នៅក្នុងរាជធានីភ្នំពេញ MESONG បានក្លាយជាប្រធានបទក្តៅគគុកនាពេលបច្ចុប្បន្ននេះ ដោយសារតែការលក់ដាច់អស់ចំនួនឯកតាក្នុងគម្រោងប្លង់ដំបូង ដែលនាំឱ្យមានការជាវលើសកំណត់នៅក្នុងព្រឹត្តិការណ៍ រាត្រីVIP រយៈពេល 2រាត្រីរបស់ខ្លួន ដែលធ្វើឱ្យមានការចាប់ផ្តើមលក់សម្រាប់ក្រុមគម្រោងទី2 នៅចុងសប្តាហ៍មុន។ ភាពលេចធ្លោ នៃការច្នៃប្រឌិតនិងគុណភាពនេះពិតជានឹងនាំឱ្យមានជីវិតមានគោលដៅ ហើយវានឹងជាដង្ហើមនៃឱកាស ក៏ដូចជានាំមកនូវសំណាងល្អផងដែរ។
ភ្ញៀវVIP ដែលមានកិត្យានុភាពជិត 200នាក់ រួមមានទាំងមន្រ្តីរដ្ឋាភិបាល តារាល្បីៗ និងអ្នកជំនួយការកម្រិតខ្ពស់ពីបរទេស បានចូលរួមក្នុងព្រឹត្តិការណ៍នេះដោយជោគជ័យ ហើយបានក្លាយជាអ្នកដំបូងគេនៅក្នុងទីក្រុងដែលអាចជ្រើសរើសបន្ទប់មេស៊ុងដែលពួកគេពេញចិត្ត។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានរីករាយនឹងពេលវេលាដ៏អស្ចារ្យរបស់ឯកឧត្ដមនៅក្នុងព្រឹត្តិការណ៍នោះ ហើយឯកឧត្ដមបានមានប្រសាសន៍ថា៖ “ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះការរចនាដ៏ប្រណីត ហើយជាពិសេសលើគំនិតរបស់ពួកគេអំពី Sky Clubhouse ដែលបំពាក់យ៉ាងល្អដែលមានទីតាំងស្ថិតនៅលើអគារជាន់ទី71”។
មេស៊ុងហ្គ្រេនជា សាលមូលដ្ឋានសម្រាប់សមាជិកផ្តាច់មុខ ដែលមានដូចជា Barដ៏មានកិត្យានុភាព រោងល្ខោនខ្នាតតូច បន្ទប់ Snooker បន្ទប់វាយកូនហ្គោល ទេសភាពបែប Panoramic និងកន្លែងទទួលភ្ញៀវអាជីវកម្មផ្តាច់មុខ។
(ខាងឆ្វេង) លោក Samson ជាអតិថិជនម្នាក់ក្នុងចំណោមអ្នកទិញ MESONG មកពីហុងកុងមានការរំភើបចិត្តយ៉ាងខ្លាំងនៅពេលដែលលោកបានទិញផ្ទះថ្ងៃឈប់សម្រាកជូនភរិយាដោយជោគជ័យ។ (ខាងស្តាំ) លោក Maverick Hui នាយកគ្រប់គ្រងក្រុមហ៊ុន WONDER DEVELOPMENT បានបង្ហាញនូវវត្ថុអនុស្សាវរីយ៍ពិសេសសម្រាប់គាត់។
(ព្រឹត្តិការណ៍នេះ មិនត្រឹមតែទាក់ទាញប្រជាជនកម្ពុជាក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណែកដ៏សំខាន់នៃអ្នកទិញមកពីបណ្តាប្រទេសអាស៊ីផងដែរ។ ពួកគេទាំងអស់រំភើបក្នុងការជ្រើសរើសបន្ទប់ដែលពួកគេចង់បានបំផុតនៅ MESONG) ។
(ព្រឹត្តិការណ៍នេះ មិនត្រឹមតែទាក់ទាញប្រជាជនកម្ពុជាក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណែកដ៏សំខាន់នៃអ្នកទិញមកពីបណ្តាប្រទេសអាស៊ីផងដែរ។ ពួកគេទាំងអស់រំភើបក្នុងការជ្រើសរើសបន្ទប់ដែលពួកគេចង់បានបំផុតនៅ MESONG) ។
“MESONG ផ្តល់ជូននូវបន្ទប់ជាច្រើនប្រភេទដើម្បីបំពេញតម្រូវការរបស់ក្រុមអតិថិជនផ្សេងៗគ្នា។ ជាមួយនឹងការផ្តល់ជូននូវគុណភាពកម្រិត និងរចនាប័ទ្មដែលល្អបំផុត យើងឃើញថា តម្រូវការខុនដូប្រណីតលំដាប់ខ្ពស់កំពុងកើនឡើងនៅក្នុងទីផ្សារ ហើយយើងរំពឹងថានឹងដំឡើងថ្លៃនៅយូនីតបន្ទាប់ទៀត។” លោក Maverick Hui នាយកគ្រប់គ្រងក្រុមហ៊ុន WONDER DEVELOPMENT បាននិយាយក្នុងការបញ្ចប់ព្រឹត្តិការណ៍នេះ៕