រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ2020 ក្រុមហ៊ុន Justeen Miracle ដែលជាក្រុមហ៊ុនគ្រឿងសម្អាងធំមួយនៅក្នុងប្រទេសកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពីការ “លក់ពី0 ទៅ 100” ដើម្បីចែករំលែកចំណេះដឹង នឹងក្បួនគ្រប់គ្រងអាជីវកម្មទៅកាន់តំណាងចែកចាយទាំងអស់ ដែលមាននៅក្នុងក្រុមហ៊ុន Justeen Miracle។ ជាពិសេសគឺដើម្បីឱ្យពួកគាត់កាន់តែពូកែលក់ជាងមុន ហើយនៅក្នុងកម្មវិធីនេះ ក៏មានការផ្តល់ពានរង្វាន់ជូនតំណាងចែកចាយឆ្នើមៗជាង 18រូបផងដែរ។
លោកស្រី ម៉ុក ទិព្វរាសី នាយិកាក្រុមហ៊ុន Justeen Miracle ដែលជាក្រុមហ៊ុនទទួលសិទ្ធិនាំចូល និងចែកចាយផលិតផល Justeen Miracle នៅក្នុងប្រទេសកម្ពុជាបានឲ្យដឹងថា ការរៀបចំសិក្ខាសាលាមួយនេះ គឺដើម្បីចែករំលែកចំណេះដឹងដែលលោកស្រីមាន និងគន្លឹះជោគជ័យពីការលក់អនឡាញ ទៅកាន់តំណាងចែកចាយឱ្យទទួលបានជោគជ័យ ជាពិសេស តំណាងចែកចាយនៅក្នុងក្រុមហ៊ុន Justeen Miracle គឺសុទ្ធសឹងតែជាស្រ្តីមេផ្ទះ ហេតុនេះហើយទើបលោកស្រីចង់បង្ហាត់បង្រៀនពួកគាត់ ឱ្យមានចំណេះជំនាញកាន់តែខ្លាំងជាងមុនក្នុងអាជីពជាអ្នកលក់អនឡាញ និងដើម្បីទទួលបានជោគជ័យនៅក្នុងទីផ្សារប្រទេសកម្ពុជា។
លោកស្រីបានបន្តថា ផលិតផលរបស់ក្រុមហ៊ុន Justeen Miracle បានចាប់ផ្តើមលក់រយៈពេល៣ឆ្នាំមកហើយ ប៉ុន្តែ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុនទទួលបានជោគជ័យខ្លាំងជាងឆ្នាំមុនៗ ព្រោះតែតំណាងចែកចាយក៏ចេះតែកើនឡើង ហើយតំណាងចែកចាយនីមួយៗ ក៏សុទ្ធតែរកលុយបានច្រើន រហូតដល់ទិញបានផ្ទះ ទិញបានដី មាសពេជ្រ និងរថយន្តផងដែរ។ នេះគឺជាថាមពលដ៏ខ្លាំងក្លា ជួយជំរុញឱ្យក្រុមហ៊ុន Justeen Miracle កាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ។
នាយិកាក្រុមហ៊ុន Justeen Miracle បានបញ្ជាក់ថា តំណាងចែកចាយស្ទើរតែទាំងអស់នៅក្នុងក្រុមហ៊ុន Justeen Miracle ដើមឡើយគឺសុទ្ធសឹងតែជាស្រ្តីមេផ្ទះដ៏សាមញ្ញ ពោលគឺពួកគាត់មិនសូវមានមុខមាត់នៅក្នុងសង្គមទាល់តែសោះ ប៉ុន្តែ បន្ទាប់ពីពួកគាត់បានក្លាយទៅជាតំណាងចែកចាយរបស់ក្រុមហ៊ុន Justeen Miracle ពួកគាត់បានចាប់ផ្ដើមមានការរីកចម្រើនកាន់តែខ្លាំង។ ក្នុងរយៈពេលដ៏ខ្លី តំណាងចែកចាយនីមួយៗ សុទ្ធតែទទួលបានជោគជ័យខ្លាំងឡើងៗនៅលើទីផ្សារ ដោយពួកគាត់អាចរកចំណូលបានរាប់ម៉ឺនដុល្លារក្នុង1ខែៗ។
គួររំឭកដែរថា សម្រាប់សិក្ខាសាលាកាលពីថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2020នេះ ការចំណាយសម្រាប់ការរៀបចំកម្មវិធីគឺជាថវិកាផ្ទាល់ខ្លួនរបស់លោកស្រីនាយិកាក្រុមហ៊ុន Justeen Miracle។ ជាងនេះទៀត លោកស្រី ថែមទាំងបានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន 10លានដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផាទៀតផង៕