សណ្ឋាគារ ពូលូវ៉ៃ និងអាផាតមិន បានប្រកាសបើកសម្ពោធសណ្ឋាគារដ៏ប្រណីតថ្មីមួយនៅរាជធានីភ្នំពេញ ដែលជារាជធានីនៃប្រទេសកម្ពុជា កាលពីថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2020នកន្លងទៅនេះ។ សណ្ឋាគារ ពូលូវ៉ៃ និងអាផាតមិន ទីបំផុតបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នូវសេវាកម្មដ៏ល្អដល់ភ្ញៀវគ្រប់ជាតិសាសន៍។
សណ្ឋាគារ ពូលូវ៉ៃ និងអាផាតមិន មានទីតាំងស្ថិតនៅអគារលេខ 71 ផ្លូវឧកញ៉ាកេត (ផ្លូវ174) សង្កាត់ផ្សារថ្មី 3 រាជធានីភ្នំពេញ ក្នុងតំបន់ដែលងាយស្រួល និងមានបរិយាកាសរស់នៅល្អបំផុតក្នុងរាជធានីភ្នំពេញ។ ព័ទ្ធជុំវិញដោយអគារបែបសម័យអាណានិគមនិយមបារាំងនៅទីក្រុងភ្នំពេញ សណ្ឋាគារ ពូលូវ៉ៃ និងអាផាតមិន មានទីតាំងដ៏ល្អ មានភាពងាយស្រួល និងស្ថិតនៅលើផ្លូវដែលមានភាពស្ងប់ស្ងាត់។ ស្ថិតនៅលើផ្លូវសំខាន់នៃរាជធានី និងនៅក្នុងតំបន់អាជីវកម្មតូចធំ ធ្វើឱ្យសណ្ឋាគារ ពូលូវ៉ៃ និងអាផាតមិន ក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិ ដោយចំណាយពេលត្រឹមតែ45នាទីប៉ុណ្ណោះ ធ្វើដំណើរដោយតាក់ស៊ីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងដើរចម្ងាយ5-15នាទីពីចំណុចសំខាន់ៗនៃទីក្រុងភ្នំពេញ ដូចជា ផ្សារថ្មី និងព្រះបរមរាជវាំងជាដើម។
សណ្ឋាគារ ពូលូវ៉ៃ និងអាផាតមិន មានបន្ទប់ដ៏ប្រណីតចំនួន165បន្ទប់ មានបន្ទប់ខាងមុខជាកញ្ចក់ និងក្រាលដោយឈើ។ បន្ទប់ទាំងអស់មានពន្លឺភ្លឺ មានខ្យល់អាកាសល្អ ត្រូវបានរៀបចំ និងស្អាតដោយយកចិត្តទុកដាក់បំផុត អ្នកអាចមើលឃើញទេសភាពនៅរាជធានីភ្នំពេញ និងទេសភាពនៃទន្លេចតុមុខ ដោយបន្ទប់នីមួយៗមានទំហំចាប់ពី26ម៉ែត្រការ៉េដល់132ម៉ែត្រការ៉េ។ បន្ទប់ចំនួន165បន្ទប់នេះ រួមមានបន្ទប់ Deluxe, បន្ទប់ Landmark, បន្ទប់ Executive suites, បន្ទប់សម្រាប់គ្រួសារ, បន្ទប់ Poulo Wai Grand Suite និងអាផាតមិន ហើយបន្ទប់ទាំងអស់ត្រូវបានរចនាឡើងសម្រាប់ភ្ញៀវទេសចរ និងអ្នកជំនួញគ្រប់លំដាប់ថ្នាក់។
