Skip to content

មណ្ឌលបាត់ដំបងគឺជាមណ្ឌលទី៤ នៃព្រឹត្តិការណ៍ Tiger Street Football 2020

បាត់ដំបង៖ ការប្រកួត Tiger Street Football 2020  មណ្ឌលបាត់ដំបងដែលជាមណ្ឌលទី៤ នាព្រឹកថ្ងៃទី៣១ ខែមករានេះ បានបើកការប្រកួតជាផ្លូវការហើយ នៅទីលានវាលបែកចាន ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានក្រុមចូលរួមប្រកួតប្រជែងចំនួន១២៤ក្រុម។

លោក ទុយ វិច្ឆិកា ប្រធានបច្ចេកទេស នៃព្រឹត្តិការណ៍ Tiger Street Football 2020 តំណាងឲ្យសហព័ន្ធបាល់ទាត់កម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនស្រាបៀរ Tiger (CBL) ដែលបានបង្កើតព្រឹត្តិការណ៍ប្រកួតដ៍អស្ចារ្យនៅប្រទេសកម្ពុជាផ្តល់ឱកាសឲ្យកីឡាករគ្រប់ខេត្ត បានប្រកួតប្រជែងបញ្ចេញនូវសមត្ថភាពទទួលបានឱកាសប្រែក្លាយអភិវឌ្ឍនខ្លួនជាកីឡាករបាល់ទាត់អាជីពនៅប្រទេសកម្ពុជា។ នាឱកាសនោះ លោក បានសូមណូមពរស្នើសុំឲ្យក្រុមបាល់ទាត់ចូលរួមទាំងអស់ សូមប្រកួតដោយគោរពនូវគោការណ៍យុត្តិធម៌ ពោលគឺលេងដោយយុត្តិធម៌ផ្តើមចេញពីយើងទាំងអស់គ្នា មានន័យថាគោរពខ្លួនឯង គោរពមិត្តរួមក្រុម គោរពគូប្រកួត គោរពទស្សនិកជន បើគ្មានអ្នកទាំងអស់នោះទេ ការប្រកួតក៏ប្រព្រឹត្តិទៅមិនបានរលូនល្អដែរ ព្រោះពួកគេសុទ្ធតែមានចំណែកចូលរួមលើកកម្ពស់អភិវឌ្ឍវិស័យបាល់ទាត់ដូចគ្នា។

ដោយឡែកតំណាងក្រុមហ៊ុនស្រាបៀរ Tiger (CBL) បានលើកឡើងថា ព្រឹត្តិការណ៍ Tiger Street Football 2020 ក្រុ​មហ៊ុនបានបង្កើតឡើងដើម្បីផ្តល់ឱកាសឲ្យកីឡាករកម្ពុជាទូទាំងប្រទេសទទួលបានឱកាសចូលរួមប្រកួតប្រជែងបញ្ចេញទេពកោសល្យសម្រេចក្តីស្រម៉ៃរបស់ខ្លួន ចំពោះក្តីស្រលាញ់លើបាល់ទាត់។ អ្នកតំណាងរូបនេះ បញ្ជាក់ទៀតថា ព្រឹត្តិការណ៍ Tiger Street Football 2020 គឺជាព្រឹត្តិការណ៍បាល់ទាត់ដ៍អស្ចារ្យប្រចាំប្រទេសកម្ពុជា វាមិនត្រឹមតែជួយឲ្យកីឡាករកម្ពុជាអាចសម្រេចក្តីនូវស្រមៃជាមួយ បា​ល់ទាត់នោះទេ ហើយវាជាចំណែកមួយដ៍សំខាន់ក្នុងការលើកកម្ពស់អភិវឌ្ឍនវិស័យបាល់ទាត់នៅកម្ពុជា ពោលគឺ Tiger Street Football​​ 2020 បាននាំយកនៅវត្តមានតារាបាល់ទាត់ដ៏ល្បីគឺ លោក Rio Ferdinand មកកម្ពុជា ដើម្បីជាគំរូនិងជម្រុញលើកទឹកឲ្យកីឡាករកម្ពុជាមានក្តីស្រមៃប្រឡុកក្នុងវិស័យបាល់ទាត់ក្លាយជាកីឡាករល្បីប្រចាំប្រទេសនាពេលខាងមុខ។

ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលបាត់ដំបង ដែលជាមណ្ឌលទី៤ មាន៤ខេត្តចូលរួម គឺ ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ និងបាត់ដំបងម្ចាស់ផ្ទះ ប្រកួតចាប់ពីថ្ងៃទី៣១ ខែមករា​ រហូតដល់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០។ សម្រាប់មណ្ឌលបាត់ដំបងនេះ គឺជ្រើសរើសយក១០ក្រុមឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៩កុម្ភៈ និងថ្ងែទី១មិនា ឆ្នាំ២០២០ ហើយក៍មានការចូលរួមពី លោក Rio Ferdinand ផងដែរ។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕

Leave a Reply

Your email address will not be published. Required fields are marked *