបានចែកចាយច្រើនជាង២០ប្រទេស ទាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ែកអឺរ៉ុប អាមេរិកខាងជើង អូស្ត្រាលី ទ្វីបអាហ្វ្រិកនិងប្រទេសជាច្រើនទៀត។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០១៧កន្លងទៅ ចំណូលដែលទទួលបានពីការលក់កើនឡើងរហូតដល់ជាង ១៦,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក នៃចំនួនស្រា ៨០០លានដប។

ស្រាមើមថ្នាំបំប៉នសុខភាព  JING ត្រូវបានចម្រាញ់ចេញពីវត្ថុធាតុដើម កំណើតជាឬសរុក្ខជាតិឱសថមានគុណប្រយោជន៏ខ្ពស់ដល់សុខភាព និងសម្ផ​​ស្ស។ ផលិតដោយប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយ ទំនើបទាន់សម័យ ដោយបានច្រកដបជា៤ប្រភេទ ចំណុះផ្សេងៗគ្នា ដូចជា ១២៥មីលីលីត្រ, ៥២០មីលីលីត្រ, ៧០០មីលីលីត្រ បានដាក់ក្នុងប្រអប់។ គ្រប់ប្រភេទស្រាទាំងអស់ អតិថិជនអាចទទួលទានបានច្រើន ទៅតាម ចំណង់ចំណូលចិត្ត ដោយផ្ទាល់, ឬដាក់ត្រាំទឹកកកឱ្យត្រជាក់ក៏បាន, ហើយអាចផ្សំជាមួយប្រភេទស្រាក្រឡុកដែលមានរសជាតិឆ្ងាញ់ពិសាថែមទៀតផង។

ធាតុផ្សំសំខាន់មួយក្នុងចំណោមធាតុផ្សំជាច្រើនរបស់ JING នោះគឺទឹកច្រោះចេញពីប្រភពថ្មដារ ដែលមានផ្ទុកសារធាតុរ៉ែធម្មជាតិព្រៃភ្នំជាច្រើនជាង៣៣ប្រភេទផ្សេងគ្នា ផ្តល់នូវអត្ថប្រយោជន៍ចំពោះសុខភាព  កាយសម្បទា ប្រាជ្ញានិងស្មារតី  ដោយ​ ប្រភពដើមចេញ ពីកំពូលភ្នំ Mufu Mountain ។  ម៉្យាងវិញទៀត​​ យោងតាមប្រភេទរុក្ខជាតិឱសថ​គឺជាវត្ថុធាតុដើមសំខាន់ៗដែលប្រមូលបានយកមកពីគ្រប់តំបន់ផ្សេងៗសម្រាប់ចម្រាញ់ និងផលិតស្រាអោយកាន់តែមានគុណប្រយោជន៏ចំពោះសុខភាពតែម៉្យាងគត់  ត្រូវបានរៀបចំ និងបង្កើតកសិដ្ឋានដាំដុះយ៉ាងត្រឹមត្រូវនៅលើផ្ទៃដីទំហំជាង៩៣០០ហិកតា ហើយមានការទទួលស្គាល់ពីស្ថាប័ន GAP (ការអនុវត្តកសិកម្មល្អទៅលើរុក្ខជាតិឱសថប្រចាំប្រទេសចិន) មានការទទួលស្គាល់ពីស្ថាប័ន ជាតិ​ និង អន្តរជាតិ GMP , HACCP, ISO 14001 ,ISO 9001 ។

ពេលបច្ចុប្បន្ននេះ ជាមួយនឹងភាពជោគជ័យ និងមានការទទួលស្គាល់ពីគុណភាព គុណតម្លៃនៃស្រាមើមថ្នាំចិន JING ក្រុមហ៊ុនបានពង្រីកទីផ្សាររបស់ខ្លួនគួរជាទីមោទន ដោយបង្កើនតំណាងចែកចាយនៅតាមបណ្តាប្រទេសនានាជាច្រើនជាង ៨០០ទីតាំង ហើយប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រ ភាពស្មោះត្រង់ និងភាពជោគជ័យទាំងអស់គ្នា ហើយក៏មានការបង្កើតវគ្គបណ្តុះបណ្តាលដល់តំណាងចែកចាយដែលជាសមាជិកផងដែរ។

ក្រុមហ៊ុនផលិតស្រាមើមថ្នាំដ៏ល្បីឈ្មោះ JING មួយនេះ បានក្លាយទៅជាក្រុមហ៊ុនដំបូងគេដែលផ្តល់ដំបូន្មានទៅដល់អតិថិជនទាំងអស់របស់ខ្លួន ក្នុងការទទួលទានប្រកបដោយការទទួលខុសត្រូវ ហើយគិតគូរលើការថែទាំសុខភាពរាងកាយ និងការរស់នៅប្រចាំថ្ងៃ។ JING បានផ្តល់នូវគុណប្រយោជន៏យ៉ាងលើសលប់ចំពោះសុខភាព កាយសម្បទា ប្រាជ្ញានិងស្មារតី ប៉ុន្តែលោកអ្នកមិនត្រូវទទួលទានច្រើនពេកនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *