ការប្រជុំសន្និបាតរបស់ប្រទេសថៃ និងការិយាល័យតាំងពិព័រណ៍ដែលចាប់ដៃគូជាមួយក្រុមហ៊ុន Bangkok Airways និង Central Department Store បានធ្វើការណែនាំឱ្យស្គាល់កម្មវិធីយុទ្ធនាការមួយ “Fly, Meet, Shop” ដែលមានន័យថា “ធ្វើដំណើរតាមយន្តហោះ ជួបជុំគ្នា និងទិញទំនិញ” សម្រាប់ប្រទេសមួយចំនួនក្នុងតំបន់ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីសហការគ្នាចំពោះទីផ្សារនៃការធ្វើដំណើរកម្សាន្ត។ បង្កើតយុទ្ធនាការថ្មីមួយដែលកាន់តែប្រសើរជាងមុន ដើម្បីឱ្យកាន់តែមានការជួបប្រជុំគ្នា និងផ្តល់ផលចំណេញពីការធ្វើដំណើរពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមមកកាន់ប្រទេសថៃ។
នៅភ្នំពេញ ថ្ងៃទី20 ខែមករា ឆ្នាំ2020 ការប្រជុំសន្និបាតរបស់ប្រទេសថៃ និងការិយាល័យតាំងពិព័រណ៍ដែលដឹកនាំដោយ កញ្ញា Nooch Homrossukhon ជានាយិកា ដែលបានផ្តើមគំនិតឱ្យមានការប្រជុំនៃនាយកដ្ឋាននេះ ជាមួយនឹងលោកអគ្គនាយករងផ្នែកទីផ្សារនៃក្រុមហ៊ុន Bangkok Airways គឺលោក Mr. Varong Israsena Na Ayudhaya និងកញ្ញា Tippamas Kaysee ជាអគ្គនាយិការងទីផ្សារ និងទេសចរណ៏មកពីក្រុមហ៊ុន Central Department Store Limited Group (CDS) បានធ្វើការណែនាំឱ្យស្គាល់កម្មវិធីយុទ្ធនាការមួយ មានឈ្មោះថា “Fly, Meet, Shop” ដែលមានន័យថា “ធ្វើដំណើរតាមយន្តហោះ ជួបជុំគ្នា និងទិញទំនិញ” ដើម្បីជួយជំរុញឱ្យប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមធ្វើការសហការគ្នាចំពោះការធ្វើដំណើរកម្សាន្ត អញ្ជើញចូលរួមក្នុងសន្និសីទកាសែតនៅសណ្ឋាគារ Sofitel Phnom Penh Phokeethra នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
បង្កើតភាពជោគជ័យចំពោះ “Fly and Meet Double Bonus” and “Fly and Meet Double Bonus-Redefined”ដែលចាប់ផ្តើមបង្កើតឡើងក្នុងឆ្នាំ2018 និង2019 ដែលទទួលបានជោគជ័យជាប់ៗគ្នា។ ការប្រជុំសន្និបាតរបស់ប្រទេសថៃ និងការិយាល័យតាំងពិព័រណ៍ដែលហៅកាត់ថា TCEB និងក្រុមហ៊ុន Bangkok Airways បានប្រកាសបន្តពង្រីកយុទ្ធនានេះជាឆ្នាំទី3 ដែលដំណើរការជាមួយអត្ថប្រយោជន៏ថ្មី និងប្រសើរជាងមុន ដោយបានអញ្ជើញដៃគូយុទ្ធសាស្រ្ត Central Department Store (CDS) មកសហការជាមួយ ដើម្បីផ្តល់អភ័យឯកសិទ្ធិធ្វើការសហកាជាមួយអ្នកដំណើរ ស្ថិតក្រោមឈ្មោះ ថ្មីមួយទៀតថា “Fly, Meet, Shop” ដើ់ម្បីធ្វើឱ្យយុទ្ធនាការនេះកាន់តែប្រសើរជាងមុនបន្ថែមលើអភ័យឯកសិទ្ធិក្នុងការដើរទិញទំនិញ ហើយទទួលបានផលចំណេញបន្ថែមពីប្រទេសដែលជាដៃគូទាំង4។កញ្ញា Nooch Homrossukhon ដែលជាអគ្គនាយិកានៃការប្រជុំ និងផលកម្រៃរបស់កិច្ចប្រជុំសន្និបាតរបស់ប្រទេសថៃ និងការិយាល័យតាំងពិព័រណ៍ បានថ្លែងថា ភាពជោគជ័យរបស់យុទ្ធនាការនេះកាលពីឆ្នាំកន្លងទៅ បានផ្តល់នូវភាពរីកចម្រើនយ៉ាងខ្លាំងចំពោះអ្នកដំណើរកម្សាន្តពីប្រទេសទាំង4 មកកាន់ប្រទេសយើង។ ដោយមានការជួបជុំគ្នាចំនួន 44លើក និងផ្តល់កម្រៃចំណេញដល់អ្នកចូលរួមដល់ទៅ 10,542នាក់ដែលអញ្ជើញមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ទីផ្សារនេះមានការឧបត្ថម្ភដោយ ការប្រជុំសន្និបាតរបស់ប្រទេសថៃ និងការិយាល័យតាំងពិព័រណ៍ក្នុងឆ្នាំ2019 ដែលយើងបានកត់សម្គាល់ឃើញថា មានការកើនឡើង19% ពីឆ្នាំ2018។
