កាលពីពេលថ្មីៗនេះ ប្រទេសជាច្រើនបានបិទទំនាក់ទំនង និងជើងហោះហើរទាំងស្រុងជាមួយនឹងប្រទេសអ៊ឺរ៉ង់ ដោយសារតែចំនួនអ្នកស្លាប់ និងឆ្លងមេរោគវីរុស COVID-19 កើនឡើងច្រើនជាងគេបន្ទាប់ពីប្រទេសចិន និងកូរ៉េខាងត្បូង។
អ៊ឺរ៉ង់ អាចនឹងពិបាកខ្លាំងក្នុងការធ្វើដំណើរមកកម្ពុជា ដោយសារតែប្រទេសនៅទ្វីបអាស៊ីជាច្រើន បានបិទជើងហោះហើរជាមួយនឹងប្រទេសមួយនេះ និងដោយសារតែប្រទេសសម្បូរប្រេងមួយនេះ បានក្លាយជាមុខសញ្ញាចម្លងមេរោគវីរុស COVID-19 នៅមជ្ឈិមបូព៌ា ខណៈដែលកម្ពុជាមិនទាន់មានជើងហោះហើរត្រង់ទៅ-មកជាមួយប្រទេសអ៊ឺរ៉ង់នៅឡើយ។ មូលហេតុនេះ ដែលរួមបញ្ចូលទាំងសុវត្ថិភាពរបស់ក្រុមកីឡាករកម្ពុជាផងដែរនោះ បានធ្វើឱ្យសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី AFC កំពុងពិភាក្សាគ្នាជុំវិញការលើកការប្រកួតនេះ។
គួរបញ្ជាក់ផងដែថា ការប្រកួតវគ្គជម្រុះពានរង្វាន់ FIFA WORLD CUP 2020 រវាងកម្ពុជា និងអ៊ឺរ៉ង់ ដែលគ្រោងនឹងត្រូវប្រកួតនៅលើទឹកដីកម្ពុជា នៅថ្ងៃទី31 ខែមីនា ឆ្នាំ2020 ខាងមុខនេះ ដោយប្រើប្រាស់ពហុកីឡដ្ឋានជាតិអូឡាំពិក៕