ភ្នំពេញ៖ ស្រាបៀរ Heineken បានប្រកាសកិច្ចសហការពិសេសមួយរវាង Studio 54 និងទីភ្នាក់ងារ Code Red ក្នុងការរៀបចំកម្មវិធីជប់លៀងមួយដែលមានឈ្មោះថា Las Vegas Style Pool Party នៅក្លិប DIB (Dara Independence Beach Club) នៅកោះពេជ្រ នៅថ្ងៃសៅរ៍ទី 29 ខែមេសានេះ។
ស្រាបៀរ Heineken ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់លេខ១ក្នុងពិភពលោកនឹងឧបត្ថម្ភកម្មវិធី Pool Party ជាលើកទីពីរនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រារព្ធធ្វើឡើងនៅត្រើយទន្លេមេគង្គ ដែលជាអាងហាលទឹកធំជាងគេក្នុងរាជធានីភ្នំពេញ។
លោក Bert Evans គឺជាឌីជេកូនកាត់សញ្ជាតិអង់គ្លេស និងហុងឌូរ៉ាស ដែលបានចាប់ផ្តើមសម្តែងនៅក្នុងពិធីជប់លៀង “Block Parties” នៅក្នុងទីក្រុងញូវយ៉ក – បន្ទាប់មកលោកសម្តែងជាបន្តបន្ទាប់នៅបណ្តាក្លិបល្បីៗផ្សេងទៀតនៅទីក្រុងញូវយ៉កដូចជា Studio 54, Paradise Garage និង Xenon ។ លោកក៏ជាឌីជេដំបូងប្រចាំ Ministry Of Sound នៅភាគខាងត្បូងនៃទីក្រុងឡុងដ៍។ លោក Bert Evans នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ និងនាំយកតន្ត្រីអេឡិចត្រូនិកអន្ដរជាតិចម្រុះផ្ទាល់ខ្លួនរបស់លោកមកកាន់ព្រះរាជាណាចក្រអច្ឆរិយៈរួមជាមួយនឹងតន្ត្រីករមានទេពកោសល្យចម្រុះពូជសាសន៍ល្បីៗពេញនិយមជាច្រើនរូបដូចជា៖
- DJ SEQUENCE (ហុងគ្រី)
- DJ BLAZIN (ចក្រភពអង់គ្លេស)
- WATT’S UP (បារាំង)
- B FOX (KIMCHI COLLECTIVE)
- SAINT VINCENT (បារាំង)
- ROB BIANCHE (អូស្រ្តាលី)
- BERT EVANS (ចក្រភពអង់គ្លេស)
កម្មវិធី Pool Party នឹងបើកនៅម៉ោង 1 រសៀល និងបន្តរហូតដល់ម៉ោង 12 យប់នៅក្លិប DIB នៅពីក្រោយសាលកោះពេជ្រ នៅជិតក្លិបវាយកូនហ្គោល HUIONE ។ តម្លៃសំបុត្រចូលរួមកម្មវិធីនេះគឺ 8 ដុល្លារ មានថែមជូនស្រាបៀរ Heineken មួយកំប៉ុង។
សូមជម្រាបថា កម្មវិធីនេះអនុញ្ញាតឱ្យចូលរួមចំពោះអ្នកដែលមានអាយុចាប់ពី ១៨ ឡើងទៅ។
ដើម្បីកក់កន្លែង VIP ឬទទួលបានព័ត៌មានបន្ថែមសូមទាក់ទងមកលេខ៖012 810 789 ឬ 01755 9000 ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុក៖
https://www.facebook.com/events/922050877936607/?ti=icl
Heineken – Open Your World
សូមពិសាស្រាបៀរ Heineken ដោយទទួលខុសត្រូវ