សូមចូលរួមអបអរសាទរអ្នកឈ្នះទាំងអស់ក្នុងសប្តាហ៏ទី១ពីកម្មវិធី “មហាប្រូម៉ូសិនសម្រាប់រដូវចូលឆ្នាំប្រពៃណីជាតិ” !!!
(ភ្នំពេញ) ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០៖ ស្របតាមកម្មវិធីដែលបានសន្យាក្រុមហ៊ុនសាមសុងបានធ្វើការចាប់រង្វាន់ដើម្បីស្វែងរកអ្នកឈ្នះពីការជាវទូរស័ព្ទសាមសុង Galaxy A10s, A20s និង A30s ដែលមានប័ណ្ណធានាត្រឹមត្រូវចាប់ពីថ្ងៃទី ១០ ខែមីនា ដល់ 12 មេសា 2020 ឥឡូវនេះបានរកឃើញអ្នកឈ្នះទាំងអស់ក្នុងសប្តាហ៏ទី១ហើយ!
បើតាមប្រសាសន៍របស់លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានមកកាន់ទីនេះម្តងទៀតក្នុងការផ្តល់នូវសំណាងជូនដល់អតិថិជនដែលបានគាំទ្រស្មាតហ្វូនរបស់ សាមសុង ដោយលើកទី១ កាលពីឆ្នាំ២០១៨ សម្រាប់អតិថិជនដែលគាំទ្រកំពូលស្មាតហ្វូត Galaxy S9|S9+ ហើយសម្រាប់ថ្ងៃនេះផងដែរគឺជាលើកទី២ សម្រាប់ស្មាតហ្វូនថ្នាក់កណ្តាលរបស់ សាមសុង គឺ Galaxy A10s, A20s និង A30s ដែលក្រុមហ៊ុនធ្វើការលើកទឹកចិត្ត និងផ្តល់ជូននូវកាដូយ៉ាងច្រើនដូចជា៖ ម៉ូតូ Honda ZOOMER X 2020 ,នាឡិកា ឆ្លាតវៃ Galaxy Watch Active2, ទូរស័ព្ទដៃ Galaxy A30s និងរង្វាន់សន្ធឹកសន្ធាប់ជាច្រើនទៀត ។ ចំណែកកម្មវិធីចាប់ឆ្នោតផ្សងសំណាងនេះ ទុកជាចំណងដៃដ៏ពិសេសពីក្រុមហ៊ុនដោយធ្វើការចាប់រង្វាន់ធំៗចំនួន4 សប្តាហ៍នៅស្ថានីយទូរទស្សន៍ MYTV ក្នុងកម្មវិធី A1 Twist ហើយនេះ គឺជាសប្តាហ៍ដំបូងដែលក្រុមហ៊ុន បានធ្វើការចាប់រង្វាន់ជូនដល់អតិថិជន និងបានប្រកាសឈ្មោះអ្នកឈ្នះរង្វាន់នៅសប្តាហ៍ទី 1 ផងដែរ។
សូមបញ្ជក់ម្តងទៀតថាកម្មវិធីនៃការចាប់រង្វាន់នេះគឺប្រព្រឹត្តិទៅនៅស្ថានីយទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist វេលាម៉ោង 10:00-12:00 ថ្ងៃត្រង់! កម្មវិធីដ៏រំភើបអស្ចារ្យនេះនឹងផ្តល់ជូនមហារង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖
- ម៉ូតូ Honda ZOOMER X 2020 សរុប 4 គ្រឿង
- នាឡិកា Galaxy Watch Active2 សរុប 8 គ្រឿង
- ទូរស័ព្ទដៃ Galaxy A30s សរុប 12 គ្រឿង
- ទូរទស្សន៍ Samsung 32 អ៊ីញ សរុប 16 គ្រឿង
* ខាងក្រោមនេះគឺជាឈ្មោះអតិថិជនដែលបានឈ្នះពីការចាប់លើកទី១៖
ប្រញាប់ឡើងណា៎…អ្នកឈ្នះបន្ទាប់អាចជាលោកអ្នកហើយ! ទិញភ្លាម……ឈ្នះភ្លាម! សម្រាប់អតិថិជនដែលពុំទាន់បានទិញសូមប្រញាប់ទិញឥឡូវនេះភ្លាមទៅ! ព្រោះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ជាច្រើនទៀតកំពុងរង់ចាំអ្នក! សូមឱ្យសំណាងល្អណា៎!!ការចាប់ឆ្នោតលើកទី2នឹងធ្វើឡើងនៅថ្ងៃទី 29 មីនា 2020។
សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកទស្សនាដោយផ្ទាល់តាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈ ទូរស័ព្ទលេខ៖ 1800-20 32 32 !