បន្ទាប់ពីភាពជោគជ័យជាបន្តបន្ទាប់ លោកស្រី ទេព សក្តិលីនដា ដែលជាម្ចាស់ក្រុមហ៊ុន NKY trading Co., Ltd បានទទួលនូវពានរង្វាន់សហគ្រិនឆ្នើមចំនួន3 ក្នុងពេលតែមួយនៅប្រទេសថៃ ពីឯកឧត្តមឧត្តមសេនីយ ជិកសាក់ ចេរិនសម្បត្តិ ដោយក្នុងនោះមានដូចជា ពានរង្វាន់ Outstanding Organization 2019, ពានរង្វាន់ Achievement Award 2019 និងពានរង្វាន់ Standardization Products Awards។ ហើយថ្មីៗនេះលោកស្រីក៏បានទទួលពានរង្វាន់សហគ្រិនឆ្នើមឆ្នាំ2019 កាលពីខែវិច្ឆិកា ឆ្នាំ2019 នៅក្នុងប្រទេសកម្ពុជាផងដែរ។
ក្រុមហ៊ុន NKY trading Co., Ltd បានបង្កើតឡើងតាំងពីឆ្នាំ2016 ដែលបាននាំចូលគ្រឿងទេស និងគ្រឿងសម្អាងប្រ៊េនដ៍ល្បីៗពីប្រទេសជិតខាង ដូចជា MIZ, NACECA, CHERISTA, CHUBUGAH ហើយអាជីវកម្មរបស់លោកស្រី ទេព សក្តិលីនដា កាន់តែមានកេរ្តិ៍ឈ្មោះល្បីនៅលើវិស័យគ្រឿងសម្អាងក្នុងចុងឆ្នាំ2019នេះ។ ប្រ៊េនដ៍ ដែលល្បីជាងគេប្រចាំក្រុមហ៊ុន NKY trading Co., Ltd គឺ ប្រ៊េនដ៍ NACECA ដែលមានការគាំទ្រយ៉ាងខ្លាំងពីតំណាងចែកចាយទូទាំងប្រទេស និងអតិថិជនគ្រប់ស្រទាប់វណ្ណៈ ហើយថ្មីៗនេះ ប្រ៊េនដ៍ថ្មីមួយរបស់លោកស្រី គឺ ប្រ៊េនដ៍ BABY FACE ដែលជាផលិតផលម៉ាសសន្លឹកមកពីប្រទេសកូរ៉េ បានទទួលការពេញនិយម និងគាំទ្រជាខ្លាំង ដោយសារតែគុណភាពដ៏ល្អ និងប្រសិទ្ធភាពខ្ពស់របស់ម៉ាស BABY FACE។
ម៉ាសសន្លឹក BABY FACE មានប្រសិទ្ធភាពប្រៀបដូចជាការបញ្ចូលវីតាមីនដល់ស្បែកមុខ ដោយគ្រាន់តែលោកអ្នកបិទម៉ាសសន្លឹក BABY FACE ជាប្រចាំនឹងធ្វើឱ្យស្បែកមុខរបស់លោកអ្នកសភ្លឺរលោងដូចបំណងប្រាថ្នា មានប្រសិទ្ធគួរជាទីពេញចិត្ត មិនប៉ះពាល់ដល់សុខភាពស្បែកមុខ។ ដោយសារតែគុណភាពល្អបែបនេះហើយបានជាម៉ាសសន្លឹក BABY FACE ត្រូវបានប្រជាជនខ្មែរយើងគាំទ្រជាខ្លាំង ជាក់ស្តែងបន្ទាប់ពីម៉ាសសន្លឹក BABY FACE ចូលស្តុកភ្លាម តំណាងចែកចាយ និងអតិថិជនទាំងអស់បានធ្វើការកុម្ម៉ង់ទិញម៉ាសសន្លឹក BABY FACE ចំនួន25,000ប្រអប់ ក្នុងរយៈពេលមិនដល់មួយខែផង គឺគ្រាន់តែម៉ាសសន្លឹក BABY FACE ចូលស្តុកថ្មីភ្លាម គឺក្រុមហ៊ុនលក់បាន25,000ប្រអប់ ក្នុងរយៈពេលដ៏ខ្លី។ ម៉ាសសន្លឹក BABY FACE ពិតជាពិសេស និងអស្ចារ្យខ្លាំងណាស់។
សម្រស់ផ្ទៃមុខស្រស់ផូរផង ដោយសារម៉ាសសន្លឹក BABY FACE! (PROMOTING ARTICLE)