កម្មវិធីពានរង្វាន់អចលនទ្រព្យដ៏មានកិត្យានុភាពប្រចាំតំបន់អាស៊ីមើលឃើញអំពីសម្ទុះកើនឡើងនៃវិស័យនេះនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងកាលបរិច្ឆេទសំខាន់ៗសម្រាប់ការបោះពុម្ពផ្សាយឆ្នាំ2020
- ការអញ្ជើញចូលរូមជាបេក្ខភាពក្នុងការប្រកួតប្រជែង និងត្រូវបិទនៅថ្ងៃទី27 ខែមីនា ឆ្នាំ2020 មុនកម្មវិធី Black -tie Gala Dinner នៅថ្ងៃទី5 ខែមីនា នៅសណ្ឋាគារដ៏ប្រណីតសូហ្វីតែល ភ្នំពេញ ភូគីត្រា
- ប្រទេសកម្ពុជាបានបណ្តុះរហស្សនាមដ៏មានកិត្យានុភាពក្នុងតំបន់នៅក្នុងវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards នៅក្នុងខែវិច្ឆិកា
- ឯកឧត្ដមបណ្ឌិត ឆាន់ សាផាន មកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍កម្មវិធីនៅថ្ងៃទី30 ខែមករា
កិត្តិយសអចលនទ្រព្យដ៏គួរឱ្យស្ញប់ស្ញែងបំផុតរបស់អាស៊ី បន្តអញ្ជើញជាថ្មីម្តងទៀតពីសំណាក់អង្គភាព និងគម្រោងអភិវឌ្ឍន៍នានាដែលស័ក្ដិសមនឹងទទួលពានរង្វាន់នៅក្នុងប្រទេសកម្ពុជា ដោយធ្វើសេចក្ដីប្រកាសអំពីពេលវេលានៃកម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំ2020 ដែលធ្វើបទបង្ហាញដោយក្រុមហ៊ុន Hitachi Elevators and Escalators។
ការប្រារព្ធធ្វើលើកទី5 នៃកម្មវិធីពានរង្វាន់អចលនទ្រព្យដ៏មានកិត្យានុភាពបំផុតរបស់ប្រទេសកម្ពុជានឹងប្រារព្ធធ្វើឡើងនៅក្នុងពិធី Black -tie Gala Dinner និងកម្មវិធីប្រគល់ពានរង្វាន់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី5 ខែមិថុនា ឆ្នាំ2020 នៅសាលកម្មវិធីនៃភោជនីយដ្ឋានសូហ្វីតែល ភ្នំពេញ ភូគីត្រា។ ដោយមានការរៀបចំពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ី។ កម្មវិធីពានរង្វាន់ PropertyGuru នឹងទទួលបេក្ខភាពចូលរួមពីសំណាក់សាធារណជនរហូតដល់ថ្ងៃសុក្រ ទី27 ខែមីនា។
បុគ្គលល្បីៗ និងអ្នកជំនាញជាន់ខ្ពស់ក្នុងវិស័យអចលនទ្រព្យប្រចាំតំបន់ត្រូវបានរំពឹងថា នឹងវិលមកចាប់អារម្មណ៍ជាថ្មីចំពោះប្រទេសកម្ពុជាបន្ទាប់ពីទទួលជ័យជម្នះកាលពីរដូវកាលទី14 ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards ប្រចាំតំបន់អាស៊ី។
លោក Jules Kay ដែលជានាយកកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards ក៏នឹងចូលរួមជាមួយនឹងប្រធានកម្មវិធីនៅក្នុងប្រទេសកម្ពុជា លោក Sorn Seap ដែលជាអគ្គនាយកក្រុមហ៊ុន Key Real Estate Co Ltd ផងដែរ។ លោក Sorn Seap នឹងត្រឡប់មកដឹកនាំគណៈកម្មការវិនិច្ឆ័យ និងអ្នកដឹកនាំជំនាញការដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងការជ្រើសរើសអចលនទ្រព្យ ដ៏ល្អផ្ដាច់គេបំផុតនៅក្នុងប្រទេសកម្ពុជានាឆ្នាំថ្មីនេះម្ដងទៀត។
យោងតាមប្រសាសន៍របស់លោក Sorn Seap៖ “កម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards នៅតែជាយុទ្ធនាការទីផ្សារដ៏ល្អប្រសើរបំផុតនៅក្នុងវិស័យ ដែលផ្ដល់នូវឱកាសសម្រាប់គម្រោងនានានៅក្នុងប្រទេសកម្ពុជាដើម្បីផ្សព្វផ្សាយពីកិត្តិស័ព្ទរបស់ខ្លួនទៅកាន់អតិថិជនក្នុងស្រុក និងក្រៅប្រទេស”។
កាលបរិច្ឆេទសំខាន់ៗសម្រាប់កំណែប្រែឆ្នាំ2020 មានដូចជា៖
ថ្ងៃទី16 ខែធ្នូ ឆ្នាំ2019 – បើកចុះឈ្មោះបេក្ខភាព
ថ្ងៃទី27 ខែមីនា ឆ្នាំ2020 –បិទបញ្ជីបេក្ខភាព
ថ្ងៃទី3 ខែមេសា ឆ្នាំ2020 –បិទការចុះឈ្មោះ
ថ្ងៃទី20-30 ខែមេសា ឆ្នាំ2020 – ចុះត្រួតពិនិត្យទីតាំងផ្ទាល់
ថ្ងៃទី4 ខែឧសភា ឆ្នាំ2020 – ធ្វើសេចក្ដីវិនិច្ឆ័យចុងក្រោយ
ថ្ងៃទី5 ខែមីនា ឆ្នាំ2020 – កម្មវិធីពិសាភោជនាហារពេលល្ងាច និងកម្មវិធីប្រគល់ពានរង្វាន់នៅរាជធានីភ្នំពេញ
ថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2020 – កម្មវិធីប្រកួតផ្ដាច់ព្រ័ត្រនៅទីក្រុងបាងកក ប្រទេសថៃ
កម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំ2020 គឺទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់ក្រុមហ៊ុនឈានមុខគេ រួមមានអ្នកឧបត្ថម្ភកម្រិត platinum គឺក្រុមហ៊ុន Hitachi Elevators and Escalators។ អ្នកឧបត្ថម្ភកម្រិត Gold គឺក្រុមហ៊ុន CBRE កម្ពុជា។ អ្នកឧបត្ថម្ភកម្រិត silver គឺក្រុមហ៊ុន Jotun, ក្រុមហ៊ុនទស្សនាវដ្ដីផ្លូវការ PropertyGuru Property Report , ក្រុមហ៊ុនដៃគូសារព័ត៌មានផ្លូវការ Construction & Property Magazine និងមន្រ្តីត្រួតពិនិត្យផ្លូវការ BDO។
សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើអ៊ីមែលមកកាន់៖ [email protected] ឬចូលទៅកាន់គេហទំព័រផ្លូវការ៖ AsiaPropertyAwards.com.