ដោយសារតែមានការរីកចម្រើនខ្លាំងបែបនេះ ទើបការប្រជុំសន្និបាតរបស់ប្រទេសថៃ និងការិយាល័យតាំងពិព័រណ៍ និងក្រុមហ៊ុន Bangkok Airways មានបំំណងបង្កើនប្រាក់ចំណេញឱ្យកាន់តែច្រើន និងផ្តល់បទពិសោធដល់ប្រទេសដែលជាដៃគូសហការចាប់តាំងពីពេលនេះ និងទៅថ្ងៃអនាគតដោយការបង្កើតជាក្រុមការងារជាមួយនឹង Central Department Store ដើម្បីធ្វើឱ្យយុទ្ធនាការនេះកាន់តែមានអ្នកចូលរួមច្រើនឡើងៗ និងមានអភ័យឯកសិទ្ធិទិញទំនិញពីមជ្ឈមណ្ឌលនៅកន្លែងផ្សេងៗគ្នាបានទៀតផង។ វាជាការពិតណាស់ គឺយើងជាដៃគូដែលចំណេញទាំងសងខាង ដោយប្រទេសថៃអ្នកអ្នកផ្គត់ផ្គង់ទំនិញ និងប្រទេសជាដៃគូទាំង4 ជាអ្នកទិញ។
ប្រទេសដែលជាដៃគូមានក្តីសង្ឃឹមថា អាចជួយឱ្យសេដ្ឋកិច្ចរីកចម្រើនពី 6% ទៅ 7% ហើយប្រទេសថៃ ឥឡូវនេះមានផលិតផលថ្មី 115ប្រភេទដែលជួយដល់សេដ្ឋកិច្ចដែលដំណើរការ និងមានភាពទាក់ទាញនៅក្នុងតំបន់សេដ្ឋកិច្ច 7កន្លែង ក្នុងចំណោម 5ទីក្រុងសំខាន់ៗ។ យើងជឿជាក់ថា ផលិតផលទាំងអស់នេះអាចមានការពេញនិយម និងផ្តលអត្ថប្រយោជន៏ដំណើរការពាណិជ្ជកម្មចំពោះប្រទេស ជាដៃគូទាំង4។ នេះជាកាលើកឡើងបន្ថែមរបស់កញ្ញា Homrossukhon។
លោក Varong Israsena Na Ayudhay ដែលជាអគ្គនាយករងផ្នែកទីផ្សាររបស់ក្រុមហ៊ុន Bangkok Airways ជួសមុខឱ្យក្រុមហ៊ុន Bangkok Airways បានមានប្រសាសន៍ថា៖ “ខ្ញុំសូមថ្លែងអំណរគុណចំពោះការប្រជុំសន្និបាតរបស់ប្រទេសថៃ និងការិយាល័យតាំងពព័រណ៍ដែលបានអនុញ្ញាតឱ្យពួកយើងចូលរួមក្នុងយុទ្ធនាការនេះសម្រាប់ឆ្នាំបន្តទៅទៀត ក្នុងនាមយើងខ្ញុំជាដៃគូយុទ្ធសាស្រ្តរបស់ “Fly, Meet, Shop” សម្រាប់ប្រទេសដែលជាដៃគូសហការទាំង4។ ប្រទេសទាំង4 គឺជាធនធានទីផ្សារយ៉ាងសំខាន់ចំពោះក្រុមហ៊ុនអាកាសចរណ៍ ដោយផ្អែកលើការធ្វើស្ថិតិរបស់ក្រុមហ៊ុន Bangkok Airways ដែលបានផ្តល់ជូននូវការទំនាក់ទំនងជើងហោះហើរដែលមានជម្រើសច្រើនពីប្រទេសកម្ពុជា ឡាវ មីយ៉ានម៉ា និងវៀតណាមមកកាន់ប្រទេសថៃដែលអាចផ្តល់ជូននូវភាពបត់បែន និងផាសុកភាពចំពោះអ្នកដំណើរដែលបានសហការជាមួយយើង។
បន្ថែមជាងនេះទៅទៀតយើងមានផ្តលជូនសេវាកម្មគ្រប់យ៉ាងក្រោមពាក្យស្លោក “Asia’s Boutique Airline” យើងខ្ញុំជឿជាក់ថា សេវាកម្មរបស់យើងពិតជាស័ក្តិសមបំផុតចំពោះអ្នកដំណើរពាណិជ្ជកម្ម។
កញ្ញា Tippamas Kaysee ជាអគ្គនាយិការងផ្នែកទីផ្សារ និងទេសចរណ៍មកពីក្រុមហ៊ុន Central Department Store Limited បានមានប្រសាសន៏ថា នេះជាលើកទី1ហើយដែលក្រុមហ៊ុនយើងខ្ញុំធ្វើការសហការជាមួយការប្រជុំសន្និបាតរបស់ប្រទេសថៃ និងការិយាល័យតាំងពិព័រពណ៍ និងក្រុមហ៊ុន Bangkok Airways។ ក្រុមហ៊ុនយើងខ្ញុំពិតជាមានកិត្តិយសយ៉ាងខ្ពង់ខ្ពស់ដែលបានចូលរួមជាផ្នែកមួយនៃទីផ្សារនេះ។
