កំពូលរថយន្ត Pick Up ខ្នាតធំ Ford F-150 Raptor​ 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ!

​[ភ្នំពេញ – ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០] ក្រុមហ៊ុន អ​ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការរថយន្ត F-150 Raptor​  ស៊េរីថ្មី2020 ដែលជាកំពូលរថយន្ត Pick Up Off-Road Performance ខ្នាតធំរបស់ក្រុមហ៊ុន Ford។ ពិធីសម្ពោធជាផ្លូវការនេះ ត្រូវបានធ្វើឡើងតាមប្រព័ន្ធឌីជីថល Digital តាមរយៈការផ្សាយផ្ទាល់នៅលើបណ្តាញសង្គមចេញពីហ្វេសប៊ុកផេក (Facebook Page) Ford Cambodia។​​

រថយន្ត Ford F-150 Raptor ស៊េរីថ្មី ឆ្នាំ2020នេះ គឺជារថយន្ត Pick Up ខ្នាតធំដែលលក់ដាច់បំផុត រយះពេល 43ឆ្នាំជាប់ៗគ្នានៅសហរដ្ឋអាមេរិច។​ រថយន្តនេះបំពាក់ទៅដោយបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពទំនើបចុងក្រោយបំផុតពីក្រុមហ៊ុន Ford ហើយត្រូវបានធ្វើការរចនារូបរាង និងផលិតឡើងដោយយក DNA របស់ Ford Performance ចំនែកស៊ុមរថយន្តត្រូវបានផលិតពីដែកថែបរឹងមាំ ជាពិសេសតួរថយន្ត និងខ្លុបខាងក្រោយត្រូវបានផលិតឡើងពីអាលុយមីញ៉ូមដែលប្រើប្រាស់ក្នុងវិស័យយោធារបស់សហរដ្ឋអាមេរិច​ (High-Strengh Military Grade Aluminium Alloy for Body and Bed) ដែលមានលក្ខណៈធន់រឹងមាំ និងជួយការពារការប៉ះទង្គិចផ្សេងៗ។ ក្រុមវិស្វករ Ford Performance Team បានធ្វើតេស្តរថយន្តនេះយ៉ាងម៉ត់ចត់ជាទីបំផុត ដោយផ្តោតជាសំខាន់ទៅលើភាពធន់ រឹងមាំ សមត្ថភាពនៃការអូសសណ្តោង ផាសុកភាព ប្រណិតភាព សុវត្ថិភាព ការជំនះឧបសគ្គគ្រប់ស្ថានភាពផ្លូវ និងជាពិសេសការបើកបរលើផ្លូវប្រភេទ Off-road។

Ford F-150 Raptor​  ស៊េរីថ្មី2020 បានបំពាក់ជាមួយនឹងម៉ាស៊ីន 3.5L V6   Twin-Turbo EcoBoost® High Output (HO) ជំនាន់ថ្មី កម្លាំងខ្លាំង និងសន្សំសំចៃប្រេង ជួយកាត់បន្ថយចំហះ និងផលប៉ះពាល់ទៅលើបរិស្ថាន។ រថយន្តនេះ មានកម្លាំងសេស 450 PS កម្លាំង Torque 691Nm និងប្រើប្រអប់លេខថ្មី 10 លេខ ជំនួយដល់ការដាក់លេខឲ្យមានភាពរលូន និងងាយស្រួល។

ប្រព័ន្ធជើងក្រោមត្រូវបានបំពាក់ជាមួយនឹងបូម FOXTM 3.0 ជំនាន់ថ្មី (Internal Bypass Shocks with Live Vale) មានលក្ខណៈធន់ រឹងមាំ កាត់បន្ថយការរលាក់ ផ្តល់នូវផាសុកភាព មិនថាអ្នកបើកបរលើផ្លូវរលាក់ខ្លាំងក្នុងល្បឿនលឿនក៏ដោយ ដោយសារបូមនេះវាមានបំពាក់ទាំងផ្នែកខាងមុខ និងខាងក្រោយរបស់រថយន្ត។ ចំពោះផ្នែកខាងក្នុងរថយន្តត្រូវបានរចនាម៉ូដធំទូលាយ ទំនើបទាន់សម័យ និងប្រកបដោយផាសុកភាព និងបំពាក់ដោយកាបូនហ្វៃប័រ (Carbon Fiber) ដែលធ្វើឲ្យរថយន្តនេះកាន់តែមានភាពប្រណិត ស្រស់ស្អាត និងទាក់ទាញថែមមួយកំរិតទៀត។ ចំនែកកៅអីវិញ រចនាបែបស្ព័រធំទូលាយ និងបំពាក់ដោយប្រព័ន្ធបញ្ឆេះរថយន្តពីចំងាយ និងប៊ូតុងចុចបញ្ឆេះរថយន្ត (Smart Key) បច្ចេកវិទ្យា SYNC 3ជំនាន់ថ្មី និងអេក្រង់ Touchscreen 8 អ៊ីញសម្រាប់ស្ដាប់វិទ្យុ តន្ត្រី​ និងការកំសាន្តនានា។

