ក្រុមហ៊ុន មេនូឡាយហ្វ៍ និងធនាគារ ស្ថាបនា សហការគ្នាដើម្បីផ្តល់ជូនអតិថិជននូវជម្រើស ក្នុងការបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទ

រាជធានីភ្នំពេញ, ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ – ក្រុមហ៊ុនមេនូឡាយហ្វ៍ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបំផុតនៅក្នុងកម្ពុជានិងធនាគារស្ថាបនាដែលជាធនាគារឈានមុខគេមួយធ្វើការប្រកាសជាផ្លូវការពីភាពជាដៃគូក្នុងការបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទដែលអនុញ្ញាតឱ្យអតិថិជនរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍បង់បុព្វលាភរ៉ាប់រងរបស់ពួកគាត់គ្រប់ពេលដោយឥតគិតថ្លៃតាមរយៈកម្មវិធីទូរស័ព្ទ Sathapana Mobile។

ក្រុមហ៊ុនមេនូឡាយហ្វ៍និងធនាគារស្ថាបនាបានចាប់ជាដៃគូក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតកាលពីឆ្នាំ ២០១៨ហើយកិច្ចសហការដែលប្រកាសថ្ងៃនេះនឹងអនុញ្ញាតឱ្យអតិថិជនធ្វើការទូទាត់បុព្វលាភរ៉ាប់រងបានកាន់តែឆាប់រហ័សងាយស្រួលនិងមានសុវត្ថិភាពដោយធ្វើតាមជំហានងាយៗដូចខាងក្រោម៖

1. បើកដំណើរការកម្មវិធី Sathapana Mobile
2. ចុចយកប៊ូតុង «ទូទាត់វិក្កយបត្រ»
3. ជ្រើសរើសយកពាក្យ «ធានារ៉ាប់រង»
4. ជ្រើសរើសយក«Manulife Cambodia»
5. វាយបញ្ចូល «លេខស្នើសុំប័ណ្ណសន្យារ៉ាប់រង ឬលេខប័ណ្ណសន្យារ៉ាប់រង» របស់លោកអ្នក
6. ជ្រើសរើសគណនីដែលលោកអ្នកត្រូវបង់
7. ចុចយកពាក្យ«បន្ទាប់»ហើយបញ្ចូលលេខសម្ងាត់ Sathapana Mobile របស់លោក រួចចុចលើប៊ូតុង «ទូទាត់»អ្នកជាការស្រេច។

លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌាមានប្រសាសន៍ថា៖ «ចំណុចជាអាទិភាពមួយរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ គឺការធ្វើឲ្យបទពិសោធន៍អតិថិជនកាន់តែល្អប្រសើរតាមរយៈបច្ចេកវិជ្ជាឌីជីថលហើយសមិទ្ធផលដែលយើងកំពុងប្រកាសជាមួយធនាគារស្ថាបនាថ្ងៃនេះដើរស្របគ្នាយ៉ាងល្អឥតខ្ចោះទៅនឹងចក្ខុវិស័យរបស់យើង។ ខ្ញុំពិតជាមានមោទនភាពណាស់ដែលយើងអាចអភិវឌ្ឍន៍លើភាពជាដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតជាមួយធនាគារស្ថាបនាដោយផ្តល់នូវបទពិសោធន៍នៃការទូទាត់បុព្វលាភរ៉ាប់រងដោយមិនប្រើសាច់ប្រាក់ដល់អតិថិជនរបស់យើងទូទាំងប្រទេសដែលចង់បង់ឬបន្តបង់បុព្វលាភរ៉ាប់រងរបស់ពួកគាត់»។

លោក លីម អូន ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ស្ថាបនា ក៏បានមានប្រសាសន៍ដែរថា៖ «ធនាគារស្ថាបនាផ្តោតសំខាន់លើការលើកកម្ពស់ផ្នែកឌីជីថលរបស់អតិថិជនដោយផ្តល់ជូនពួកគាត់នូវជម្រើសដែលមានភាពងាយស្រួលរហ័ស និងសុវត្ថិភាព។ កិច្ចសហការបន្ថែមជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍ បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រីកសេវាកម្មទូទាត់តាមប្រព័ន្ធឌីជីថលរបស់យើងតាមរយៈកម្មវិធីទូរស័ព្ទ Sathapana Mobile ដែលផ្តល់នូវបទពិសោធន៍កាន់តែសម្បូរបែប និងកាន់តែប្រសើរជូនអតិថិជនរបស់យើង»។

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មបង់បុព្វលាភរ៉ាប់រងនេះ លោកអ្នកអាចទាក់ទងមកកាន់ក្រុមហ៊ុន មេនូឡាយហ្វ៍ខេមបូឌា តាមរយៈលេខទូរស័ព្ទ1800-211-211 (ឥតគិតថ្លៃ)ឬធនាគារ សា្ថបនា តាមរយៈលេខទូរស័ព្ទ 023/081 999 010។

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

អត្ថបទស្រដៀងគ្នា