តារាបង្ហាញម៉ូដ Sura ក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការជ្រើសរើសស្បែកជើងម៉ាកល្បី Wakai ប្រាប់ដល់អ្នកគាំទ្រឱ្យបានដឹងថា កន្លងមកការងារដែលកញ្ញាទទួលបានជោគជ័យខ្លាំងបំផុតនៅក្នុងវិស័យដើរម៉ូដមួយនេះ គឺដោយសារការពូកែជ្រើសរើសស្បែកជើង។ កញ្ញាថា ស្បែកជើងមិនមែនចេះតែរើសយកមកពាក់ ដោយមិនបានគិតអំពីភាពធន់ និងសុខភាពនៃប្រអប់ជើងនោះទេ។ នាងថា ម៉ាកស្បែកជើង Wakai ពិតជាមានផាសុខភាពសម្រាប់ប្រអប់ជើង ទោះពាក់ ឈររាប់ម៉ោង ក៏មិនស្ពឹក មិនឈឺចុកចាប់ និងធ្វើឱ្យរលាកជើងផងដែរ។
នាងក៏បានលើកឡើងយ៉ាងសង្កត់ធ្ងន់ថា ស្បែកជើងWakai នៅពេលដែលបានពាក់ហើយ ធ្វើឱ្យមានអារម្មណ៍ស្រាលជើង ហើយពុងស្បែកជើងក៏ទន់រមើយ បទបែនទៅតាមស្ថានភាពដែលយើងកំពុងធ្វើសកម្មភាព។ នាងថា គុណភាពរបស់ស្បែកជើងមួយនេះ ពិតជាពិបាកនិយាយឱ្យអស់ខ្លាំងណាស់ ព្រោះពិតជាល្អខ្លាំងសម្រាប់សុខភាពនារី និងបុរស មិនត្រឹមតែមានសោភ័ណភាពស្អាតនោះទេ តែ Wakai បានគិតគូពីសុខភាពប្រអប់ជើង ធ្វើឱ្យប្រអប់ជើងកាន់តែស្រស់ស្អាត និងមិនប៉ះពាល់ដល់ក្រចកជើងផងដែរ។
សូមជម្រាបថា Wakai ម៉ាកស្បែកជើងបង្កើតឡើងដោយជប៉ុនដែលល្បី១០ឆ្នាំមកហើយនៅប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បានលេចវត្តមាននៅលើទីផ្សារកម្ពុជាហើយ។ ខណៈទើបចាប់ផ្ដើមដំណើរការហាងរបស់ខ្លួនជាលើកដំបូងម៉ាកស្បែកជើងមួយនេះ ត្រូវបានទទួលស្គាល់ និងកោតសរសើរយ៉ាងច្រើន ពីតារាភាពយន្ត និងបុគ្គលល្បីៗ ថាជាស្បែកជើងដែលមានតម្លៃសមរម្យ ងាយស្រួលពាក់ និង មានម៉ូតទាន់សម័យ សក្ដិសមសម្រាប់យុវវ័យ។
ចំណុចដែលនាំឱ្យ Wakai មានភាពលេចធ្លោ និងទទួលបានការគាំទ្រច្រើនគឺដោយសារតែ Wakai ត្រូវបានបង្កើតឡើងសម្រាប់យុវវ័យ ហើយវាបានកើតចេញពីការសម្រិតសម្រាំងដោយភ្ជាប់ជាមួយនូវដូងព្រលឹងនៃជនជាតិជប៉ុន។ គិតពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ ស្បែកជើង Wakai ចំនួន១លាន៨សែនគូរត្រូវបានលក់នៅលើទីផ្សារប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ លើសពីនេះទៅទៀតជនជាតិឥណ្ឌូនេស៊ីម្នាក់ ក្នុងចំណោម១៤៥នាក់ គឺជាម្ចាស់នៃស្បែកជើង Wakai ទៀតផង។ នៅក្នុងឱកាសបើកសម្ភោធហាងក្នុងប្រទេសកម្ពុជា Wakai ផ្ដល់ជូនការបញ្ចុះតម្លៃរហូតដល់ទៅ ២០ភាគរយចាប់ពីថ្ងៃទី១៥ ខែមីនា រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ហើយនៅក្នុងនឹឳកាសនេះផងដែរក្រុមហ៊ុន ក៏មានផ្តល់សេវាកម្មដឹកជញ្ជូនផងដែរ។ Wakai មានទីតាំងស្ថិតនៅជាន់ផ្ទាល់ដី ក្នុងផ្សារទំនើបអ៊ីអ៊នម៉លសែនសុខ។ លោក Clemence Tan រំពឹងយ៉ាងមុតមាំថា Wakai នឹងអាចប្រកួតប្រជែង ហើយក្លាយជាម៉ាកស្បែកជើងនាំមុខគេនៅក្នុងប្រទេសកម្ពុជា៕