វិនិយោគជាមួយធនាគារ អេស៊ីលីដា នឹងទទួលបានអត្ថប្រយោជន៍ធំៗ 4

ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានថ្លែងថា ការជួញដូរភាគហ៊ុនជាមួយ អេស៊ីលីដា អ្នកវិនិយោគនឹងទទួលបាន «អត្ថប្រយោជន៍ធំៗ 4 ដែលគាត់បានទទួលភាគលាភ គាត់អាចជួញដូរ គាត់ក្លាយជាម្ចាស់របស់ស្ថាប័នធនាគារ ដែលធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយអាចបង្គាប់បញ្ជាឱ្យគណៈកម្មការប្រតិបត្ដិធ្វើតាមបង្គាប់របស់គាត់ តាមរយៈក្រុមប្រឹក្សាភិបាលបាន»។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី បានមានប្រសា​សន៍ថា៖« អត្ថប្រយោជន៍ដែលអតិថិជន ក៏ដូចជាវិនិយោគិន ទទួលបានពីការវិនិយោគ ជាមួយធនាគារ អេស៊ីលីដា តាមរយៈការទិញមូលបត្រកម្មសិទ្ធិជាសាធារណៈ(ភាគហ៊ុន) នៅផ្សារមូលបត្រកម្ពុជា នឹងក្លាយ​ជាម្ចាស់ស្ថាប័នធនាគារធំជាងគេ នៅក្នុងប្រទេសកម្ពុជា»។

លោកបណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ថា៖« អត្ថប្រយោជន៍ដែលអតិថិជន ក៏ដូចជាវិនិយោគិន ទទួលបានពីការ​វិនិយោគជាមួយធនាគារ អេស៊ីលីដា តាមរយៈការទិញមូលបត្រកម្មសិទ្ធិ ជាសាធារណៈនៅផ្សារមូលបត្រកម្ពុជាមានច្រើន ហើយអត្ថប្រយោជន៍ធំៗ ដែលនឹងទទួលបាននោះគឺ ដូចជា៖ ទី1- ភាគលាភដែលនឹងធ្វើការបែងចែក។ ទី2- ងាយស្រួលក្នុងការជួញដូរ។ ទី3- រួមចំណែករីកចម្រើនជាមួ​យ​ស្ថាប័ន និងទី4- គាត់ជាម្ចាស់ដែលមានភាគហ៊ុនិកធំ(ភាគហ៊ុនិករបស់ធនាគារអេស៊ីលីដា ភីអិល​ស៊ី)កាលណាក្នុងនាមគាត់ជាម្ចាស់ គាត់អាចបង្គាប់បញ្ជាឱ្យពួកខ្ញុំធ្វើអី ខ្ញុំធ្វើតាមពួកគាត់»។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត អ៊ិន ចាន់នី អញ្ជើញចូល រួមក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយដំណើរការ នៃការបោះផ្សាយមូលបត្រកម្មសិទ្ធិ ជាសាធារណៈ ដល់អតិថិជន និងដៃគូវិនិយោគ ដែលរៀបចំធ្វើឡើងនៅការិយាល័យកណ្ដាលនៃធនាគារ អេស៊ីលីដា នៅព្រឹកថ្ងៃទី15 ខែមករា ឆ្នាំ2020 កន្លងទៅ។

លោកបណ្ឌិត  បានឱ្យដឹងថា កន្លងមកអត្ថប្រយោជន៍ដែលអេស៊ីលីដាទទួលបាន គឺបានទៅ លើតែភាគទុនិកមួយចំនួនតូច ដែលមានភាគហ៊ុននៅក្នុងធនាគារអេស៊ីលីដាប៉ុណ្ណោះ ដូច្នេះធនាគារ ចង់ឱ្យអត្ថប្រយោជន៍របស់ខ្លួន បានទៅលើអតិថិជនកាន់តែច្រើនបន្ថែមទៀត ទើបធនាគារបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ ដែលតាមផែនការ ការបោះផ្សាយមូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា ត្រូវបានរំពឹងថា នឹងសម្រេចបាននៅខែមេសា ឆ្នាំ2020 ខាងមុខនេះ។

លោកបណ្ឌិត អ៊ិន ចាន់នី បានឱ្យដឹងទៀតថា មុននឹងអេស៊ីលីដា ប្រកាសលក់ជាផ្លូវការ ធនាគារបានធ្វើសិក្ខាសាលាជាបន្តបន្ទាប់ ដើម្បីឱ្យអតិថិជន និងវិនិយោគិនបានយល់កាន់តែច្បាស់ ជាមួយនឹងការសម្រេចវិនិយោគ ក៏ដូចជាឱ្យអតិថិជនបើកគណនីជួញដូរឱ្យបានរួចរាល់ មុននឹងធ្វើការជួញដូរជាផ្លូវការ។ អេស៊ីលីដា មានបំណងចង់ឱ្យមានការជួញដូរជាលក្ខណៈឯកត្តជន ជាជាងជាក្រុមហ៊ុន ឬស្ថាប័ន។

លោកបណ្ឌិត អ៊ិន ចាន់នី បានបន្ថែមទៀតថា ធនាគារអេស៊ីលីដា ចង់ឱ្យមានការទិញមូលបត្រកម្មសិទ្ធិជាសាធារណៈ ពីឯកត្តជនទាំងអស់តែម្ដង ហើយនេះជាអ្វីដែលអេស៊ីលីដាប៉ងប្រាថ្នា ហើយជាការកត់សម្គាល់ យើងសង្កេតឃើញថា មានការចាប់អារម្មណ៍ពីឯកត្តជនច្រើនលើសពីអ្វី ដែលយើងបានរំពឹងទុកផងដែរ។ជាមួយគ្នានោះ លោកបណ្ឌិតបានបញ្ជាក់ដែរថា បន្ទាប់ពីបានរៀបចំសិក្ខាសាលាជាបន្តបន្ទាប់រួចមក ឃើញ​ថា អតិថិជនដែលមានសក្ដានុពលបានមកចូលរួម និងបើកគណនីជួញដូររួចជាស្រេច ដើម្បីត្រៀមខ្លួនក្នុងការវិនិយោគជាមួយអេស៊ីលីដានៅពេលដែលអេស៊ីលីដាប្រកាសជួញដូរ នៅពេលឆាប់ៗខាងមុខ។

សូមជម្រាបថា​ កាលពីឆ្នាំ2018 ធនាគារអេស៊ីលីដា ដែលជាធនាគារដ៏ល្បីឈ្មោះនៅកម្ពុជា ទទួលបានប្រាក់ចំណេញជាង 84លានដុល្លារអាមេរិក។ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ2019 ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារធំជាងគេបំផុតនៅកម្ពុជា ដែលមានឥណទានសរុប 3.61ប៊ីលាន ដុល្លារអាមេរិក និងមូលធនសរុប 898.56លានដុល្លារអាមេរិក មានទ្រព្យសកម្មសរុប 6.09ប៊ីលាន ដុល្លារអាមេរិក និងប្រាក់​បញ្ញើសរុប 4.24ប៊ីលានដុល្លារអាមេរិក៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវវិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប...

អត្ថបទស្រដៀងគ្នា