ពិតជាអស្ចារ្យណាស់ក្រុមហ៊ុន VSL Group បានចែកកាដូជូនតំណាងចែកចាយឆ្នើមរបស់ខ្លួនក្នុងម្នាក់បានខ្សែកមាស1ដំឡឹង រួមទាំងម៉ូតូ និងទឹកប្រាក់ 2,000$ ព្រមទាំងសំបុត្រយន្តហោះម្នាក់ចំនួន2សន្លឹក ចិញ្ចៀនពេជ្រ ចិញ្ចៀនមាស និងរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមិនធ្លាប់មានពីមុនមក ក្រុមហ៊ុនបានចំណាយទឹកប្រាក់សរុបជិត10ម៉ឺនដុល្លារ ដើម្បីជួបជុំតំណាងចែកចាយទូទាំងប្រទេស និងសម្ពោធជាផ្លូវការផលិតផលថ្មីម៉ាក2MEផងដែរ។
ក្រុមហ៊ុន VSL Group បានចំណាយលុយជិត10ម៉ឺនដុល្លារ ដើម្បីរៀបចំពិធីជប់លៀងនៃភាពជោគជ័យរបស់ក្រុមហ៊ុនខ្លួននៅលើទីផ្សារ បន្ទាប់ពីបានបង្កើតឡើងរយៈពេលជាង1ឆ្នាំ ដែលមានសមាជិកលក់បន្តរហូតដល់ទៅជិត10,000នាក់។ សម្រាប់ការជួបជុំប្រចាំឆ្នាំដ៏ធំជាមួយតំណាងចែកចាយឆ្នើមផលិតផលអាហារបំប៉ន និងគ្រឿងសម្អាងរបស់ក្រុមហ៊ុន VSL ទូទាំងប្រទេស បានធ្វើឡើងកាលពីល្ងាច ថ្ងៃទី28 ខែវិច្ឆិកា ឆ្នាំ2019 នៅភោជនីយដ្ឋានទន្លេបាសាក់2 ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ម សំ នៃកងយោធពលខេមរៈភូមិន្ទ, លោកឧកញ៉ា វុឹក ជួ, លោក វុឹក សុផល និងលោកស្រី ញ៉ែត លក្ខណា (LA Na)អគ្គនាយកាក្រុមហ៊ុន VSL Group និង កញ្ញា ហ៊ិន ចាន់នីរ័ត្ន កញ្ញា មាន សូនីតា លោក ខាត់ វ៉ៃហាំង និងតារាល្បីៗជាច្រើន
ទៀត ព្រម-ទាំងមានការអញ្ជើញចូលរួមពីតំណាងម្ចាស់ប្រេ៊នដ៍ជាច្រើននាក់មកពីបរទេសផងដែរ។
លោកស្រី ញ៉ែត លក្ខណា (LA Na) អគ្គនាយិកាក្រុមហ៊ុន VSL បានឱ្យដឹងថា ក្រៅពីការជួបជុំ តំណាងចែកចាយទូទាំង
ប្រទេស និងការអបអរពីភាពជោគជ័យលើទីផ្សារបណ្តាញអនឡាញសម្រាប់ក្រុមហ៊ុន VSL កម្មវិធីនេះក៏មានការចែករង្វាន់ និងប្រគល់ប័ណ្ណសរសើរដល់តំណាងចែកចាយឆ្នើមរបស់ក្រុមហ៊ុនទូទាំងប្រទេស និងមានការចាប់ឆ្នោតរង្វាន់ជាច្រើនផងដែរ ហើយអ្វីដែលពិសេសនោះ គឺបានភ្ជាប់ជាមួយនឹងកម្មវិធីសម្ពោធផលិតផលថ្មី ដែលមានស្លាកសញ្ញា 2ME ដែលបាននាំចូលផ្តាច់មុខពីមន្ទីរពេទ្យជំនាញផ្នែកស្បែកនៅប្រទេសថៃ និងការចុះហត្ថលេខារវាងក្រុមហ៊ុន VSL ជាមួយម្ចាស់ភាគហ៊ុនថ្មី គឺអ្នកនាង សុខ សោម៉ាវត្តី ដែលជាតារាសម្តែងដ៏ល្បីប្រចាំប្រទេសកម្ពុជា និងជាពិធីការិនីនៅស្ថានីយ៍ទូរទស្សន៍ផងដែរ៕