ដោយសង្កេតឃើញពីការរីកដុះដាលនូវអាជីវកម្មតូច ធំជាច្រើនក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះអង្គការផលិតភាពអាស៊ីហៅកាត់ថា APO (ASEAN Productivity Organization) និងមជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជានៃក្រសួងឧស្សាហកម្មនិងសិប្បកម្មដែលហៅកាត់ថា NPCC (National Productivity Centre of Cambodia) បានផ្តល់ជាជំនួយក្នុងការដាក់អោយដំណើរការនូវគម្រោងLEANក្នុងប្រទេសកម្ពុជា។
គម្រោងLEANគឺជាប្រព័ន្ធគ្រប់គ្រងការងារសម្រាប់ក្រុមហ៊ុន អាជីវកម្ម ឫសហគ្រាសតូច ធំដើម្បីកាត់បន្ថយការចំណាយក្នុងការផលិត ដោយទន្ទឹមនឹងនេះទទួលបានប្រសិទ្ធភាពផលិតកម្មខ្ពស់។ គម្រោងនេះត្រូវបានដាក់អោយដំណើរការអនុវត្តក្នុងគោលបំណង៣ធំៗដូចជា:
១. បង្កើនផលិតផលដល់សហគ្រាសឫអាជីវកម្ម
២. កាត់បន្ថយការខូចខាតនិងចំណាយ
៣. ការគ្រប់គ្រងការងារអោយកាន់តែមានភាពល្អប្រសើរ
បច្ចុប្បន្ននេះគម្រោងLEANត្រូវបានដាក់អោយអនុវត្តរយៈពេល១ឆ្នាំទៅលើក្រុមហ៊ុនចំនួន៣ដូចជា ក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិច ក្រុមហ៊ុនលីលីហ្វូត និងក្រុមហ៊ុនCam-Paint។ លើសពីនេះទៅទៀតបន្ទាប់ពីការអនុវត្តគម្រោងLEANទៅលើក្រុមហ៊ុនទាំង៣ទទួលបានជោគជ័យ គម្រោងនេះនឹងត្រូវបានអនុវត្តជាបន្តបន្ទាប់ទៀតទៅលើក្រុមហ៊ុនក៏ដូចជាអាជីវកម្មដទៃទៀតនៅក្នុងប្រទេសកម្ពុជាផងដែរ៕
សូមទស្សនាវីឌីអូខាងក្រោម