កាលពីពេលថ្មីៗនេះ នៅអគារ ជីបម៉ុង បាក់ទូក “ChiCha SanChen” បានបង្កើតកម្មវិធីដ៏ពិសេសមួយ សម្រាប់ក្រុមអ្នកសារព័ត៌មាន និងតារាVloger ជាច្រើនរូប បានសាកល្បងភ្លក្សរសជាតិតែចិនដ៏កម្រ និងល្បីល្បាញលើពិភពលោក ជាពិសេស គឺជាតែដែលមានដើមកំណើតមកពីប្រទេសតៃវ៉ាន់ផ្ទាល់តែម្តង។
គួរជម្រាបឱ្យបានដឹងផងដែរថា ChiCha SanChen មានសាខារហូតដល់ទៅ 20កន្លែងនៅលើពិភពលោក។ មូលហេតុដែលធ្វើឱ្យហាងមួយនេះល្បី ឈ្មោះ និងមានការទទួលស្គាល់ច្រើនពីមហាជន ជាពិសេសអ្នកនិយមចូលចិត្តពិសាតែ នោះគឺ ដោយសារវត្ថុធាតុដើមរបស់ ChiCha SanChen គឺជាស្លឹកតែធម្មជាតិ ដែលយកពីលើកំពូលភ្នំលីសាន ដែលមានកម្ពស់រហូតដល់ទៅជាង 2,000ម៉ែត្រ។ ក្នុង 1ឆ្នាំ តែប្រភេទនេះ មានតែ 3រដូវប៉ុណ្ណោះ ដែលគេអាចប្រមូលផលមកបាន ហើយអ្វីដែលពិសេសនោះគឺ ChiCha SanChen មានលក្ខណៈខុសប្លែកពីតែដទៃទៀត ដោយសារសារធាតុតែ គឺមានសមត្ថភាពសម្លាប់មេរោគបាក់តេរីដែលលាក់ខ្លួននៅក្នុងរាងកាយលោកអ្នកបានយ៉ាងល្អទៀតផង។
យើងក្រឡេកមកមើលប្រភេទហាងដែលផ្តោតសំខាន់លើតែ តែមួយប្រភេទបែបនេះ គឺយើងឃើញថា មិនទាន់មាននៅឡើយ នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះនេះ គឺជាការបម្រើជូននូវរសជាតិប្លែកថ្មី ដែលរាល់ពេល ដែលអស់លោកអ្នកនឹកឃើញចង់ពិសាតែ គឺប្រាកដជាអញ្ជើញមក ChiCha SanChen ជាមិនខាន៕