នៅពេលដែលអ្នកចូលមកដល់បន្ទប់ជាលើកដំបូង អ្នកនឹងត្រូវបានស្វាគមន៍ដោយភាពឆើតឆាយ និងភាពស្ងប់ស្ងាត់នៃបន្ទប់ ដោយមានពន្លឺ និងមានខ្យល់អាកាសបរិសុទ្ធ ជាមួយនឹងក្រណាត់ទេសឯក និងខ្នើយដ៏ទន់ល្មើយ។ គ្រប់បន្ទប់នៃសណ្ឋាគារ ពូលូវ៉ៃ និងអាផាតមិន ធានាបាននូវការសម្រាកដ៏ស្កប់ស្កល់នៅលើគ្រែប្រវែង2.2ម៉ែត្រ។ មិនថាអ្នកមកតែម្នាក់ឯង ឬមកជាលក្ខណៈគ្រួសារ ឬមកជាលក្ខណៈប្តីប្រពន្ធ ឬមកធ្វើការ ឬធ្វើជំនួញ ដែលត្រូវការស្នាក់នៅក្នុងអាផាតមិនយូរថ្ងៃ យូរខែនោះទេ បន្ទប់ទាំងអស់របស់សណ្ឋាគារ ពូលូវ៉ៃ និងអាផាតមិន គឺជាជម្រើសដ៏ល្អរបស់អ្នក។ បន្ទប់មានភាពធំទូលាយ និងក្រាលដោយឈើដ៏ស្រស់ស្អាត និងបំពាក់ដោយរបស់ប្រើប្រាស់ជាច្រើន ដែលអ្នកត្រូវការសម្រាប់ការស្នាក់នៅប្រកបដោយផាសុកភាពនៅក្នុងរាជធានីភ្នំពេញ។ បន្ទប់នីមួយៗមានអាងត្រាំទឹក និងទឹកផ្កាឈូកសម្រាប់ងូតទឹកដាច់ដោយឡែកពីគ្នា មានទូរទស្សន៍ Smart TV អេក្រង់ធំត្រជាក់ភ្នែក43អ៊ីង ដែលអាចភ្ជាប់ជាមួយ Wi-Fi បាន និងរីករាយជាមួយការប្រើ Wi-Fi ល្បឿនលឿនជាទីពេញចិត្ត។
នៅសណ្ឋាគារ ពូលូវ៉ៃ និងអាផាតមិន មានភោជនីយដ្ឋានចំនួន2 គឺភោជនីយដ្ឋាន ពូលូវ៉ៃ ដែលបម្រើអាហារប៊ូហ្វេបែបអន្តរជាតិសម្រាប់អាហារពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច។ អាហារប៊ូហ្វេដ៏ឈ្ងុយឆ្ងាញ់នេះមានមុខម្ហូបក្នុងស្រុក និងក្រៅស្រុកជាច្រើនតម្រូវតាមចំណង់ចំណូលចិត្តរបស់ភ្ញៀវជាតិ និងអន្តរជាតិគ្រប់ជាតិសាសន៍។ ចំណែកនៅជាន់ដំបូលនៃសណ្ឋាគារគឺមានភោជនីយដ្ឋាន និងស្កាយបារ White Lounge ដែលបម្រើអាហារ និងស្រាក្រឡុកដ៏ពិសេស មានការច្នៃប្រឌិតខ្ពស់។ ស្កាយបារ៍នេះបានក្លាយជាកន្លែងដែលភ្ញៀវចូលចិត្តបំផុត ដោយសារតែបរិយាកាសដ៏ល្អបរិសុទ្ធ អាចមើលទេសភាពទីក្រុងភ្នំពេញទាំងមូល និងអមដោយតន្ត្រីដ៏អន្លង់អន្លូច។
អាងហែលទឹកដ៏ធំរបស់សណ្ឋាគារ ពូលូវ៉ៃ និងអាផាតមិន មានលក្ខណៈពិសេស ជាទឹកប្រៃ ដែលជួយដល់សុខភាពស្បែក និងមានចាហ្គូហ្សី អាចឱ្យភ្ញៀវទាំងអស់គយគន់ទេសភាពនៃទីក្រុងបណ្តើរ ហែលទឹកលេងបណ្តើរ។ នៅជាប់នឹងអាងហែលទឹក ក៏មានបារ៍តូចមួយ ដើម្បីបម្រើអាហារ និងភេសជ្ជៈដល់ភ្ញៀវទាំងអស់ផងដែរ។ សណ្ឋាគារ ពូលូវ៉ៃ និងអាផាតមិន ផ្តល់ជូនអតិថិជននូវមជ្ឈមណ្ឌលហាត់ប្រាណដ៏ទំនើប អមដោយគ្រូបង្វឹកដ៏ជំនាញ និងស្ប៉ាលំដាប់អន្តរជាតិ។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការកក់ទុកមុន សូមទំនាក់ទំនងមកលេខទូរស័ព្ទ 023 211666 ឬ អ៊ីម៉ែល [email protected] ឬ ទំនាក់ទំនង: +855 77 696 888 អ៊ីម៉ែល [email protected]