ម្យ៉ាងវិញទៀត អ្វីដែលធ្វើឲ្យរថយន្ត Ford F-150 Raptor​ នេះកាន់តែពិសេស និងអស្ចារ្យនោះគឺ ការបំពាក់នូវប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវជំនាន់ថ្មី (All-New Terrain Management SystemTM) ដែលអាចកំណត់ការបើកបរបានរហូតដល់៧ជម្រើសខុសៗគ្នាដែលមានដូចជា៖ ១.ការបើកបរក្នុងស្ថានភាពផ្លូវធម្មតា (Normal Mode)​​ ផ្ដល់ផាសុកភាព មិនស៊ីប្រេង ជួយសំន្សំសំចៃ និងងាយស្រួលក្នុងការបើកបរ ២. ការបើកបរនៅពេលដឹក ឬអូសសណ្តោង (Tow/Haul​​ Mode) ជួយទប់លំនឹង និងរក្សាលំនឹងរថយន្តបានល្អក្នុងពេលអូសសណ្តោង ៣. ការបើកបរបែបស្ព័រ (Sport Mode)​ ផ្ដល់នូវសន្ទុះខ្លាំង សក្ដិសមសម្រាប់អ្នកដែលចូលចិត្តបើកបរល្បឿនលឿន​ ៤. ការបើកបរពេលមានបំរ៉ែបំរួលអាកាសធាតុ (Weather Mode) ជួយទប់លំនឹង ផ្តល់នូវទំនុកចិត្ត និងសុវត្ថិភាពក្នុងពេលបើកបរនៅពេលមេឃភ្លៀង ឬ ក្នុងស្ថានភាពផ្លូវរអិល   ផ្លូវស្មៅ/គ្រួស/ព្រិល ជាដើម។ ៥. ការបើកបរលើផ្លូវដីភក់/ដីខ្សាច់ (Mud/sand Mode) សម្រួលការបើកបរជៀសវាងការផុងកង់ពេលបើកបរលើភក់ ឬខ្សាច់ ៦. (​Baja Mode) ជួយទប់លំនឹងរថយន្តពេលបើកបរក្នុងល្បឿនលឿននៅលើផ្លូវ Off-road ៧.ការបើកបរលើផ្លូវថ្ម/គ្រួស (Rock/Crawl) សម្រួលការបើកបរឲ្យមានភាពរលូន មិនរលាក់ខ្លាំង ពេលបើកបរ លើគ្រួស ឬថ្ម។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុនអ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា៖ “មានតែក្រុមហ៊ុន អ អិម អេ ខេមបូឌាតែមួយគត់ដែលមានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទមកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺរថយន្ត Pickup ខ្នាតធំ Ford F-150 និង​ F-150 Raptor នេះតែម្តង ហើយរាល់ការទិញរថយន្តផ្ទាល់ពីក្រុមហ៊ុន អតិថិជន​នឹងទទួលបានការធានាផ្ទាល់ពីរោងចក្រចំនួន 3ឆ្នាំ ឬ 100,000Km រួមនឹងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ។​”

ក្រៅពីនេះ ក្រុមហ៊ុន Ford ក៏បានធ្វើការអភិវឌ្ឍនូវបច្ចេកវិទ្យាថ្មីមួយទៀតដែលមានឈ្មោះថា “Ford Co-Pilot 360TM Technology” ដែលជាបច្ចេកវិទ្យាមួយផ្តល់នូវភាពឆ្លាតវៃ ជួយសំរួលដល់ការបើកបរ ផ្តល់នូវការការពារ និងសុវត្ថិភាពខ្ពស់ដល់អ្នកបើកបរ។ បច្ចេកវិទ្យាមួយនេះ ភ្ជាប់មកជាមួយនូវប្រព័ន្ធជំនួយការបើកបរចំនួន ១១ ដែលរួមមានៈ ១.ប្រព័ន្ធបន្ថយល្បឿននិងរក្សាគំលាតសុវត្ថិភាព ដោយឈប់ និងទៅមុខដោយស្វ័យប្រវត្តិ (Adaptive Cruise Control with Stop-and-Go) ២.ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Pre-Collision Assist with Autonomous Emergency Braking) ៣. ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង និងខាងក្រោយទាំងរថយន្ត និងឧបករណ៍អូសសណ្តោង (BLIS with Trailer Coverage) ៤. ប្រព័ន្ធបញ្ជា និងគ្រប់គ្រងការអូសសណ្តោង (Pro Trailer Backup Assist) ៥. ប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេ (ខាងមុខ ខាងក្រោយ និងសងខាងរថយន្ត) និងសេនសឺ៤គ្រាប់ជំនួយការចូលចត និងពេលធ្ពក់ឧបករណ៍អូសសណ្តោង ៦. ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង (Lane Keeping System) ៧. ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System) ៨. ប្រព័ន្ធកំណត់ល្បឿននៃការបើកបរលើផ្លូវ Off-Road ដោយស្វ័យប្រវត្តិ (New Trail Control System) ៩. ប្រព័ន្ធទប់លំនឹងរថយន្តពេលឡើងចំណោត និងចុះចំណោត (Hill Launch Assist and Hill Descent Control TM)។

ចំពោះរថយន្ត Ford F-150 Raptor ដែលនាំចូលជាផ្លូវការដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏មានផ្ដល់នូវជម្រើសព៌ណជាច្រើនសំរាប់អតិថិជនជ្រើសរើសដែលរួមមានដូចជា ព៌ណស ក្រហម ខៀវ ប្រផេះ និងខ្មៅផងដែរ។

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវវិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប...

អត្ថបទស្រដៀងគ្នា