ការផ្តោតអារម្មណ៏នោះគឺ ប្រទេសដែលជាដៃគូទាំង4 ដែល Central Department Store បានសម្លឹងឃើញពីភាពរីកចម្រើន និងមានអតិថិជនធ្វើដំណើរពីតំបន់ទាំងនោះមកកាន់ហាងរបស់យើង។ ក្នុងឆ្នាំ2019 ប្រទេសកម្ពុជា គឺជាអ្នកឈរលើលំដាប់កំពូលក្នុងចំណោមប្រទេសដែលបានចុះឈ្មោះជាដៃគូ ដោយមានកំណើនកើនឡើង 10% បើធៀបនឹងឆ្នាំ2018។
បច្ចុប្បន្ននេះ Central Department Store មាន 24សាខានៅទូទាំងប្រទេសថៃ ដែលគ្រប់ដណ្តប់លើតំបន់ទិសដៅសំខាន់ដូចជា Bangkok, Phuket and Chiang Mai. យើងមានម៉ាកសញ្ញា និងផលិតផលខុសៗគ្នា ជាពិសេសម៉ាកល្បីដែលអតិថិជនពេញចិត្ត ពួកគេអាចសន្សំ coupons ដូរយកសាច់ប្រាក់នៅគ្រប់ទីកន្លែងនៃហាងរបស់ពួកយើង។
ក្នុងឆ្នាំ2020 យុទ្ធនាការ “Fly, Meet, Shop’ នឹងផ្តល់ជូនភាពកាន់ងាយស្រួលចំពោះអ្នកដំណើរ និងអាចទទួលបានផលចំណេញផងដែរ។ អត្ថប្រយោជន៏រួមទាំងថវិកា ការផ្តល់ជូននៅសេវាកម្មឆាប់
រហ័យទាន់ចិត្តនៅឯព្រលានយន្តហោះសុវណ្ណភូមិ ដែលមានការសម្ដែងជូននូវសិល្បៈបែបវប្បធម៌ ការបញ្ចុះតម្លៃ 10% ពីក្រុមហ៊ុន Bangkok Airways នៅពេលទិញទំនិញក្នុងយន្តហោះ។ ទិញ 30សំបុត្រ ទទួលបានការថែមជូនសំបុត្រ1 ដោយឥតគិតថ្លៃ ទទួលបានការរៀបចំកន្លែងអង្គុយមុនគេ អាចឡើងយន្តហោះមុនគេ ទទួលបានការងាររៀបចំឥវ៉ាន់លើយន្តហោះមុនគេ និងផ្តល់ជូនបន្ថែមទម្ងន់ឥវ៉ាន់ 10គីឡូទៀតផង។ ចំពោះការដើរទិញទំនិញ Central Department Store ផ្តល់ជូន E-Cash coupon សម្រាប់ជាកាដូស្វាគមន៏។
ដើម្បីទទួលបានអត្ថប្រយោជន៏នេះ ក្រុមនីមួយៗត្រូវរៀបចំឱ្យមានសមាជិកចាប់ពី 30នាក់ឡើងទៅ។ ធ្វើដំណើរតាមជើងហោះហើរទៅប្រទេសថៃតាមរយៈក្រុមហ៊ុន Bangkok Airways ហើយស្នាក់នៅទី
នោះយ៉ាងហោចណាស់ 2យប់ ឬក៏ចូលរួមព្រឹត្តិការណ៍ដែលបានរៀបចំដោយប្រទេសថៃ ឬក៏អាចចុះឈ្មោះនៅឯសណ្ឋាគារក៏បាន។ ពាក្យសុំចូលរួមចាប់ផ្តើមបើកទទួលចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី15 ខែកញ្ញា ឆ្នាំ2020 ហើយការធ្វើដំណើរ ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2020 សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ link ខាងក្រោម។
https://www.businesseventsthailand.com/en/support-solution/meetings-incentives/campaign/flymeetshop
*********
For further information, please contact
Mr. Chakrapong Pongwecharak
Manager, Corporate Image and Communications Department
Thailand Convention and Exhibition Bureau
Email: [email protected], Tel: 66 2 694 6000 Ext 6097
International Corporate Communications
Bangkok Airways Public Company Limited
Tel. 0-2265-5664, 5686 Fax. 0-2265-5665
E-mail: [email protected]